. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
លោហៈរាវ ៖ ជំហានអភិវឌ្ឍន៍ថ្មី នៃការបោះពុម្ព ៣D
July 17, 2013 (09:17:44) [ 1316 ]
 
 
ក្រុម​អ្នកស្រាវជ្រាវ​នៅ​សកលវិទ្យា​សាស្ត្រ ការ៉ូ​លី​ណា​ខាងជើង (​អាមេរិក​) ទើប​អភិវឌ្ឍន៍​ការបោះពុម្ព 3D ឈានទៅ​កាន់​ជំហាន​ថ្មី​១​ទៀត​ តាមរយៈ​ការប្រើប្រាស់​ វត្ថុ​ធាតុ​លោហៈ​រាវ ។​ ​បណ្ឌិត Michael និង​បណ្តា​សហការី​របស់ខ្លួន​ បានសម្រេច​បង្កើត ​នូវ​សារធាតុ​ចម្រុះ​រាវ​ពី gallium និង Indium ដែល​វា​មិនអាច​កក​បាន​នោះ​ ក្នុង​សីតុណ្ហភាព​ធម្មតា ។

ពេលដែល​ប្រាស្រ័យ​ជាមួយ​បរិយាកាស ​វា​នឹង​វិ​វត្ត​ទៅកាន់​ស្រទាប់​ស្តើង​មួយ ​គ្រប់គ្រាន់​សម្រាប់​ក្លាយជា ​ទម្រង់​ដែល​យើង​ចង់បាន ។ ​បច្ចុប្បន្ន Dickey និង​សហការី​កំពុង​ប្រើ​បំពង់​ស៊ឺ​រ៉ាំ​ង hydraulic ដើម្បី​បាញ់​បញ្ចេញ បណ្តា​លោហៈ​ចម្រុះ​នេះ​ចេញ​ហើយ​បង្កើតជា​ទម្រង់ ។ លោហៈ​រាវ​ទាំងនេះ​វា​ងាយស្រួល​សម្រាប់​ការ​តម្រៀប​ត​ភ្ជាប់​គ្នា ។ ពិសេស​វា​អាច​រុំ​ព័ន្ធ​វត្ថុ​ធាតុ​មួយចំនួន​ផ្សេងទៀត ដូចជា​កៅស៊ូ ធ្វើ​ឲ្យ​រចនាសម្ព័ន្ធ​នៃ​លោហៈ​អាច​ទាញ​យឺត ឬ​ប្រែប្រួល​សណ្ឋាន​បាន​ស្រេច​ចិត្ត ។​

​ជំហាន​បន្ត​ដែល​អ្នកស្រាវជ្រាវ​អនុវត្ត​គឺ​ការជំនួស​បំពង់​ស៊ឺ​រ៉ាំ​ង​ទាំងនេះ​ដោយ​ប្រើ​ចំពួយ​បាញ់​នៃ​ម៉ាស៊ីនបោះពុម្ព 3D សម្រាប់​អនុវត្ត​វា​ទៅលើ​ម៉ាស៊ីន ។ ប្រការ​អស្ចារ្យ​នេះ​គឺ​លោហៈ​រាវ​ទាំងនេះ គ្មាន​សារធាតុពុល ហើយ​អាច​ប្រើប្រាស់​សម្រាប់​ផលិត​បរិក្ខារ​ជំនួស​ស្រេច​នឹង​ចិត្ត ។​

​ប្រតិបត្តិ​ការជាក់ស្តែង​បច្ចុប្បន្ន​របស់​លោហៈ​នេះ​គឺអាច​ប្រើប្រាស់​សម្រាប់​ផលិត​រាល់​វត្ថុ​ឬ​ប្រភេទ​គ្រឿង​ម៉ាស៊ីន ដែល​តម្រូវ​ឲ្យ​មាន​ភាពស្វិត​មាំ​នឹង​ងាយ​ធ្វើ​ពុម្ព ។ ​ប៉ុន្តែ​លោហៈ​រាវ​នេះ មានតម្លៃ​ពុំ​ថោក​ទេ ពោលគឺ​មានតម្លៃ​ថ្លៃ​ជាង​១០០​ដង​ប្រៀប​នឹង​ការបោះពុម្ព​ប្រើ​ជ័រ 3D ធម្មតា​ឯណោះ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter