. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ផលវិបាក​នៃ​រោគ​ហឺត​នឹង​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ
February 28, 2016 (15:19:12) [ 1320 ]
 
 
មិន​ទាន់​មាន​ផ្នែក​ជំនាញ​ណា​ដឹង​ច្បាស់​ថា រោគ​ហឺត​នេះ​បណ្តាល​មក​ពី​អ្វី​ឲ្យ​ប្រាកដ​នៅឡើយ​ទេ ប៉ុន្តែ​ជំងឺ​នេះ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​អាច​បណ្តាល​មក​ពី​កត្តារួម​ផ្សំ​មួយ​ចំនួន ​ពិសេស​បរិស្ថាន​នៃ​ជីវិត​រស់នៅ ។

ហឺត​មិនមែន​ជា​ជំងឺឆ្លង​នោះ​ទេ ហើយ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​មាន​ដូច​ជា​៖
-​ពិបាក​ដកដង្ហើម
-​តឹងទ្រូង​ឬ​ឈឺទ្រូង
-​ពិបាក​ដេក ដោយសារ​ដកដង្ហើម​មិន​ស្រួល
-​ក្អក​ឬ​ដកដង្ហើម​ឮ​សូរ​សំឡេង​ដូច​គេ​ហួច
-​ការ​ក្អក ឬ​ដកដង្ហើម​ឮ​ដូច​ហួច​មាន​លក្ខណៈ​កាន់តែ​ធ្ងន់​ទៅ​ៗ នៅ​ពេល​ដែល​មាន​មេរោគ ចូល​តាម​ផ្លូវដង្ហើម ដូច​ជា​មេរោគ​ធ្វើ​ឱ្យ​ផ្តាសាយ ឬ​ផ្តាសាយធំ​ជាដើម ។

ផលវិបាក​នៃ​ជំងឺ​នេះ​មាន​ដូច​ជា​៖
-​ឈឺ​ច្រើន​ថ្ងៃ ដែល​មិន​អាច​ទៅ​ធ្វើការ​ងារ​បាន ឬ​ទៅ​សាលា​បាន​ក្នុង​ពេល​ជំងឺ​ធ្វើ​ទុក​ខ្លាំង ។
-​រោគ​សញ្ញា​រំខាន​ខ្លាំង​នៅ​ពេល​សម្រាន្ត ពេលធ្វើការ ។
-​បំពង់​ទងសួត រួម​តូច​ជាប់​រហូត ដែល​ប៉ះពាល់​ដល់​ផ្លូវដង្ហើម ។
-​មាន​ផល​រំខាន​ដោយសារ​តែ​ប្រើ​ថ្នាំ ព្យាបាល​ជំងឺហឺត​ច្រើន និង​មាន​រយៈពេល​យូរ ។
-​ត្រូវ​សង្គ្រោះ​បន្ទាន់ និង​សម្រាក​ក្នុង​មន្ទីរពេទ្យ នៅ​ពេល​ជំងឺហឺត​ធ្វើទុក្ខ​ខ្លាំង ។

សូម​បញ្ជាក់​ថា សម្រាប់​មនុស្ស​មួយ​ចំនួន រោគ​សញ្ញា​របស់​ជំងឺហឺត​កើតឡើង​ទៅ​តាម​ស្ថានភាព និង​សកម្មភាព​របស់​អ្នកជំងឺ​ដូច​ជា​៖

-​អាច​កើតឡើង​នៅ​ពេល​ធ្វើ​លំ​ហាត់ប្រាណ​៖ មាន​មនុស្ស​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​ជំងឺហឺត​របស់​ខ្លួន​កាន់តែ​ធ្ងន់​គឺ​នៅ​ពេល​ពួក​គេ​ហាត់ប្រាណ ព្រោះ​ខ្យល់​ដែល​ពួក​គេ​ស្រូប​យក​មាន​ធាតុ​ត្រជាក់​ផង និង​ស្ងួត​ផង ។

-​អាច​កើត​មាននៅ​ពេល​កំពុងធ្វើការ​ងារ​៖ ជំងឺហឺត​ក៏​អាច​កើតឡើង​តាម​រយៈ​ការងារ​របស់​ពួក​គេ​ដែរ ហើយ​ធ្វើ​ឱ្យ​ហត់​កាន់តែ​ខ្លាំង ជា​ពិសេស​កន្លែង​ដែល​សម្បូរ​ជាតិ​គីមី ធូលី ឬ​ជាតិ​ហ្គា​ស ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter