. . . . . .
.
ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

.
ស្ត្រី​ផឹក​កាហ្វេ​២​ពែង​ក្នុង​មួយ​ថ្ងៃ ​ជួយ​បង្កើន​កម្រិត​អ័រម៉ូន​ភេទ​បាន​ល្អ
May 02, 2016 (04:50:24) [ 1381 ]
 
 
ក្រុម​អ្នក​ស្រាវជ្រាវ​របស់​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ស្ត្រី​ផឹក​កាហ្វេ​ត្រឹម​២​ពែង​ក្នុង​មួយ​ថ្ងៃ​ជួយ​បង្កើន​កម្រិត​អ័រម៉ូន​ភេទ oestrogen ។ ប៉ុន្តែ​បញ្ហា​នេះ វា​ក៏​អាស្រ័យ​លើ​ជាតិ​សាសន៍​ផ្សេង​ៗ​គ្នា​ផង​ដែរ​។ នេះ​មាន​ន័យ​ថា ការ​កើនឡើង​ឬ​ថយ​ចុះ​វា​អាស្រ័យ​ទៅ​តាម​ជាតិ​សាសន៍​នៃ​ប្រទេស​នានា ។

សម្រាប់​បណ្តា​ស្ត្រី​អាស៊ី អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា អ្នក​ដែល​ប្រើប្រាស់​សារធាតុ​កាហ្វេ​អី​ុ​ន​ប្រមាណ​២០០​មី​ល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​ដែល​ស្មើនឹង​២​ពែង​របស់​ជនជាតិ​អា​មេ​រិ​ក កម្រិត​អ័រម៉ូន​oestrogen មានការ​កើនឡើង​ធៀប​នឹង​អ្នក​ដែល​ប្រើប្រាស់​តិចតួច ។

ផ្ទុយ​ពី​នេះ​សម្រាប់​បណ្តា​ស្ត្រី​ស្បែក​.​ស​ដែល​ប្រើប្រាស់​កាហ្វេ​ក្នុង​បរិមាណ​ស្មើគ្នា​នឹង​ស្ត្រី​អាស៊ី កម្រិត​អ័រម៉ូន oestrogen របស់​ពួក​គេ​មានការ​ថយ​ចុះ​តិចតួច​ធៀប​នឹង​អ្នក​ដែល​ប្រើប្រាស់​ម្តងម្កាល ។ ចំណែក​បណ្តា​ស្ត្រី​ស្បែក​ខ្មៅ​វិញ គឺ​មានការ​ផ្លាស់​ប្តូរ​បន្តិចបន្តួច​ប៉ុណ្ណោះ ។

លទ្ធផល​នៃ​ការ​សិក្សា​ខាងលើ​នេះ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ University of Utah សហរដ្ឋអាមេរិក​ដែល​បាន​ពិសោធន៍​លើ​ស្ត្រី​ជាង​២៥០​នាក់​ចន្លោះ​ពី​ឆ្នាំ​២០០៥​ដល់​២០០៧ ។

ប៉ុន្តែ​បណ្តា​ស្ត្រី​ដែល​ទទួល​បាន​សារធាតុ​កាហ្វេ​អី​ុ​នតា​មរយៈ​ការ​ទទួលទាន​ភេសជ្ជៈ​មាន​ពពុះ​និង​តែ​បៃតង កម្រិត​អ័រម៉ូន oestrogen​កើតឡើង​ខ្ពស់​មិន​ថា​ពួក​គេ​ជា​ជាតិ​សាសន៍​អ្វី​នោះ​ទេ ។

វេជ្ជបណ្ឌិត Enrique Schisterman មក​ពី​វិទ្យាស្ថាន​ជាតិ​សុខភាព​បាន​និយាយ​ថា លទ្ធផល​នៃ​ការ​សិក្សា​លើក​នេះ​បាន​ចង្អុលបង្ហាញ​ថា ការ​ប្រើប្រាស់​កាហ្វេ​អ៊ី​ន​ក្នុង​ចំណោម​ស្ត្រី​ដែល​ស្ថិត​ក្នុង​វ័យ​មានកូន​ពិតជា​មាន​ឥទ្ធិពល​លើ​កម្រិត​អ័រម៉ូន oestrogen ។ រយៈពេល​ខ្លី ការ​ប្រែប្រួល​កម្រិត oestrogen ក្នុង​ចំណោម​ក្រុម​ស្ត្រីជាតិ​សាសន៍​ផ្សេង​គ្នា​មិន​បាន​បង្ហាញ​ថា​មាន​ផល​ប៉ះពាល់​ណាមួយ​ឡើយ​។ យើង​ដឹង​ថា ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន oestrogen វា​ជាប់​ទាក់ទង​ទៅ​នឹង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​មាន​ដូច​ជា​Endometriosis (​ទាក់ទង​នឹង​ជំងឺ​ស្បូន​មួយ​បែប​) osteoporosis (​ជំងឺ​ពុក​ឆ្អឹង​)​ជំងឺមហារីក​ស្បូន (endometrial) មហារីក​ដោះ និង​មហារីក​អូវែរ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 9 នាក់
  Flag Counter
Flag Counter