. . . . . .
.
ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩

.
យល់​ដឹង​ពី​ការ​ចងដៃ​ស្បូន​និង​ការ​ចង​បំពង់​បង្ហូរ​មេជី​វិត​ឈ្មោល
March 15, 2016 (14:02:37) [ 488 ]
 
 
ដោយសារ​តែ​ប​ចេ្ច​ក​វិទ្យា​ជឿនលឿន ស្ត្រី​និង​បុរស​ជា​ច្រើន​បាន​ជ្រើសរើស​វិធី​បញ្ឈប់​ការ​បង្ក​កំណើត​ដោយ​ការ​ចង់ដៃ​ស្បូន និង​ចង​បំពង់​បង្ហូរ​មេជី​វិត​ឈ្មោល​។

វិធីសាស្ត្រ​២​ចំណុច​ដើម្បី​បញ្ជ្រាប​នូវ​ចំណេះដឹង​នេះ ៖

១-​ការ​ចងដៃ​ស្បូន គឺជា​វិធី​បញ្ឈប់​កំណើត​មិន​ឲ្យ​មានកូន​រហូត ។ រាល់​ការ​ចងដៃ​ស្បូន​អាច​ធ្វើ​បាន​គ្រប់ពេល​ដែល​ប្រក​ដ​ថា ស្ត្រី​គ្មាន​ផ្ទៃពោះ​រហូត និង​អាច​ធ្វើ​បាន​នៅ​ពេល​៖
-​ក្នុង​កំឡុង​ពេល​មក​រដូវ
-​ក្រោយ​ការ​រំលូត​ឬ​រលូត​រយៈពេល​៤៨​ម៉ោង
-​ក្នុង​ចន្លោះ​ពេល​សម្រាលកូន​រួច​បាន​៧​ថ្ងៃ
-​ចាប់ពី​៦​ស​ប្តា​ហ៍​ក្រោយ​ការ​សម្រាល​ហើយ​ជាដើម ។

ការ​ចងដៃ​ស្បូន​អាច​មាន​ប្រសិទ្ធភាព​ខ្ពស់​រហូត​ដល់​ជិត​មួយ​រយ​ភាគរយ បើសិនជា​ការ​វះកាត់​ចងឱ្យ​បាន​ត្រឹមត្រូវ និង​ជា​ពិសេស​មិន​មាន​ផល​រំខាន​អ្វី​ឡើយ​បើ​ទោះជា​ការ​រួម​ភេទ​ស្ថិត​ក្នុង​កម្រិត​ណា​ក៏​ដោយ ។ ចងដៃ​ស្បួ​ន​រួច​មិន​អាច​ធ្វើការ​ស្រាយ​ត​ភ្ជាប់​មុខ​វះកាត់​នោះ​ឲ្យ​ដូច​ដើម​វិញ​បាន​ឡើយ​។

២-​ការ​ចង​បំពង់​បង្ហូរ​មេជី​វិត​ឈ្មោល គឺជា​វិធី​បញ្ឈប់​កំណើត​មិន​ឲ្យ​មានកូន​រហូត ដូច​ជា​ការ​ចងដៃ​ស្បូន​អី​ុ​ចឹ​ង​ដែរ​។ ការ​ចង​នេះ អាច​ធ្វើ​បាន​គ្រប់ពេល​ក្រោយ​ពី​ធ្វើការ​ពិគ្រោះ​ពិភាក្សា​បាន​ត្រឹមត្រូវ​ជាមួយ​គ្រូពេទ្យ​។ គុណសម្បត្តិ​នៃ​ការ​ចង​បំពង់​បង្ហូរ​មេជី​វិត​ឈ្មោល​នេះ​មាន​ដូច​ជា​៖
-​មាន​ប្រសិទ្ធភាព​ខ្ពស់​ហូរ​ដល់​ទៅ​៩៩,៨​ភាគរយ ប្រសិនបើ​ការ​វះ​ចង​ធ្វើ​បាន​ត្រឹម​ត្រួ​វ​។
-​សម​ស្រប​ចំពោះ​បុរស​ដែល​មិន​ចង់បាន​កូន​តទៅ​ទៀត​។
-​គ្មាន​អារម្មណ៍​ភ័យ​ខ្លាច​មានកូន​ពេល​រួម​ភេទ​សោះឡើយ​។
-​គ្មាន​ផល​រំខាន​បន្ទាប់បន្សំ​អ្វី​ទាំងអស់​។
-​ពេល​រួម​ភេទ​ទឹកកាម​អាច​នឹង​បាញ់​ចេញ​យា​៉​ង​រំជើបរំជួល​ធម្មតា គ្រាន់តែ​គ្មាន​មេជី​វិត​ឈ្មោល​តែ​ប៉ុណ្ណោះ​។
-​ការ​ចង​បំពង់​បង្ហូរ​មេជី​វិត​ឈ្មោល​មិន​ធ្វើ​ឲ្យ​បាត់បង់​សមត្ថភាព​ផ្លួ​វ​ភេទ​នោះ​ទេ​។

យ៉ាងណាមិញ​បន្ទាប់​ពី​ធ្វើការ​វះ​ចង គូ​ស្វាមីភរិយា​ត្រូវ​តែ​ប្រើ​ស្រោមអនាម័យ​ឬ​មធ្យោបាយ​ពន្យារកំណើត​ដទៃ​ទៀត​ចំនួន​៣​ខែ​។ ការ​ចងដៃ​ស្បូន​និង​ចង​បំពង់​បង្ហូរ​មេជី​វិត​ឈ្មា​ល​ក៏​មាន​លក្ខខណ្ឌ​ផង​ដែរ​ដូច​ជា​៖
-​ប្រសិនបើ​ស្ត្រី​មាន​អាយុ​តិច​ជាង​៣០​ឆ្នាំ ត្រូវ​មានកូន​យ៉ាងតិច​៣​នាក់ ហើយ​កូន​ទី​៣​ត្រូវ​តែ​មាន​អាយុ​យ៉ាងតិច​បំផុត​២​ឆ្នាំ​។
-​ប្រសិនបើ​ស្ត្រី​មាន​អាយុ​ច្រើន​ជា​៣០​ឆ្នាំ​ត្រូវ​តែ​មានកូន​យ៉ាងតិច​២​នាក់ ហើយ​កូន​ទី​២​ត្រូវ​មាន​អាយុ​យ៉ាងតិច​២​ឆ្នាំ ។
-​ត្រូវ​តែ​មានការ​ឯកភាព​គ្នា​រវាង​គូ​ស្វាមីភរិយា​ជា​មុន​សិន​ចំពោះ​ការ​សម្រេចចិត្ត​ធ្វើ​កិច្ច​នេះ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០១៩
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 24 នាក់
  Flag Counter
Flag Counter