. . . . . .
.
ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

.
យកពេជ្រ ដើម្បីផលិត...ជី
July 09, 2013 (07:02:01) [ 1272 ]
 
 
តាម​របាយការណ៍ ​ចុះផ្សាយ​លើ​ព្រឹត្តិប័ត្រ Nature Materrials នោះ​ដើម្បីផលិត​ជី​​​ ​ផ្តល់​ឲ្យ​បណ្តា​កសិដ្ឋាន តម្រូវ​ឲ្យ​ប្រែ nitrogen ឲ្យ​ក្លាយជា amomac ។ ​សង្វាក់​ផលិតកម្ម​បច្ចុប្បន្ន​ ប្រើប្រាស់​សម្ពាធ និង​សីតុណ្ហភាព​ដ៏​ខ្លាំង​សម្បើម​សម្រាប់​បង្កើតជា​ប្រតិកម្ម​គីមី ហើយ​ដំណើរការ​នេះ ​ត្រូវការ​ថាមពល​ដ៏​ច្រើន ។​

​តាម​ការប៉ាន់ស្មាន​នោះ ថាមពល​លើ​ពិភពលោក​ប្រមាណ​២% ត្រូវបាន​ចំណាយ​ឲ្យ​សង្វាក់​ផលិត​កម្មនេះ ។ ច្រើន​ទសវត្សរ៍​មកហើយ អ្នកវិទ្យាសាស្ត្រ​ប្រឹងប្រែង​រក​វិធីសាស្ត្រ​ជំនួស តាម​គោលការណ៍​ចំណាយ​ទាប ហើយ​ងាយស្រួល​ផលិត ។​

ថ្មីៗ​នេះ​គីមី​វិទូ Robert Hamers នៃ​សកល​វិទ្យាល័យ Wisconsin Madison (​អាមេរិក​) ចុងក្រោយ​បាន​រកឃើញ​វិធីសាស្ត្រ​ជំនួស​បាន​ដោយ​ពឹង​ពាល់​លើ​ត្បូង​ពេជ្រ ។ លោក Hamers ប្រើប្រាស់​ត្បូង​ពេជ្រ​សម្បត្តិ​ដែលមាន​តម្លៃថោក គួបផ្សំ​ជាមួយ Hydrogen ទឹក និង​កាំរស្មី UV ដើម្បី​បង្កើតជា​សារធាតុ​ប្រតិកម្ម ពេល​ប្រាស្រ័យ​ជាមួយ nitrogen ដើម្បី​ក្លាយជា amoniac ។​

​នេះ​ជា​ដំណើរការ​ពុំ​ត្រូវការ​សម្ពាធ និង​សីតុណ្ហភាព​ខ្ពស់ ត្រូវបាន​វាយតម្លៃ​ជា​ជំហាន​កែសម្រួល​ដ៏​ខ្លាំងក្លា​មួយ សម្រាប់​យកទៅអនុវត្ត​ក្នុង​វិស័យ​ឧស្សាហ​កម្មបាន ។​ ​កត្តា​ដែល​ត្រូវ​ថ្លឹងថ្លែង​នោះ​គឺ​កាំរស្មី UV ក៏ត្រូវ​ការ​ថាមពល​ច្រើន​ដែរ តែ​លោក Hamers អះអាងថា ទាប​ជាង​ច្រើន ប្រៀប​នឹង​ថាមពល​ប្រើ​បច្ចុប្បន្ននេះ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 37 នាក់
  Flag Counter
Flag Counter