. . . . . .
.
ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩

.
ផ្លែ​ទទឹម​ផ្តល់​អត្ថប្រយោជន៍​ប្រឆាំង​ជំងឺ​វង្វេងវង្វាន់
February 28, 2016 (15:20:47) [ 482 ]
 
 
អ្នក​វិទ្យាសាស្ត្រ​បាន​អះអាង​ថា​ផ្លែ​ទទឹម​អាច​ជួយ​បញ្ឈប់​ការ​រីក​រាលដាល​ជំងឺ​វង្វេងវង្វាន់ ។ យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​សាកលវិទ្យាល័យ University of Huddersfield ប្រទេស​អង់គ្លេស បាន​បញ្ជាក់​ថា សមាសធាតុ​មួយ​ក្នុង​ផ្លែ​ឈើ​នេះ​ឈ្មោះ Punicalagin មាន​សមត្ថភាព​ជួយ​ទប់ស្កាត់​ការ​រលាក​ដែល​បំផ្លាញ​បណ្តា​កោសិកា​ខួរក្បាល​ឈ្មោះ Micrologia យ៉ា​ង​មាន​ប្រសិទ្ធភាព ។

តាម​ការ​រក​ឃើញ​យ៉ាង​ពិសេស​មួយ​តាម​រយៈ​ការ​ពិសោធ​ក្នុង​មន្ទីរពិសោធន៍​បង្ហាញ​ថា Punicalagin មាន​ក្នុង​ផ្លែ​ទទឹម​អាច​រាំង​ខ្ទប់​ការ​រលាក​ក្នុង​បណ្តា​កោសិកា​ជំនាញ​ខួរក្បាល​ឈ្មោះ Micrologia ។

យ៉ាងណា​ក៏​ដោយ សមាសធាតុ Punicalagin មិនមែន​ជា​ថ្នាំ​ដែល​អាច​ព្យាបាល​ជំងឺ​វង្វេងវង្វាន់​ឱ្យ​ជា​សះស្បើយ​នោះ​ឡើយ ។ ប្រសិទ្ធភាព​របស់​វា​គឺ​ត្រឹមតែ​អាច​ទប់ស្កាត់​ឬ​បន្ថយល្បឿន​នៃ​កា​រវិ​វ​ឌ្ឍ​ទៅ​មុខ​របស់​ជំងឺ​ប៉ុណ្ណោះ ។

វេជ្ជបណ្ឌិត Olumayokun Olajide​ជា​អ្នកដឹកនាំ​ការ​សិក្សា​បាន​ចង្អុលបង្ហាញ​ថា ផលិតផល​ទឹក​ផ្លែ​ទទឹម​សុទ្ធ​១០០​ភាគរយ​គឺ​មាន​ផ្ទុក​សមាសធាតុ Punicalagin ប្រហែលជា ៣,៤​ភាគរយ ។ លោក​បាន​បន្ត​ថា យើង​បានដឹង​ថា ការ​ទទួលទាន​និង​ប្រើប្រាស់​ទៀងទាត់ ទទឹម​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ដោយ​ក្នុង​នោះ​បូក​រួម​ទាំង​សារ​ប្រយោជន៍​ក្នុង​ការ​ទប់ស្កាត់​ការ​រលាក​សរសៃប្រសាទ​ផង​ដែរ ។

តាម​វេជ្ជបណ្ឌិត Olajide ដដែល​បានឱ្យ​ដឹង​ថា សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​ដ៏​ច្រើន​លើសលប់​របស់​ផ្លែ​ទទឹម​គឺ​ស្ថិត​នៅ​លើ​សម្បក​ពោល​គឺ​មិនមែន​នៅ​ក្នុង​សាច់​ទន់​ៗ​ឡើយ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០១៩
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter