. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
តើ​ការ​ឈាន​ដល់​ចំណុចកំពូល​ ពិតជា​ជួយ​ឱ្យ​អ្នកមាន ​សុខភាព​ល្អ​មែន​ទេ? (18+)
April 11, 2016 (12:04:01) [ 1254 ]
 
 
ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ការ​ឈាន​ដល់​តម្រេក​ឬ​ចំណុចកំពូល​ក្នុង​ពេល​រួមរ័ក​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​មនុស្ស​មាន​សុខភាព​ល្អ​ទប់ស្កាត់​បាន​នូវ​ជំងឺ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឱ្យ​ពួក​គេ​មើលទៅ​ហាក់​ក្មេង​ជាង​វ័យ​ទៀត​ផង ។

អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា កាម​តម្រេក​បង្កើត​បានជា​ប្រតិកម្ម​គីមី​តាម​ធម្មជាតិ​មួយ​ដែល​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​នូវ​សុខភាព​និង​សុខុមាលភាព​ជា​ជាង​ការ​ប្រើ​ថ្នាំពេទ្យ ។ ការ​ឈាន​ដល់​ចំណុចកំពូល​ឬ​សម្រេច​កាម​តម្រេក​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​យកឈ្នះ​ភាព​តានតឹង​និង​ភាព​តប់ប្រមល់​ក្នុង​ចិត្ត បន្ថយ​ការ​ឈឺចាប់​និង​ព្រមទាំង​កាត់​បន្ថយ​បាន​នូវ​ហានិភ័យ​ពី​ជំងឺមហារីក​ដោះ​និង​ក្រពេញ​ប្រូ​ស្តា​ត ។

យោង​តាម​វេជ្ជបណ្ឌិត Mervyn Patterson ឯកទេស​ខាង​ព្យាបាល​ជំងឺ​ស្បែក​បានឱ្យ​ដឹង​ថា កាម​តម្រេក​បាន​បង្កើន​នូវ​លំហូរ​ឈាម​ទៅ​កាន់​ស្បែក​ដោយ​ការ​ជួយ​ដាស់​ប្រព័ន្ធ​ប្រសាទ Parasympathetic ធ្វើ​ឱ្យ​បណ្តា​សរសៃឈាម​ក្នុង​ស្បែក​បើក​ធំ បង្កើត​បានជា​ភាព​ក្រហម​ស្រស់បំព្រង ។ ក្នុង​ដំណាក់កាល​នេះ រាង​កាយ​បាន​បញ្ចេញ​នូវ DHEA (​អ័រម៉ូន​ស្តេ​រ៉ូ​អ៊ីដ​ប្រឆាំង​ភាព​ចាស់​ទៅ​តាម​អាយុ​)​យ៉ាងច្រើន​សន្ធឹក​ដែល​ធ្វើ​ឱ្យ​មនុស្ស​មើលទៅ​ក្មេង​ជាង​វ័យ ។

បន្ថែម​ពីលើ​នេះ​ទៀត ការ​ឈាន​ដល់​កាម​តម្រេក ឬ​ចំណុចកំពូល​ក៏​អាច​ជួយ​ការពារ​ជំងឺ​បេះដូង​ផង​ដែរ ។

វេជ្ជបណ្ឌិត Lisa Turner គ្រូបង្ហាត់​កាម​តម្រេក​នៅ​អង់គ្លេស​បាន​និយាយ​ថា ៖ «​ប្រសិនជា​បុគ្គល​ណា​ម្នាក់​មិន​ចង់ឱ្យ​មាន​ជំងឺ​គាំងបេះដូង​ទេ គេ​ត្រូវ​តែ​មាន​កាម​តម្រេក ។ ការ​សិក្សា​មួយ​នៅ​ប្រទេស​អុ​ី​ស្រា​អែ​ល​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​មាន​កាម​តម្រេក​តិចតួច​ជួប​អត្រា​គ្រោះថ្នាក់​ដោយ​ជំងឺ​បេះដូង​ខ្ពស់ ។ ផ្ទុយ​មក​វិញ​ស្ត្រី​មាន​តម្រេក​តណ្ហា​ខ្ពស់ អត្រា​គ្រោះថ្នាក់​ដោយ​ជំងឺ​នេះ​មាន​តិចតួច​» ។

ដោយឡែក សម្រាប់​បុរស​វិញ ក្នុង​ខណៈ​ដែល​ទឹកកាម​ត្រូវ​បាន​បាញ់​ចេញ​នៅ​ពេល​ឈាន​ដល់​កាម​តម្រេក​ឬ​ចំណុចកំពូល ក្រពេញ​ប្រូ​ស្តា​តរបស់​គេ​ត្រូវ​បាន​លាង​សម្អាត​យ៉ាង​ស្អាត ។ និយាយ​ជា​រួម ការ​រួម​ភេទ​ទៀងទាត់​ចំពោះ​បុរស​គឺ​ពិតជា​សំខាន់ ដ្បិត​វា​នឹង​ជួយ​ទប់ស្កាត់​មហារីក​ប្រូ​ស្តា​ត​នៅ​ពេល​ក្រោយ​ក្នុង​ជីវិត ។

Ashley Grossman សាស្ត្រាចារ្យ​មក​ពី​សាកលវិទ្យាល័យ University of Oxford បាន​និយាយ​ថា អំឡុង​ការ​ឈាន​ដល់​កាម​តម្រេក ខួរក្បាល​បាន​បញ្ចេញ​នូវ​ល្បាយ Endorphin (​សារធាតុ​គីមី​បញ្ចេញ​ដោយ​ខួរក្បាល​ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់ និង​ជួយ​ឱ្យ​អ្នកមាន​ថាមពល​) រួម​និង serotonin (​សារធាតុ​គីមី​ដែល​ជួយ​ឱ្យ​អ្នក​ធូរ​អារម្មណ៍​និង​រីករាយ​) ។ បន្ថែម​ពីលើ​នេះ​ទៀត Prolactin ជា​អ័រម៉ូន​ប៉ិ​ប​ទី​ត​ដែល​ជួយ​ឱ្យ​អារម្មណ៍​មនុស្ស​ចុះ​ត្រជាក់​និង​ស្ងប់​ក៏​ត្រូវ​បាន​បញ្ចេញ​មក​ដែរ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter