. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
រកឃើញសភាវៈមានជីវិត នៅក្រោមស្រទាប់ទឹកកក ក្រាស់ នាប៉ូលខាងត្បូង
July 09, 2013 (07:26:48) [ 1475 ]
 
 
មជ្ឈដ្ឋាន​អ្នកវិទ្យាសាស្ត្រ​ ទើប​រកឃើញ​សភាវៈ​មាន​ជីវិត ស្ថិតនៅ​ក្រម​ស្រទាប់​ទឹកកក​ ដ៏​ត្រជាក់​នា​ប៉ូល​ខាងត្បូង កន្លែង​មួយ​ដែល​ពី​ដើម​មក ​អ្នកវិទ្យាសាស្ត្រ​ធ្លាប់​អះអាងថា ពុំមាន​អ្វី​អាចរ​ស់បាន ។​

​នោះ​ជា​គំហើញ​សាស្ត្រាចារ្យ Scott Rogers ខាង​ផ្នែក​ជីវសាស្ត្រ នៃ​សកល​វិទ្យាល័យ Bowling Green State , Ohio អាមេរិក និង​សហការី ក្រោយពេល​ធ្វើការ​វិភាគ​យ៉ាង​ម៉ត់ចត់​ នូវ​គំរូ​ទឹកកក​យក​ពី​បឹង Vostok ។ គំរូ​នេះ ត្រូវបាន​ខួង​យក​ពី​ជម្រៅ​ជាង ៣km ពី​បឹង​ក្រោម​ទឹកកក Vostok ដែល​បឹង​បុរាណ​១ ​ត្រូវ​ផ្ទាំង​ទឹកកក​កប់​ពីលើ ។​ ​មជ្ឈដ្ឋាន​អ្នកវិទ្យាសាស្ត្រ ​គួបផ្សំ​ការវិភាគ ADN និង RMA (RNA ជា​ប្រភេទ​អាស៊ីត​មួយ ​ក្នុងចំណោម​ប្រភេទ​អាស៊ីត nucheic2 ហើយ​ជា​មូលដ្ឋាន ​នៃ​ការ​តំណពូជ​ កម្រិត​ម៉ូលេគុល​) ពី​គំរូ​ទាំងឡាយ​ ទទួលបាន​ពី​ដុំ​ទឹកកក ។ គេ​កំណត់​បាន​អត្តសញ្ញាណ ​នៃ​មេរោគ​រាប់ពាន់ ក្នុងនោះ​មួយចំនួន ​តែង​ប្រទះឃើញ ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ​របស់​ត្រី និង​សត្វ​សមុទ្រ​ដទៃទៀត ​រួមទាំង​អម្បូរ​ទឹកសាប និង​ទឹកប្រៃ ។​ ​ក្រុម​ស្រាវជ្រាវ​ ក៏បាន​រកឃើញ ​ប្រភេទ​ផ្សិត និង​អម្បូរ​មេរោគ​ ទោល​បុរាណកាល ច្រើន​រស់នៅ​បាន ​ក្នុង​បរិស្ថានដ៏​ពិបាក ​ពេល​វិភាគ​គំរូ​ទឹកកក ។​

តាម​សាស្ត្រាចារ្យ Rogers គំហើញ​នេះ​ បញ្ជាក់ថា បឹង Vostole ធ្លាប់មាន​តំណ​ភ្ជាប់​ ជាមួយ​មហាសមុទ្រ និង​បណ្តា​ទន្លេ​ទឹកកក​ធំៗ ។ ពិតជា​អស្ចារ្យ​ណាស់ ដែល​ប៉ុន្មាន​សិប​ឆ្នាំមុន ​យើងខ្ញុំ​ពុំ​ធ្លាប់​គិត​ឃើញថា ​វា​អាចមាន​សភាវៈ​មានជីវិត​រស់នៅ​បាន ។​ ​របកគំហើញ​នេះ​ ធ្វើ​ឲ្យ​អ្នកវិទ្យាសាស្ត្រ​ ប្តូរ​ចក្ខុ​វិ​ស្ស័​យ​ពីស​ភាវៈ​មានជីវិត ​នៅ​ប៉ូល​ខាងត្បូង ហើយ​ជា​មូលដ្ឋាន​ សម្រាប់​ការស្រាវជ្រាវ​ដទៃទៀត នៅ​ដែនដី​នេះ នា​ថ្ងៃ​អនាគត ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter