. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
នៅ​ពេល​មុត​អំបែង គួរ​ជួយ​សង្គ្រោះ​បែប​ណា ?
May 02, 2016 (04:42:05) [ 1318 ]
 
 
បើ​និយាយ​ពី​ការ​មុត​កម្ទេច​អំបែង (​អំបែង ចាន ដប កែវ​...) វា​ជា​ហានិភ័យ​មួយ ចំពោះ មនុស្ស​ទូទៅ បើសិនជា​យើង​មិន​មានការ​ប្រុង​ប្រយ័ត្ន ពិសេស​នៅ​ពេល​អ្នក​ដើរ​មិន​បាន​ពាក់​ទ្រនាប់ជើង​ឱ្យ​បាន​ត្រឹមត្រូវ​ ។ ប៉ុន្តែ​ប្រការ​ដែល​សំខាន់ នៅ​ពេល​មនុស្ស​ណា​ម្នាក់​ជួប​ហេតុការណ៍​បែប​នេះ តើ​យើង​ត្រូវ​សង្គ្រោះ​តាម​វិធី​ណា ? ខាងក្រោម​នេះ​ជា​របៀប​ត្រូវ​ជួយ សង្គ្រោះ​បឋម​៖

-​ឃាត់ឈាម​ដោយ​ការ​សង្កត់​ជុំវិញ​មុខរបួស​រួច​ច្របាច់​មុខរបួស​ភ្ជិត​គ្នា ។
-​គួរ​ឲ្យ​ជន​រង​គ្រោះ​ដេក បើ​មាន​កម្ទេច​អំបែង​មុត​ដោត​ជាប់​ចូល​ដក​អំបែង​នោះ​ចេញ​ដោយ​ប្រុង​ប្រយ័ត្ន​ហើយ​យក​ក្រណាត់​និង​សំឡី​មក​បិទ​ទប់​ត្រង់​មុខរបួស​កុំឱ្យ​ហូរ​ឈាម​ច្រើន ។
-​បន្ទាប់​មក​ប្រើ​បង់​រុំ​របួស​ពីលើ​ក្រណាត់ និង​សំឡី​ដែល​បាន​បិទ​ត្រង់​មុខរបួស​នោះ ។
-​ប្រើ​បង់​រុំ​អម​ពីក្រោម​បរិវេណ​របួស​ដោយ​រុំ​ទាញ​ទៅ​ផ្នែក​ម្ខាង​ទៀត ។
-​រុំ​រហូត​ទាល់តែ​ជិត​សំឡី​មិន​ឱ្យ​របូត​ចេញ​មក​បាន ។

ទាំងនេះ​គឺជា​វិធី​ងាយ​ៗ​ក្នុង​ការ​ជួយ​សង្គ្រោះ​បឋម​ដើម្បី​ទប់ស្កាត់​ការ​ហូរ​ឈាម​ខ្សោះ​ខ្លួន​អ្នក​រង​គ្រោះ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​សង្គ្រោះ​បឋម អ្នក​គួរ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ព្យាបាល​ទៅ​តាម​ជំនាញ​ដើម្បី​ការពារ​ការ​ចម្លង​មេរោគ​វិវឌ្ឍន៍​ទៅ​ជា​បញ្ហា​ធ្ងន់ធ្ងរ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter