ពិសាទឹកមើមខ្ញីរាល់ថ្ងៃ មានប្រយោជន៍ ជួយការពាររាងកាយបានល្អ
|
September 14, 2016 (13:02:53)
|
[ 5203 ] |
|
|
|
|
ទឹកមើមខ្ញីជាភេសជ្ជៈមួយប្រភេទជួយរាងកាយឱ្យមានសុខភាពល្អ ប្រិសនបើលោកអ្នកពិសាវារាល់ថ្ងៃ ។ លើសពីនេះ ខ្ញីក៏ជាឱសថបុរាណ្យមួយសម្រាប់សុខភាព ក្រៅពីនេះក៏ជារុក្ខជាតិម្យ៉ាងអាចយកទៅចម្អិនជាអាហារ ឬជាគ្រឿងផ្សំនានា ជួយទ្រទ្រង់សុខភាពរាងកាយផងដែរ ។
១-កាត់បន្ថយអាការរកក្អូតចង្អោរៈ ខ្ញីគឺជាថ្នាំបំបាត់អាការរកកល់ក្អូតយ៉ាងល្អជាពិសេសអាការរបស់ក្រពះ និងពោះវៀនដែលទទួលសារធាតុគីមីជាដើម ។ ការទទួលទានទឹកខ្ញីប្រចាំថ្ងៃនឹងកាត់បន្ថយអាការចង់ក្អូតក្រោយពីអ្នកខ្លះកើតអាការខាងលើ បន្ទាប់ពីស្រស់ស្រូបអាហាររួច ។
២-ជួយសម្រកទម្ងន់ៈ លទ្ធផលស្រាវជ្រាវរបស់អ្នកជំនាញជប៉ុនដែលកត់ត្រានៅក្នុងសាលាពេទ្យ «Pharmaceutical Society of Japan» ឃើញថា ខ្ញីមានប្រសិទ្ធភាពបង្កើនប្រព័ន្ធដុតបំផ្លាញក្នុងរាងកាយ ធ្វើឱ្យរាងកាយអាចសម្រក់ទម្ងន់បាន ។ ក្រៅពីនេះទឹកខ្ញីក្តៅឧណ្ហៗ ក៏ជួយដល់ប្រព័ន្ធការបត់ជើងធំ បន្ថយអាការហើមពោះ រួមទាំងកាត់បន្ថយកម្រិតអ័រមូន «Cortisol» ជាមូលហេតុនៃភាពតប់ប្រមល់ធ្វើឱ្យលោកអ្នកចង់ទទួលទានខ្លាញ់ច្រើន និងឡើងទម្ងន់ ។
៣-សម្លាប់វីរុស និងបាត់តេរីៈ តាមការដកពិសោធន៍ពីការត្រាំទឹកខ្ញីឃើញថា ទឹកខ្ញីអាចទប់ស្កាត់ការីកលូតលាស់របស់បាក់តេរី និងសត្វល្អិតក្នុងរាងកាយបានល្អ ។ ដូច្នេះប្រសិនបើយើងពីសាទឹកខ្ញីជាប្រចាំរាល់ថ្ងៃសារធាតុ «Gingerol» នៅក្នុងខ្ញីនឹងប្រឆាំាងជាមួយវីរុសផ្តាសាយ និងអាការគ្រុនផ្តាសាយធ្វើឱ្យរាងកាយមានសុខភាពល្អ ។
៤-ការពារសុខភាពក្រអូមមាត់ៈ សារធាតុ «Gingerol» នៅក្នុងខ្ញីនឹងមានផលប្រយោជន៍ដល់សុខភាពក្រអូមមាត់មានចំណែកជួយកម្ចាត់ចោលវីរុសដែលធ្វើឱ្យរលាកជើងធ្មេញ និងមាត់ ។
៥-បន្ថយអាការរលាកៈ ខ្ញីសម្បូរដោយសារធាតុប្រឆាំងនឹងការរលាក និងសារធាតុប្រឆាំងនឹងជាតិពុលក្នុងខ្លួនប្រាណយ៉ាងខ្ពស់ ។ ក្រៅពីនេះក៏មានសារធាតុ «Gingerol» មានឥទ្ធិពលខ្លាំងក្លាជាងឱសថ «Aspirin» និងប្រឆាំងដល់ការរលាកក្នុងរាងកាយ ។
៦-ឱសថបន្ថយឈឺចាប់ៈ សារធាតុ «Gingerol» មានប្រសិទ្ធភាពខ្លាំងជាង «Aspirin» ប្រសិនបើពិសាទឹកខ្ញីជាប្រចាំ វាអាចកាត់បន្ថយការចុករេាយសាច់ដុំពីការហាត់ប្រាណបានប្រហែល ២៥ភាគរយ ។
៧-បំបាត់ការឈឺចាប់ពេលមានរដូវៈ គុណសម្បត្តិរបស់ខ្ញីជាវត្ថុដែលស្ត្រីគ្រប់រូប ត្រូវការ។ ទឹកខ្ញីមានប្រសិទ្ធភាពបន្ថយអាការឈឺចាប់ពេលមានរដូវប្រហែល ៤៧ភាគរយ ក្រៅពីនេះថែមទាំងជួយបន្ថយការរកល់ក្អូតចង្អោរ និងអាការឈឺពោះជាដើម ។
៨-បន្ថយការប្រឈមមុខនឹងមហារីកៈ ការសិក្សាស្រាវជ្រាវនៅក្នុង «British Journal of Nutrition» បញ្ជាក់ថា ទឹកខ្ញីមានគុណសម្បត្តិទប់ស្កាត់ការរីកលូតលាស់នៃកោសិកាមហារីក បាន ព្រោះមានសារធាតុប្រឆាំងនឹងជាតិពុលខ្ពស់ ហើយនៅក្នុងទឹកខ្ញីក៏មានឥទ្ធិពលប្រឆាំងនឹងការរលាកនៃកោសិកាផ្សេងៗក្នុងរាងកាយ និងជួយកាត់បន្ថយឱកាសកើតកោសិកាមហារីកដ៏អាក្រក់ផងដែរ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|