. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
អនុវត្ត​វិធីសាស្ត្រ​៣​ចំណុច ​ជួយ​លោក​អ្នក ​ដើម្បី​បង្កើន ​ថាមពល​ផ្លូវភេទ (18+)
April 11, 2016 (12:22:21) [ 1476 ]
 
 
និយាយ​ពី​ជីវិត​លើ​គ្រែ គូ​ស្វាមីភរិយា​ទាំងអស់​រមែង​ជួប​ភាព​មិន​ទៀងទាត់​ជួន​បាន​ល្អ តែ​ជួន​ក៏​មិន​បាន​ល្អ​។ ប៉ុន្តែ​មាន​វិធី​ច្រើន​យ៉ាង​ដើម្បី​ជំរុញ​ឱ្យ​មាន​ភាព​ស្និទ្ធស្នាល ។ ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​៣​ចំណុច​ដែល​យើង​សង្ឃឹមថា​អាច​ជួយ​ជំរុញ​ថាមពល​សិច​របស់​លោក​អ្នក​បាន​ប្រសើរ ៖

១-​ត្រូវ​ពិនិត្យ​មើល​លើ​របប​អាហារ​ដែល​ទទួលទាន​ប្រចាំ​ថ្ងៃ ៖ អ្នក​ប្រហែលជា​មិន​បាន​គិត​ទេ​ថា អ្វី​ដែល​អ្នក​ទទួលទាន​មាន​ឥទ្ធិពល​លើ​ជីវិត​សិច ។ របប​អាហារ​និង​សិច​គឺ​ធ្វើ​ដំណើរ​ទៅ​ទាំង​ព្រម​គ្នា ។ អាហារ​គ្មាន​ថាមពល​=​គ្មាន​ជីវិត​សិច ។ ថាមពល​បាន​មក​ពី​អ្វី​ដែល​អ្នក​ទទួលទាន​។ អ្នក​កាន់តែ​មាន​ភាព​ហត់នឿយ ចំណង់​សិច​របស់​អ្នក​ក៏​កាន់តែ​ថយ​ចុះ​ផង​ដែរ ។ ដូច្នេះ​គន្លឹះ​សំខាន់​គឺ​ទទួលទាន​អាហារ​ណា​ដែល​បង្កើត​ថាមពល ។ អ្នក​អាច​ផ្តោត​លើ​អាហារ​ដែល​មាន​ប្រូ​តេ​អុ​ី​ន​គ្រប់គ្រាន់ ផ្លែ​ឈើ​ស្រស់​ៗ​និង​បន្លែ​ពណ៌​បៃតង​ជាដើម ។ ខ្លាញ់​ល្អ​ក៏​សំខាន់​ណាស់​ដែរ ដ្បិត​វា​បាន​ជួយ​ចិញ្ចឹម​ខួរក្បាល​របស់​យើង ។ កាលណា​ខួរក្បាល​មាន​ថាមពល ការ​ចាប់ផ្តើម​សិច​ក៏​ល្អ​ដែរ ។ ដូច្នេះ​សូម​ទទួលទាន​អាហារ​ដែល​រាង​កាយ​និង​ខួរក្បាល​ត្រូវការ​។ សណ្តែក​មាន​ប្រេង ខ្លាញ់ត្រី ប្រេង​អូ​លីវ ប្រេងដូង​និង​ផ្លែ​ប៊័រ​សុទ្ធតែ​ជា​ប្រភព​សម្បូរ​ដោយ​ខ្លាញ់​ល្អ​ផ្តល់​លំនឹង​ដល់​រាង​កាយ ។

