. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ជប៉ុន​ប្រើ​ខ្យង ​ព្យាបាល​ស្បែ​កមុខ​
July 17, 2013 (09:13:51) [ 1346 ]
 
 
ការដែល​ខ្យងរ​ស់ វារ​ពីលើ​ផ្ទៃមុខ​របស់​អ្នក​ ស្តាប់ទៅ​ដូចជា​អ្វីមួយ​ នៅក្នុង​សុបិន​ដ៏​អាក្រក់​អ៊ីចឹង ប៉ុន្តែ​ក្នុងប្រទេស​ជប៉ុន​ក្រុមហ៊ុន​មួយ ​កំពុង​សង្ឃឹមថា​ ប្រជាជន​នឹង​ត្រៀមខ្លួន​ ចំណាលុយ​លើ​វា​ជាក់​ជាមិនខាន ។​ ​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ចន្ទ​នេះ​ទៅ ស្ត្រី​ដែល​ចង់កំ​ចាត់​ស្បែក​ខូច ជម្រះ​រន្ធ​ញើស​របស់ខ្លួន ឬ ធ្វើ​ឲ្យ​មើលទៅ​ក្មេង​ជាង​វ័យ អាចដាក់​ខ្យង​ទាំងនោះ​វារ​ពីលើ​មុខ​ដោយ​ខ្លួន​វា​រយៈពេល ៥ នាទី ។​

អ្នកស្រី​ម៉ា​ណា​មី តា​កា​មូរ៉ា អ្នកនាំពាក្យ​ឲ្យ​ក្រុមហ៊ុន​ថែរក្សា​សម្ផស្ស Ci:z.Labo ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​តូ​ក្យូ ខណៈដែល​គាត់​បានដាក់​ខ្យង​បី​ក្បាល​ឲ្យ​វារ​ពីលើ​មុខ​ស្ត្រី​ម្នាក់​បាន​និយាយថា "​ស្លែ​ភក់ៗ​បានមកពី​សត្វ​ខ្យង ជួយ​កំចាត់​កោសិកា​ចាស់ៗ​ចេញ​, ព្យាបាល​ស្បែក​បន្ទាប់ពី​រលាក​កំដៅ​ព្រះអាទិត្យ និង ផ្តល់​សំណើម​ដល់​ស្បែ​កមុខ ។

តាម​វិធី​នេះ អ្នក​អាច​ទទួលបាន​សារជាតិ​របស់​ខ្យង​សុទ្ធ ១០០ ភាគរយ​ដោយផ្ទាល់​នៅលើ​ស្បែក​" ។​ ស្លែ​ភក់ៗ​របស់​ខ្យង​ត្រូវគេ​ជឿថា​មាន​ប្រសិទ្ធិភាព​ប្រឆាំង​ភាព​ចាស់​នៅលើ​ស្បែក​មនុស្ស ហើយ​ថ្នាំ​ថែ​សម្ផស្ស​មួយចំនួន​ក៏ត្រូវ​បាន​លក់​ជាមួយនឹង​សារជាតិ​ខាប់ៗ​របស់​ខ្យង​រួចមកហើយ​ដែរ ។​

​ប៉ុន្តែ​ក្រុមហ៊ុន​ថែ​សម្ផស្ស Ci:z.Labo បាន​បោះជំហាន​ទៅមុខ​មុន​មួយ​ជំហាន​ក្នុង​អ្វីដែល​ខ្លួន​និយាយថា ជាការ​ព្យាបាល​ដោយ​ខ្យង​រស់​ដំបូងបង្អស់​ក្នុងប្រទេស​ជប៉ុន ។ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​មួយ​ឈ្មោះថា "Celebrity Escargot Course" អតិថិជន​នឹង​ទទួលបាន​ការព្យាបាល​ដោយ​សត្វ​ខ្យង​រយៈពេល​ប្រាំ​នាទី​អម​ជាមួយនឹង​ការ​ម៉ាស្សា និង ការព្យាបាល​មុខ​ដទៃទៀត ។​

​គ្រាន់តែ​ខ្យង​តែឯង​មានតម្លៃ​ដល់​ទៅ ១០.៥០០ យ៉េន (១០៥ ដុល្លារ​) ។ អ្នកស្រី សា​យ៉ា អ៊ី​តូ បាន​និយាយថា អ្នកស្រី​យល់ឃើញថា​ការព្យាបាល​បែបនេះ​មាន​ភាព​ស្រណុក​ស្រួល ដែល​ស្ទើរតែ​ធ្វើ​ឲ្យ​អ្នកស្រី​ដេកលក់​ទៀតផង ។ អ្នកស្រី​បាន​និយាយថា "​អ្នក​អាចមាន​អារម្មណ៍​ថា​ខ្យង​កំពុង​វា​នៅ​ពីលើ​មុខ​របស់​អ្នក ។ ដំបូង វា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណាស់ ប៉ុន្តែ​វា​ពិត​ប្រសើរ​ជាងនេះទៀត ។ ស្បែក​របស់ខ្ញុំ​មើលទៅ​ពិតជា​រលោង និង មាន​សំណើម​ល្អ​ណាស់​" ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter