. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
ការ​ស្រាវជ្រាវ​មួយ​អះអាង​ថា ស្ត្រី​ចូល​ចិត្ត​ផ្ញើ​រូបភាព​សិច​ តាម​ព្រ​ព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ជាង​បុរស
April 11, 2016 (12:19:59) [ 1414 ]
 
 
សកម្មភាព​នៃ​ការ​បញ្ជូន​រូបភាព​សិច​ច្បាស់​ៗ​តាម​រយៈ​សារ​ជា​អត្ថបទ​ឬ​ក៏​អី​ុ​ម៉េ​ល​បាន​ក្លាយទៅជា​បាតុភូត​មួយ​កើតឡើង​ទូ​ទាំង​សាកលលោក​ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ខណៈ​ដោយ​មានការ​ចូលរួម​ពី​មនុស្ស​ទាំង​២​ភេទ សកម្មភាព​នេះ​វា​អាច​ក្លាយជា​រឿង​មួយ​ដ៏​ភ្ញាក់ផ្អើល​ដោយ​ដឹង​ថា ស្ត្រី​ចូល​ចិត្ត​សកម្មភាព​បែប​នេះ​ច្រើន​ជាង​បុរស ។
ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​កំពុង​សិក្សា​លើ​ផ្នែក​សិច និង​ការ​ទំនាក់ទំនង​គ្នា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​បាន​សាកសួរ​បុរស​និង​ស្ត្រី​ប្រមាណ​៥១៨៧​នាក់ ។ ភាគច្រើន​មនុស្ស​ទាំងនេះ​ជា​ម្ចាស់​គេហទំព័រ​សម្រាប់​អ្នក​រៀប​ការ​រួច​ស្វែងរក​ការ​សប្បាយ​ជាមួយ​ដៃគូ​ច្រើន ។

ជា​លទ្ធផល​គេ​រក​ឃើញ​ថា បុរស​ក៏​ដូច​ជា​ស្ត្រី​ដែរ បាន​ភូត​កុហក​ដៃគូ​របស់​ខ្លួន​ទាំង​តាម​អន​ឡាញ​និង​តាម​ជីវិត​ពិត​។ ២/៣​នៃ​បុរស​និង​ស្ត្រី​សុទ្ធតែ​បាន​និយាយ​ភូត​កុហក​តាម​អន​ឡាញ ខណៈ​៣/៤​បាន​ទទួលស្គាល់​ថា ខ្លួន​មាន​ស្នេហា​លួចលាក់​នៅ​ខាងក្រៅ​ផ្ទះ​។ ចំពោះ​បុរស​វិញ​គឺ​ច្រើន​តែ​អ្នកមាន​វ័យចាស់​ដែល​ចូល​ចិត្ត​ធ្វើ​សកម្មភាព​ផ្តេសផ្តាស​ខាងលើ​នេះ ។

បណ្តា​អ្នកនិពន្ធ​ការ​សិក្សា​លើក​នេះ​បាន​និយាយ​ថា ការ​ស្រាវជ្រាវ​របស់​យើង​លើក​នេះ​បាន​បង្ហាញ​ថា ខណៈ​ដែល​បច្ចេកវិជ្ជា​មានការ​ផ្លាស់​ប្តូរ វិធី​ដែល​មនុស្ស​ស្វែងរក​ការ​ជួប​គ្នា និង​ទាក់ទាញ​ដៃគូ​របស់​ខ្លួន​ក៏​ផ្លាស់​ប្តូរ​ទៅ​តាម​នោះ​ផង​ដែរ ។ នៅ​ពេល​ដែល​ទីតាំង​ណឹ​ត​វើក​ទាំងឡាយ​ត្រូវ​បាន​គេ​កំពុង​ប្រើប្រាស់​ទំនាក់ទំនង​គ្នា​នៅ​ក្នុង​សង្គម​ក្នុង​ចំនួន​មួយ​ដែល​មានការ​កើនឡើង មនុស្ស​ទាំងឡាយ​បន្ត​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ស្វែងរក​ដៃគូ​ដោយ​ផ្ទាល់​មុខជា​ជាង​តាម​អន​ឡាញ ។ វា​ហាក់ដូចជា​ថា ក្នុង​ករណី​ខ្លះ​នៃ​ការ​ទំនាក់ទំនង​គ្នា យើង​ចាំបាច់​ត្រូវការ​ជួប​មុខ​គ្នា​ដោយ​ផ្ទាល់​។

សូម​បញ្ជាក់​ថា ការ​រក​ឃើញ​នេះ​ត្រូវ​បាន​បោះ​ពុ​ម្ភ​ផ្សាយ​តាម​គេហទំព័រ​របស់​ព្រឹត្តិ​ប័ត្រ Springer's journal Sexuality and Culture ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter