. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
តើ​ការ​អង្គុយ​យូរ ​ផ្តល់​ហានិភ័យ​អ្វីខ្លះ​ ចំពោះ​សុខភាព ​របស់​លោក​អ្នក?
July 07, 2016 (13:18:09) [ 1411 ]
 
 
ការ​ស្រាវជ្រាវ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​បាន​រក​ឃើញ​ពី​ការ​ជាប់​ពាក់ព័ន្ធ​គ្នា​មួយ​រវាង​ការ​អង្គុយ​រយៈពេល​យូរ ជាមួយនឹង​បញ្ហា​សុខភាព​មួយ​ចំនួន​ក្នុង​នោះ​មាន​ដូច​ជា ការ​ឡើង​ទម្ងន់​ខ្លាំង រោគ​សញ្ញា​ទាក់ទិន​នឹង​ការ​រំលាយ​អាហារ (​ការ​កើនឡើង​សម្ពាធ​ឈាម លើស​ជាតិ​ស្ករ បរិមាណ​ខ្លាញ់​ច្រើន​ជុំវិញ​ចង្កេះ​និង​ពោះ លើស​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តូ​រ៉ូ​ល​) ។ មួយវិញទៀត ការ​អង្គុយ​ច្រើន​ពេក​ក៏​អាច​នាំ​ឱ្យ​កើន​ហានិភ័យ​នៃ​ការ​ស្លាប់​ដោយ​ជំងឺ​បេះដូង និង​មហារីក​ផង​ដែរ ។

ការ​សិក្សា​មួយ​ដែល​បាន​ប្រៀបធៀប​មនុស្ស​ពេញវ័យ​២​ក្រុម ដោយ​ក្រុម​ទី​១​ចូល​ចិត្ត​ចំណាយពេល​ក្រោម​ពីរ​ម៉ោង​មើល​ទូរទស្សន៍​រាល់ថ្ងៃ​ខណៈ​ក្រុម​ទី​២​ចំណាយពេល​ច្រើន​ជាង​បួន​ម៉ោង បាន​រក​ឃើញ​ថា អ្នក​ដែល​ចំណាយ​ពេលវេលា​ច្រើន​៖

-​ប្រហែល ៥០% កើនឡើង​ហានិភ័យ​នៃ​ការ​ស្លាប់​បណ្តាល​មក​ពី​បញ្ហា​ផ្សេង​ៗ ។

-​ប្រហែល ១២៥% កើន​ហានិភ័យ​ទាក់ទង​នឹង​ជំងឺ​សរសៃឈាម​បេះដូង​ក្នុង​នោះ​ដូច​ជា ឈឺ​ដើមទ្រូង ឬ​ក៏​គាំងបេះដូង ។

សូម​បញ្ជាក់​ថា ការ​កើនឡើង​ហានិភ័យ​ខាង​ដើម​នេះ​ត្រូវ​បាន​គេ​ចែក​ដាច់​ដោយឡែក​ពី​គ្នា​ពី​កត្តា​ហានិភ័យ​ជា​ប្រពៃណី​នៃ​ជំងឺ​បេះដូង តួយ៉ាង​ដូច​ជា ការ​ជក់បារី ឬ​លើសឈាម​ជាដើម ។

យ៉ាងណា​ក៏​ដោយ ការ​អង្គុយ​យូរ​ក្នុង​ទម្រង់​ផ្សេង​ៗ​ទៀត​ដូច​ជា ការ​អង្គុយ​នៅ​កន្លែងធ្វើការ ឬ​អង្គុយ​លើ​រទេះរុញ ក៏​អាច​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ដែរ ។ គ្រោះថ្នាក់​និង​ហានិភ័យ​ទាំងនោះ​ហាក់់​មិន​អាច​កាត់​បន្ថយ​បាន​ឡើយ បើ​ទោះ​ណា គេ​ចំណាយពេល​ពីរ​ឬ​បី​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍​ដើម្បី​ហាត់ប្រាណ​យ៉ាងណា​ក្តី ។ ដំណោះស្រាយ​ដែល​អាច​ចាត់​ទុក​ថា បានការ​គឺ​កាត់​បន្ថយ​ការ​អង្គុយ​យូរ និង​បង្កើន​ការ​ធ្វើ​ចលនា​ឱ្យ​បាន​ច្រើន ។

ឧទាហរណ៍​ដូច ៖

-​ឈរ​នៅ​ពេល​ដែល​អ្នក​និយាយ​ទូរស័ព្ទ ឬ​ពេល​ញ៉ាំ​អាហារ

-​បើសិនជា​អ្នក​ត្រូវ​អង្គុយ​នៅ​តុ​ធ្វើការ​ក្នុង​រយៈពេល​យូរ សូម​សាកល្បង​ជាមួយនឹង​តុ​ជំហរ​ខ្ពស់ ឬ​កែ​ច្នៃ​តុ​ឱ្យ​ខ្ពស់ ។

-​ដើរ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បណ្តា​សហសេវិក​របស់​អ្នក ជា​ជាង​អង្គុយ​ជុំ​គ្នា​នៅ​ក្នុង​បន្ទប់ ឥទ្ធិពល​នៃ​ការ​ធ្វើ​ចលនា បើ​ទោះបី​ស្ថិត​ក្នុង​រូបភាព​ជា​លក្ខណៈ​កម្សាន្ត​ក្តី​គឺ​សុទ្ធតែ​ល្អ​សម្រាប់​សុខភាព ។ វា​អាច​ជួយ​ដុត​បំផ្លាញ​កាឡូរី​បាន​ច្រើន​ឈាន​ទៅ​ស្រក​ទម្ងន់ ប៉ុន្តែ​កើន​ថាមពល​រាង​កាយ ។

អ្វី​ដែល​ប្រសើរ​ជាង​នេះ សកម្មភាព​នៃ​ការ​ប្រឹង​សាច់ដុំ​អំឡុង​ពេល​ឈរ ឬ​ធ្វើ​ចលនា​ផ្សេង​ៗ ជា​ដំណើរការ​សំខាន់​មួយ​ជួយ​បំបែក​ជាតិ​ខ្លាញ់ និង​ស្ករ​ក្នុង​រាង​កាយ ។ ផ្ទុយ​មក​វិញ នៅ​ពេល​អ្នក​អង្គុយ ដំណើរការ​នេះ​ត្រូវ​បាន​បញ្ឈប់​ដោយ​ស្វ័យប្រវត្តិ ពេល​នោះ​ហើយ​បញ្ហា​សុខភាព​របស់​អ្នក​ក៏​នឹង​កើតឡើង​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter