. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
បរិច្ចាគ​ឈាម ​អាច​បន្ថយ​ហា​នី​ភ័យ ​ពី​ជំងឺ​គាំងបេះដូង
May 02, 2016 (04:44:29) [ 1333 ]
 
 
យើង​ពិតជា​បានដឹង​យ៉ាង​ច្បាស់​ហើយ​ថា ការ​បរិច្ចាគ​ឈាម​ជា​អំពើ​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​បំ​ផុ​ុ​ត​ដែល​អាច​ជួយ​សង្គ្រោះ​ដល់​ជីវិត​អ្នក​ត្រូវការ​វា​ជា​ចាំបាច់ ។ ប៉ុន្តែ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ពី​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អា​មេ​រិ​កបាន​បង្ហាញ​ថា ការ​បរិច្ចាគ​ឈាម​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ផង​ដែរ ។

យោង​តាម​ការ​សិក្សា​ធ្វើ​ឡើង​ដោយ​ព្រឹត្តិបត្រ​សមាគម​វេជ្ជសាស្ត្រ​អា​មេ​រិ​ក​ដែល​បាន​ពិសោធ​បុរស​ជាតិ​ហ្វាំ​ង​ឡង់​២.៦៨២​នាក់ វ័យ​ពី​៤៣​ឆ្នាំទៅ​៦១​ឆ្នាំ បង្ហាញ​ថា អ្នក​ដែល​បរិច្ចាគ​ឈាម​រៀង​រាល់​៦​ខែ​ម្តង​អាច​កាត់​បន្ថយ​អត្រា​ប្រឈម​នឹង​ការ​កើត​មាន​ជំងឺ​គាំង​បេះ​បូ​ង​បាន​ដល់​៨៨% ធៀប​ទៅ​នឹង​ក្រុម​ដែល​មិន​បាន​បរិច្ចាគ ។ រៀង​រាល់​ការ​បរិច្ចាគ​ឈាម​ចំណុះ​1Pint ឬ​៤៧៣,១៧​មី​ល្លី​លី​ត្រ គឺ​អាច​ដុត​បំផ្លាញ កាឡូរី​បាន​៦៥០ ។

មានការ​ពន្យល់​ថា បរិ​ចា្ច​គ​ឈាម​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ក៏​ព្រោះ​នៅ​ពេល​បង្ហូរឈាម​ចេញ កម្រិត​សារធាតុ​ដែក​នឹង​ថយ​ចុះ ។ ការ​កើនឡើង​កម្រិត​សារធាតុ​ដែក​នឹង​បណ្តាល​ឱ្យ​ឈាម​កាន់តែ​ខាប់ ហើយ​មួយវិញទៀត​វា​នឹង​ជួយ​បង្កើន​ល្បឿន​នៃ​ការ​ធ្វើ​អុក​ស៊ី​ដ​កម្ម​របស់​ខ្លាញ់ កូ​ឡេ​ស្តេ​រ៉ូ​ល ដែល​ទីបំផុត​នាំ​ឱ្យ​កើត​ជំងឺ​បេះដូង ។

យ៉ាងណា​ក៏​ដោយ អត្ថប្រយោជន៍​នោះ​អាច​កើត​មាន​ទៅ​បាន ល្គឹក​ណា ការ​បរិច្ចាគ​ឈាម​ធ្វើ​ឡើងជា​ប្រចាំ និង​ទៀងទាត់​ពេលវេលា​តាម​ការ​ណែនាំ​ពី​វេជ្ជបណ្ឌិត ពោល​គឺ​មិនមែន​យូរ​ៗ​ធ្វើ​ម្តងនោះ​ទេ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter