. . . . . .
.
ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

.
Polymer បញ្ចេញពន្លឺ រកឃើញសារធាតុផ្ទុះ
July 09, 2013 (07:17:54) [ 1262 ]
 
 
ពេលនេះ​ការរកឃើញ​គ្រាប់បែក ​នៅ​ទីសាធារណៈ​ ដូចជា​អាកាសយានដ្ឋាន ឬ​ស្ថានីយ៍​នានា ងាយស្រួល​ជាង​មុន​ច្រើន អាស្រ័យ​ដោយមាន​ប្រភេទ Polymer បញ្ចេញ​ពន្លឺ​ថ្មី​១ រកឃើញ​ដោយ​គីមី​វិទូ William Dichitel និង​និស្សិត​ស្រាវជ្រាវ Deepti Gopalakrishnan នៃ​សកល​វិទ្យាល័យ Cornell សហរដ្ឋអាមេរិក ។​ គីមី​វិទូ Dichitel និង​និស្សិត​ស្រាវជ្រាវ​ឧទ្ទេសនាម Polymer រក​គ្រឿងផ្ទុះ ។​

ជាធម្មតា រចនាសម្ព័ន្ធ​ចង​ក្រឡា​ដោយ​ឯកឯង​របស់ Polymer ធ្វើ​ឲ្យ​វា​ស្រូបយក​ពន្លឺ បញ្ជូន​ថាមពល ហើយ​ចុងក្រោយ​គឺ​រំដោះ​ថាមពល​នោះ​ក្លាយជា​ពន្លឺ​វិញ ។ ប៉ុន្តែ Polymer ពិសេស​នេះ ប្រភព​ថាមពល​នឹង​ត្រូវបាន​បង្កើតឡើង​ពេល​វា​ប្រាស្រ័យ​បានជា​មួយអង្គ​ធាតុ​តែមួយគត់​របស់​សារធាតុ​ផ្ទុះ ហើយ​ត្រូវ​រំដោះ​ក្លាយជា​កំដៅ​ជំនួស​ឲ្យ​ពន្លឺ ។ ប្រការនេះ​ជាហេតុ​បណ្តាល​ឲ្យ​បន្ទះ Polymer ផ្អាក​បញ្ចេញ​ពន្លឺ​ភ្លាមៗ សញ្ញា​ដែល​ប្រកាសប្រាប់​សមត្ថកិច្ច​ថា មាន​សារធាតុ​ផ្ទុះ ។​

បន្ទះ Polymer ពិសេស​នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​រកឃើញថា បណ្តា​ម៉ូលេគុល RDX ដែលជា​អង្គធាតុ​ផ្ទុះ​ដ៏​ខ្លាំង​១ ច្រើន​ត្រូវបាន​បង្កើតឡើង​ពេល​វា​ប្រាស្រ័យ​បានជា​មួយអង្គ​ធាតុ​តែ​១​គត់​របស់​សារធាតុ​ផ្ទុះ ហើយ​ត្រូវ​រំដោះ​ក្លាយជា​កំដៅ​ជំនួស​ឲ្យ​ពន្លឺ ។ ប្រការនេះ​ជាហេតុ​បណ្តាល​ឲ្យ​បន្ទះ Polymer ផ្អាក​បញ្ចេញ​ពន្លឺ​ភ្លាមៗ សញ្ញា​ដែល​ប្រកាសប្រាប់​សមត្ថកិច្ច​ថា មាន​សារធាតុ​ផ្ទុះ ។​

បន្ទះ Polymer ពិសេស​នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​រកឃើញ​បណ្តា​ម៉ូលេគុល RDX ដែលជា​អង្គធាតុ​ផ្ទុះ​ដ៏​ខ្លាំង ច្រើន​ត្រូវបាន​ពួក​ភេរ​វករ​ប្រើប្រាស់ ដោយ​ពុំ​ត្រឹមតែ​លើ​ផ្ទៃ​ទេ ថែមទាំង​ក្នុង​បរិយាកាស​ទៀតផង ។ ការពិសោធន៍​របស់​អ្នកជំនាញការ​២​រូបនេះ​បង្ហាញ​ឲ្យ​ឃើញថា បន្ទះ Polymer នេះ​ពុំមាន​ប្រតិកម្ម​ជាមួយ​បណ្តា​សារធាតុ​ក្នុង​គ្រឿងសំអាង​ឡើយ ហេតុនេះ​ធានាថា វា​នឹង​ប្រកាសអាសន្ន​មិន​ខុស​ទេ ។​ ​ពួកគេ​សង្ឃឹមថា វត្ថុ​ធាតុ​ថ្មី​នេះ​អាច​ច្នៃ​បញ្ចូល​ក្នុង​បណ្តា Sensor កាន់​ដៃ​មានតម្លៃ​ថោក ដើម្បី​ប្រើប្រាស់​រុករក​គ្រឿងផ្ទុះ​ជំនួស​ឲ្យ​ក្រុម​សុនខ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 22 នាក់
  Flag Counter
Flag Counter