. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
អង្គុយ​ធ្វើការ​អត់​ងើប​៦​ម៉ោង​ក្នុង​១​ថ្ងៃ​ ប្រឈមនឹង​គ្រោះថ្នាក់ ​ដោយ​ជំងឺ​ទឹកនោមផ្អែម
May 02, 2016 (04:48:26) [ 1347 ]
 
 
ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា បណ្តា​អ្នកធ្វើការ​ក្នុង​ការិយាល័យ បន្ទប់​ម៉ាស៊ីន​ត្រជាក់ ​កំពុង​ប្រឈម​ខ្លាំង​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ខណៈ​ពួក​គេ​អង្គុយ​ធ្វើការ​ជាប់​រហូត​ ដល់​ទៅ​៤​ម៉ោង​ក្នុង​មួយ​ពេល ។ លទ្ធផល​នៃ​ការ​សិក្សា​ បាន​រៀបរាប់​ថា បុគ្គល​ដែល​ចំណាយពេល ​ច្រើន​ជាង​៦​ម៉ោង​ក្នុង​១​ថ្ងៃ​ អង្គុយ​ឥត​ងើប​ ជួប​ហានិភ័យ​ខ្ពស់ ​ពី​ប្រភេទ​ជំងឺ​រ៉ាំរ៉ៃ​មាន​ដូច​ជា មហារីក ទឹកនោមផ្អែម និង​ជំងឺ​បេះដូង​ជាដើម ។ ទោះជា​យ៉ាងណា ការ​សិក្សា​នេះ​បាន​ពិសោធ​តែ​លើ​បុរស​វ័យ​កណ្តាល​ជាង​៦​ម៉ឺន​នាក់​ប៉ុណ្ណោះ​ ពោល​គឺ​ពុំ​បាន​ពិសោធ​លើ​ស្ត្រី​ឡើយ ។ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​បញ្ជាក់​ថា លទ្ធផល​នេះ​ទំនងជា​ប៉ះពាល់​លើ​ស្ត្រី​ផង​ដែរ ។

លោក​សាស្ត្រាចារ្យ Richard Rosenkranz​អ្នកដឹកនាំ​ការ​សិក្សា​របស់​សាកលវិទ្យាល័យ Kansas State University បាន​ថ្លែង​ថា បុគ្គល​ដែល​អង្គុយ​កាន់តែ​យូរ ការ​ប្រឈម​បញ្ហា​សុខភាព​មាន​កាន់តែ​ធំ​ផង​ដែរ ។ លោក​បន្ត​ថា​ក្នុង​ចំណោម​អ្នកចូលរួម​ពិសោធន៍ យើង​បាន​ពិនិត្យ​ឃើញ អ្នក​ដែល​អង្គុយ​មិន​ងើប​ច្រើន​ម៉ោង​អត្រា​កើត​មាន​ជំងឺ​រ៉ាំរ៉ៃ​កើនឡើង​ខ្ពស់ ។ សម្រាប់​ក្រុម​ដែល​អង្គុយ​ច្រើន​ជាង​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ជាក់ច្បាស់​ណាស់​អត្រា​ប្រឈម​គឺ​មាន​ខ្ពស់​ជាងគេ ។

លោក​បន្ថែម​ថា លទ្ធផល​នៃ​ការ​សិក្សា​លើក​នេះ មិន​ត្រឹមតែ​ជា​ការ​បញ្ជូន​សញ្ញា​ប្រកាស​អាសន្ន​ទៅ​កាន់​អ្នកធ្វើការ​ក្នុង​ការិយាល័យ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ទៅ​កាន់​អ្នក​ប្រកប​មុខរបរ​ដូច​ជា បើកបរ​តាក់ស៊ី រថយន្ត​ដឹក​ទំនិញ​...​ផង​ដែរ ។ និយាយ​ជា​រួម រាល់​ការងារ​ដែល​តម្រូវ​ឱ្យ​អង្គុយ​អត់​ងើប​ពី​កៅអី​ច្រើន​ម៉ោង​គឺ​សុទ្ធតែ​ជា​សញ្ញា​គ្រោះថ្នាក់​ដល់​សុខភាព​ទាំងអស់ ។

ដោយឡែក ការ​សិក្សា​លើក​មុន​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា អ្នក​អង្គុយ​មើល​ទូរទស្សន៍​៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ថយ​អាយុ​អស់​៥​ឆ្នាំ​ធៀប​ទៅ​នឹង​អ្នក​មើល​តិច​ជាង​នេះ ។ មានការ​ពន្យល់​ថា អង្គុយ​យូរ​អាច​នាំ​ឱ្យ​ទំហំ​ចង្កេះ​រីក​ធំ កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល ខ្លាញ់ Triglycerides និង​កម្រិត​ស្ករ​ក្នុង​ឈាម​កើន​ខ្ពស់ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 26 នាក់
  Flag Counter
Flag Counter