. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤

.
ពត៌មានបច្ចេកវិទ្យា
April 08, 2014 (13:58:29)
Google ប្ដឹង​ឧទ្ធរណ៍ រឿង​តួកគី​បិទ YouTube
ក្រុមហ៊ុន Google នៅថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា ខ្លួននឹងប្ដឹងឡើងបណ្ដឹងឧទ្ធរណ៍សម្រាប់​​ការសម្រេចចិត្ត របស់រដ្ឋាភិបាល នៃប្រទេសតួកគីដែល​ បានបិទការប្រើប្រាស់នូវ​បណ្ដាញគេហទំព័រវីដេអូ​YouTube។ នេះបើយោង​ តាមការ ចុះផ្សាយរបស់ WSJ។ អានបន្ត
April 08, 2014 (13:57:23)
Yahoo នឹងបង្កើត​សេវាកម្ម ​វីដេអូ​ដូច YouTube ឆាប់ៗ​ នេះ
កាលពីប៉ុន្មានសប្ដាហ៍មុន មានព័ត៌មានថាក្រុមហ៊ុន Yahoo នឹងបង្កើតសេវាកម្មវីដេអូ ដើម្បីប្រកួតប្រជែងនឹង You Tube របស់ក្រុមហ៊ុន Google ប៉ុន្តែព័ត៌មាននោះគឺ មិនទាន់យកជាផ្លូវការនោះទេ ដោយឡែកនៅពេលនេះ ហាក់ កាន់តែច្បាស់ជាងគេ។ អានបន្ត
April 08, 2014 (13:56:16)
ភស្ដុតាងថ្មីបញ្ជាក់ថា Apple ពិតជាបង្កើត iPhone អេក្រង់ធំ
យោងតាមឯកសារពាក់ព័ន្ធ នឹងជម្លោះប៉ាតង់របស់ Apple និង Samsung បានបង្ហាញថា ក្រុមហ៊ុន Apple ពិតជា ចង់បង្កើត ស្មាតហ្វូនអេក្រង់ធំជាង ៤អ៊ីងពិតមែន ពោលគឺដូចគ្នាទៅនឹង ពាក្យចចាមអារ៉ាម។ អានបន្ត
April 08, 2014 (13:54:28)
ឥណ្ឌាបាញ់បង្ហោះ​ផ្កាយ រណបបម្រើដល់​វិស័យ​អាកាស ចរណ៍ទៅ កាន់​ទីលំហ ទទួលបាន​ ជោគជ័យ
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤ថា ឥណ្ឌាទទួលបាន ជោគជ័យទាំងស្រុង ក្នុងការបាញ់បង្ហោះផ្កាយរណប សម្រាប់បម្រើដល់ វិស័យទេសចរណ៍ នៅក្នុងតំបន់ ទៅកាន់ទី លំហកាលពី ថ្ងៃម្សិលមិញ ។ អានបន្ត
April 08, 2014 (13:50:27)
Facebook Messenger អាច Call តាម WiFi បាន
កាលពីថ្មីៗនេះ បណ្ដាញទំនាក់ទំនងសង្គម Facebook បានធ្វើការ Update នូវកម្មវិធី Facebook Messenger ដោយអាចធ្វើការ Call បានតាមរយៈ WiFi។ អានបន្ត
April 05, 2014 (09:09:22)
ការលក់រថយន្តអគ្គិសនី បំបែកកំណត់ត្រា នៅក្នុងប្រទេសន័រវែស
ក្រុមចរាចរណ៍ជាតិ បានឱ្យដឹងកាលពីថ្ងៃពុធថា ទីផ្សាររថយន្តអគ្គិសនី របស់ប្រទេសន័រវែស កើនឡើង យ៉ាងលឿន នៅក្នុងខែមីនា ដែលមានចំនួនកំណត់ត្រា ១គ្រឿង នៅក្នុងចំណោមរថយន្ត ៥គ្រឿង ក្នុងចំនួនរថយន្តទាំង អស់ដែលបានចុះបញ្ជី ។ អានបន្ត
April 05, 2014 (08:42:52)
Office សម្រាប់ iPad មាន​ការ​ទាញ​ យក​រហូត​ដល់១២លាន​ដង ​ក្នុង​រយៈ​ពេលតែ ១សប្ដាហ៍
កាលពីជាងមួយសប្ដាហ៍មុន ក្រុមហ៊ុន Microsoft បានប្រកាសជាផ្លូវការថា កម្មវិធី Office សម្រាប់ iPad ត្រូវបាន ដាក់ ឲ្យទាញយកនៅលើ App Store ដែលនេះជាដំណឹងល្អ មួយសម្រាប់អ្នកប្រើ iPad គ្រប់គ្នា។ អានបន្ត
April 05, 2014 (08:40:03)
នាយកប្រតិបត្តិថ្មី Mozilla លាឈប់ ក្រោយ​ពេល​ឡើង​ កាន់តំណែង​ បាន ១០ថ្ងៃ