២- គ្រប់គ្រង Stress ឱ្យ​បាន​និង​យកចិត្តទុកដាក់​ចង​ចាំ​រឿង​អ្វីមួយ ៖ ប្រសិនជា​អ្នក​ហត់នឿយ​នឹង​ការងារ​ពេញ​មួយ​ថ្ងៃ សិច​នឹង​ក្លាយជា​រឿង​ចុង​ក្រោយ​គេ​ក្នុង​ចិត្ត​របស់​អ្នក ។ តែ​យ៉ាងណា នេះ​គឺជា​រឿង​ធម្មតា ។ Stress គឺជា​កំពូល​ថ្នាំ​ដែល​សម្លាប់​ជីវិត​សិច ហើយ​បញ្ហា​នេះ គូ​ស្វាមីភរិយា​មួយ​ចំនួន​ពិតជា​បានដឹង ។ បន្ថយ Stress ក្នុង​ចិត្ត​គឺជា​មធ្យោបាយ​មួយ​ជួយ​ឱ្យ​ជីវិត​សិច​បាន​ល្អ​ប្រសើរ ។ អ្នក​អាច​ធ្វើ​បែប​នេះ​បាន​ដោយ​ការ​យកចិត្តទុកដាក់​ចង​ចាំ​អ្វីមួយ​ក្នុង​ចិត្ត ។ នេះ​មាន​ន័យ​ថា ស្ថិត​ក្នុង​ពេល​បច្ចុប្បន្ន​អ្នក​គួរ​គិតតែ​បញ្ហា​ក្នុង​បច្ចុប្បន្ន​បាន​ហើយ ។ មិន​ត្រូវ​បណ្តោយ​ខ្លួន​ឱ្យ​លង់​ជាប់ផុង​ស្លុង​គិត​រឿង​ពី​ម្សិលមិញ​ឬ​ថ្ងៃស្អែក​ដែល​ស្មុគស្មាញ​ឡើយ ។ ប្រសិនជា​អាច​ធ្វើ​បាន​នោះ ចិត្ត​អ្នក​នឹង​គ្មាន​ការ​ជំពាក់ បាត់​អស់​Stress និង​ទទួល​បាន​ភាព​រីករាយ​ក្នុង​ជីវិត​សិច​ស្រណុក​មិន​ខាន ។ ក្នុង​ពេល​ចិត្ត​របស់​អ្នក​កាន់តែ​ផ្តោត​លើ​រឿង​កំពុង​ធ្វើ​បច្ចុប្បន្ន​ជា​ពិសេស​អំឡុង​ពេល​រួម​សិច អ្នក​ពិតជា​ទទួល​បាន​ភាព​សប្បាយ​រីករាយ​មិន​ខាន ។

៣-​ហាត់ប្រាណ​ជាមួយ​ដៃគូ​ស្នេហ៍​របស់​ខ្លួន ៖ ការ​ធ្វើ​សកម្មភាព​ហាត់ប្រាណ​បែកញើស​ជាមួយ​ដៃគូ​ស្នេហ៍​គឺ​ប្រសើរ​ជាង​ការ​ហាត់ប្រាណ​តែ​ម្នាក់ឯង ។ ការ​ចេញ​ទៅ​រត់​ឬ​ជិះ​កង់​ជាមួយ​គ្នា​ជា​ចំណុច​ល្អ​មិន​អាច​ខ្វះ​បាន​ដ្បិត​វា​មិន​ត្រឹមតែ​ជួយ​បង្កើន​ថាមពល​ប៉ុណ្ណោះ​ទេ តែ​វា​ជួយ​ឱ្យ​អ្នក​ទទួល​បាន​ពេលវេលា​ស្និទ្ធស្នាល​ជាមួយ​គ្នា​ទៀត​ផង ។ អ្វី​ទាំងនេះ​គឺជា​ឈ្នាន់​ឈាន​ទៅ​រក​ជីវិត​សិច​ដែល​ល្អ​ប្រសើរ​ជាង​មុន ។ ការ​ហាត់ប្រាណ​បាន​បញ្ចេញ​នូវ​អ័រម៉ូន​និង​សារធាតុ​គីមី​ក្នុង​រាង​កាយ​គ្រប់​ប្រភេទ​ទាំងអស់ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter