. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
ចាប់​លក់​ហើយ Coca Cola ច្រក​ក្នុង​ដប ​ធ្វើ​ពី​ទឹកកក​ អាច​ទំពារ​បាន
July 09, 2013 (07:14:44) [ 1240 ]
 
 
គោល​គំនិត​ថ្មី​១ ​ដ៏​ចម្លែក​អស្ចារ្យ ហើយក៏​ស្និទ្ធស្នាល ​នឹង​បរិស្ថាន​ផងដែរ របស់​កូកាកូឡា​ គឺ​ការធ្វើ​សំបក​ដប​ពី​ទឹកកក ។ ដូច្នេះ​ក្រោយពី​ផឹក​អស់ ​ទឹកក្រូច​ក្នុង​ដប អ្នក​អាច​ទំពារ​លេង ឬក៏​មិន​ពិបាក​នឹង​រក ​កន្លែង​បោះចោល ។​ CoCa Cola សំបក​ដប​ធ្វើ​ពី​ទឹកកក ​ដើម្បី​កុំ​ឲ្យ​ប្រឡាក់​ដៃ​អតិថិជន​ គេ​ប្រើ​ប្លា​ស្ទិ​ករុំ​ពី​ក្រៅ​ ដើម្បី​កាន់​ផឹក​មិន​ខុសប្លែក​ ពី​ដប​កូកាកូឡា​ដទៃទៀត​ទេ គ្រាន់តែ​វា​ត្រូវបាន​រុំ​ ក្នុង​ថង់​ប្លា​ស្ទិ​ក មាន Logo របស់​ក្រុមហ៊ុន​បំណង​ជួយ​ទប់ទល់​ ការ​ត្រជាក់​ដៃ​របស់​អ្នក​ផឹក ។

បន្ថែម​ពីលើ​នោះ​ គ្រា​ដែល​ដប​វា "​រលាយ​" អស់ ស្បោង​ប្លា​ក​ស្លិ​ក​នេះ​ អាច​ប្រើប្រាស់​បាន​ដូចជា​កងដៃ ធានាថា​ពុំមាន​កាកសំណល់​ ចេញពី​ផលិតផល​នេះឡើយ ។​ ផលិតផល​នេះ​ ទើប​ដាក់លក់​នៅ​កូ​ឡំ​ប៊ី តែ​វាទ​ទួលបាន​ការគាំទ្រខ្លាំង​ ក្នុង​១​ម៉ោងៗ ​គេ​លក់បាន ២៦៥​ដប នៅតាម​ឆ្នេរសមុទ្រ ។

នៅលើ​គេហទំព័រ​របស់ CoCaCola ក្រុមហ៊ុន​បាន​ពណ៌នា​ ផលិតផល​នោះ ​ជា "Fria La Llltima gota" មានន័យថា ត្រជាក់​ដល់​ដំណាក់​ចុងក្រោយ ។​ ​ដប CoCa ទឹកកក​ត្រូវបាន​បង្កើតឡើង ក្នុង​ពុម្ព​ធ្វើ​ពី Silicon ក្នុង​សីតុណ្ហភាព -10,5​អង្សា​C ។ ហេតុនេះ ក៏​មានការ​ប្រកែក​គ្នា​ជុំវិញ​រឿង​ប្រើប្រាស់​ថាមពល ដើម្បី​ផលិត​បានជា​ដប មិន​រលាយ​នោះ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter