. . . . . .
.
ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

.
ស្បែកសិប្បនិមិត្ត ទទួលអារម្មណ៍បាន ដូចស្បែកពិតៗ
July 12, 2013 (12:28:57) [ 1280 ]
 
 
តាម​របាយការណ៍​ ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី​ ឯកទេស Applied Matercals & Interface របស់​អ្នកវិទ្យាសាស្ត្រ​ អ៊ី​ស្រា​អ៊ែ​ល​ឲ្យ​ដឹងថា គេ​បាន​ច្នៃ​ផលិត​ប្រភេទ Sensor រស់​រវើក​ពិតប្រាកដ​មួយ ​ដែល​ខុសប្លែក​ទាំងស្រុង​ ពី​ស្បែក​សិប្បនិម្មិត​បច្ចុប្បន្ន ចាំបាច់​ត្រូវមាន​ទង្វើ​មកលើ​ ដូចជា​ការប៉ះទង្គិច​ ទើប​ទទួល​សញ្ញា​បាន ។ Sensor ថ្មី​នេះ ប្រើប្រាស់​ម៉ូលេគុល​មាស និង​ប្រភេទ​ជ័រ​គ្រាប់​ស្រស់​ម្យ៉ាង ដែល​វា​អាច​ទទួល ​អារម្មណ៍​ដឹងបាន​ភ្លាមៗ ពី​ការ​ប៉ះ​កម្រិត​សំណើម និង​សីតុណ្ហភាព​...​ ពិតៗ​ ដូចជា​ស្បែក​ធម្មជាតិ ។​

Sensor ថ្មី​ដាក់​ក្រោម​ស្បែក​សិប្បនិម្មិត​បង្កើន​អារម្មណ៍​ពិតៗ Techmion-Israel ឲ្យ​ដឹងថា របកគំហើញ​ខាងលើ​មាន​កម្រិត​រំញោច​ច្រើនជាង​តិច​បំផុត​១០​ដង ប្រៀប​ទៅនឹង​ស្បែក​សិប្បនិម្មិត ដែលមាន​បច្ចុប្បន្ន​លើ​ទីផ្សារ ។​ ​ដើម្បីឲ្យ Sensor រៀបបញ្ចូល​ទៅ​អាច​ប្រតិបត្តិការ​ប្រចាំថ្ងៃ​បាន វា​តម្រូវ​ឲ្យ​មាន​ចរន្តអគ្គិសនី​ទាប សម្រួល​ឲ្យ​បាន​ស្រប​នឹង​ថ្មពិល​របស់​បរិក្ខារ​កា​ន់​ដៃ​បច្ចុប្បន្ននេះ ហើយក៏​ត្រូវមាន​ចំណាយ​ផលិត​ទាប​ដើម្បី​បម្រើ​ឲ្យ​តម្រូវការ​ទីផ្សារ​បាន ។​

​ហេតុនេះ Sensor របស់ Technion ត្រូវបាន​យក​គ្រាប់ nano មាស​មក​រោយ​លើ​ផ្ទៃ​ប្លា​ស្ទិ​ក​ចម្រុះ ដែលមាន​សមត្ថភាព​បញ្ជូន​ចរន្តអគ្គិសនី​ផ្សេងៗ​ពីគ្នា​អាស្រ័យ​ប្រតិកម្ម​លើ​ផ្ទៃ​ប្លា​ស្លិ​ក ។ ហេតុនេះ​ប្រភេទ Sensor ថ្មី​អាច​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ការតាមដាន​ស្នាម​ប្រេះស្រាំ​ក្នុង​ស្ពៀ ឬ​បង្កើត​ស្បែក​សិប្បនិម្មិត​ប្រសើរ​ជាង​មុន​ដល់​អ្នក​ពិការ​ក៏ដូចជា​នាំមក​នូវ​ប្រតិកម្ម​ដូច​មនុស្ស​ពិត​លើ​ស្បែក "​មនុស្ស​យន្ត​" ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 45 នាក់
  Flag Counter
Flag Counter