. . . . . .
.
ថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧

.
ចិន​សាងសង់​ផ្កាយ​រណប​ដ៏​ធំ​បំផុត​នៅ​លើ​ផែនដី
October 10, 2016 (13:50:05) [ 250 ]
 
 
កាលពី​ថ្ងៃអាទិត្យ​ប្រទេស​ចិន​បាន​ចាប់ផ្តើម​ប្រើប្រាស់​ចាន​ផ្កាយ​រណប​ដ៏​ធំ​បំផុត ដែល​មិន​ធ្លាប់​មាន​លើ​ផែនដី​និង​ដើម្បី​សិក្សា​ស្រាវជ្រាវ ពី​កញ្ចុំ​ផ្កាយ​នានា និង​ស្តាប់​រលក​សញ្ញា​ពី​ភាវៈ​មានជីវិត ផ្សេង​ៗ​នៅ​ក្រៅ​ផែនដី ។

ទីតាំង​របស់​ចាន​ផ្កាយ​រណប​នោះ ស្ថិត​នៅ​ភាគ​ខាងត្បូង​ខេត្ត Guizhou ដែល​សំបូរ​ទៅ ដោយ​ភ្នំ​និង​មានឈ្មោះ​ថា Five-hundred-meter Aperture Spherical Telescope (FAST)​និង​មាន​រហស្សនាម​ថា Tianyan ដែល​មាន​កម្ពស់​៥០០​ម៉ែត្រ ខ្ពស់​ជាង​ផ្កាយ​រណប​សង្កេត តារា​របស់​ប្រទេស Puerto Rico ដែល​មាន​កម្ពស់​៣០៥​ម៉ែត្រ ដែល​គ្រង​កំណត់​ត្រា​ផ្កាយ​រណប​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក ។ តែ​ពេល​នេះ​ម្ចាស់​កំណត់​ត្រា​ថ្មី​ត្រូវ​បាន​មក​ប្រទេស​ចិន ។

Tianyan បាន​ចំណាយពេល​ក្នុង​ការ​សាងសង់​៥​ឆ្នាំ អស់​ទឹកប្រាក់​១៨០​លាន​ដុល្លារ​អា​មេ​រិ​ក និង​ចាន​ផ្កាយ​រណប​មាន​ទំហំ​៧០០០០​ម៉ែត្រការ៉េ ដោយ​ផ្គុំ​ពី​បន្ទះ​រាង​ត្រីកោណ​ចំនួន​៤៤៥០​បន្ទះ ដែល​ក្នុង​មួយ​បន្ទះ​ប្រវែង​១១​ម៉ែត្រ ដើម្បី​បញ្ជូន​រលក​វិទ្យុ​ទៅ​ផ្នែក​កណ្តាល​នៃ​ចាន​ផ្កាយ​រណប​ដែល​មាន​ទម្ងន់​៣០​តោន ។ ប្រសិនបើ​ប្រៀបធៀប​ទំហំ​របស់​ចាន​ផ្កាយ​រណប​នោះ វា​ស្មើនឹង​ទីលាន​បាល់ទាត់​ចំនួន​៣០ ។

អ្នក​អវកាស​នឹង​ប្រើប្រាស់​វា​ដើម្បី​តាមដាន​អង្កេត​កញ្ចុំ​ផ្កាយ Milky Way ដែល​មាន​ភព​ផែនដី​ក្នុង​កញ្ចុំ​ផ្កាយ​នោះ និង​អង្កេត​កញ្ចុំ​ផ្កាយ​នានា​ផ្សេង​ទៀត​ផង​ដែរ ដើម្បី​ចាប់​រលក​សញ្ញា​ពី​ភាវៈ​មានជីវិត​ក្រៅ​ភព​ផែនដី​ប្រសិនបើ​មាន ។

ក្នុង​ថ្ងៃ​សម្ពោធ​នោះ​ដែរ​លោក​ប្រធានាធិបតី​ចិន Xi Jinping ក៏​បាន​ផ្ញើ​សារ​អបអរសាទរ​ដល់​ក្រុម​អ្នក​វិ​ទ្យ​សាស្ត្រ វិស្វករ និង​បុគ្គលិក​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​ការ​សាងសង់​ចាន​ផ្កាយ​រណប​យក្ស​មួយ​នេះ នឹង​ជូនពរ​ដល់​សកម្មភាព​ការងារ​នៅ​ទីនោះ​ប្រកបដោយ​ផ្លែផ្កា និង​ជោគជ័យ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 3998 4005
បាត ថៃឡង់ (1US$: THB) 35.17 35.27
ដុង វៀតណាម (1US$: VND) 22,870 22,950
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.868 0.873
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.10 7.15
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.23 2.25
ផោន អង់គ្លេស (1GBP: US$) 1.211 1.216
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.048 1.053
ហ្វ្រង់​ ស្វីស (1CHF: US$) 0.98 0.985
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.747 0.752
ដុល្លារ កាណាដា (1CAD: US$) 0.735 0.740
មាស គីឡូ (1CHI: US$) 145.5 146.5
កែប្រែរចុងក្រោយ ៖ 09 - March - 2017

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០១៧
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 23 នាក់
  Flag Counter
Flag Counter