១០ ថ្ងៃក្រោយពីឡើង កាន់តំណែងជា នាយកប្រតិបត្តិ Mozilla លោក Brendan Eich បានសម្រេច លាឈប់ពីតំណែង បន្ទាប់ពីការបញ្ចេញមតិ មិនពេញចិត្ត ពីសំណាក់បុគ្គលិក ពាក់ព័ន្ធនឹង ការប្រឆាំងអាពាហ៍ពិពាហ៍ ភេទដូចគ្នា(ប្រុស)។ អានបន្ត
April 05, 2014 (08:38:04)
Google បង់ថ្លៃ​ផាកពិន័យ ១,៤លានដុល្លារ ដល់​អ៊ីតាលី
ក្រុមហ៊ុន Google បានចំណាយប្រាក់ ១,៤លានដុល្លារអាមេរិក សម្រាប់បង់ថ្លៃផាកពិន័យ នៅក្នុងប្រទេសអ៊ីតាលី ដោយសារតែមានបណ្ដឹង ពីអង្គការឃ្លាំមើលការ ការពារទិន្នន័យរបស់ ប្រទេសអ៊ីតាលី។ អានបន្ត
April 05, 2014 (08:36:48)
តួកគី​បើក​ឲ្យ​ប្រើប្រាស់ Twitter វិញ
កាលពីពីរសប្ដាហ៍មុន តុលាការកំពូល របស់ប្រទេសតួកគី បានបញ្ជាឲ្យបិទ បណ្ដាញទំនាក់ទំនងសង្គម Twitter ប៉ុន្តែនៅពេលនេះ រដ្ឋាភិបាលបានលុបចោល នូវការហាមឃាត់នេះ និងអនុញ្ញាតឲ្យប្រើប្រាស់វិញ។ នេះបើយោង តាមការចុះផ្សាយ របស់សារព័ត៌មាន Bloomberg។ អានបន្ត
April 02, 2014 (14:04:36)
GM ប្រមូលរថយន្ត ១,៥ លានគ្រឿង ចូលរោងចក្រវិញ ដោយបញ្ហាបច្ចេកទេស
ក្រុមហ៊ុន General Motors បានប្រមូល រថយន្តចំនួន១,៥លានគ្រឿង នៅទូទាំងពិភពលោក ចូលរោងចក្រវិញ កាលពីថ្ងៃចន្ទ ម្សិលមិញនេះ។ អានបន្ត
April 02, 2014 (14:02:40)
លេច​ធ្លាយ​រូបភាព​ទូរស័ព្ទ iPhone 6 បញ្ចេញ​ដោយ​ វេ​ប​សាយ​បារាំង
ប្រសិនបើ​រូបភាព​លេច​ធ្លាយ ​មាននៅ​លើ​វេ​ប​សាយ​បារាំង Nowwhereelse.fr ទាំងអស់នេះ ត្រូវគេ​ជឿថា ​ជាការ​ពិត​នោះ ទូរស័ព្ទ iPhone 6 ដែល​ពាក្យ​ចចាមអារ៉ាម​ថា ​ត្រូវបាន​ដាក់ឈ្មោះថា iPhone Air នឹង​ក្លាយជា​ទូរស័ព្ទ អានបន្ត
April 02, 2014 (14:00:09)
តើ​អ្នកណាជា​ម្ចាស់​រង្វាន់ ​ធំរបស់​ក្រុមហ៊ុន LG ?
ចាប់តាំងពី​ថ្ងៃ​សៅរ៍ ទី​២៩ ខែមីនា ឆ្នាំ​២០១៤ ដែល​ក្រុមហ៊ុន LG បាន​បង្កើត​ឲ្យ​មានកម្ម​វិធី ចាប់​រង្វាន់​យ៉ាង​ពិសេស ជូន​ចំពោះ​អតិថិជន របស់ខ្លួន ដែលមាន​ឈ្មោះថា កម្មវិធី​ចាប់ឆ្នោត​ឈ្នះ​រង្វាន់ ជា​រៀងរាល់ថ្ងៃក៏ដូចជាមាន កម្ម​វិធី​បញ្ចុះ​តំលៃ រួមជាមួយ​មានការ​បង់​រំលស់ អានបន្ត
March 29, 2014 (13:18:12)
Yahoo ចង់​បង្កើត​គេហ ទំព័រ​ដូច YouTube
YouTube នៅពេលនេះ បានឈរនៅលេខរៀងទី៣ជាគេហទំព័រ ដែលមានអ្នកចូលមើល ច្រើនជាងគេបន្ទាប់ពី Facebook និង Google ប៉ុន្តែនៅពេលនេះ ធ្លាយព័ត៌មានថា Yahooគ្រោងនឹងបង្កើត សេវាកម្ម ដើម្បីប្រជែង ជាមួយ You Tube ។ អានបន្ត
March 29, 2014 (09:48:53)
ស្ថាបនិក Mega Upload បង្កើត ​គណបក្ស​នយោបាយក្នុង​ប្រទេស ​ណូវែលសេឡង់
លោក Kim Dotcom ស្ថាបនិកគេហទំព័រ Mega Upload ដែលត្រូវបាន រដ្ឋាភិបាលអាមេរិក បិទកាលពីឆ្នាំ ២០១២ នៅពេលនេះ បានឈានជើងចូលប្រឡូក នៅក្នុងវិស័យនយោបាយ នៅក្នុងប្រទេសណូវែលសេឡង់ (New Zea- land)។ អានបន្ត
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter