. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
ប្រសិន​បើ​ iPhone 5S ពណ៌មាស​ កែ​ប្រព័ន្ធ​ដំណើរ​ការ​ទំនើប ​​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន ?
July 29, 2013 (09:04:21) [ 1287 ]
 
 
ទម្រង់​​រូប​រាង​ស្មាត​ហ្វូន​ស៊េរី​ថ្មី​របស់​ Apple គឺ iPhone 5S ពណ៌​មាស ​ត្រូវ​​បាន​គេ​បង្ហាញ​ឱ្យ​ឃើញ​​​ជាបណ្តោះ​អាសន្ន​​​នា​ពេល​ថ្មីៗ​នេះ សម្រាប់​អ្នក​លេង​ស៊េរី​ ប៉ុន្តែ​វា​​​ហាក់​គ្មាន​​អ្វី​ផ្លាស់​ប្តូរ​ច្រើន ​​ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​​សោះ បើ​ប្រៀប​ជាមួយ iPhone 5 បច្ចុ​ប្បន្ន​ដែល​ត្រូវ​បាន ​​គេកំពុង​​ពេញ​និយម​។​ នេះ​បើ​យោង​តាម​ គេហ​ទំព័រ​​បច្ចេក​វិទ្យា Phonearena ​បាន​​បង្ហោះ​រូប iPhone 5S ​ចំនួន​២សន្លឹក ដោយ​បញ្ជាក់​ថា ​ជា​រូប iPhone 5S ពិត​គ្រោង​ចេញ​លក់​ឆាប់ៗ​នេះ ។

ទោះ​​​ជា​យ៉ាង​​​ណា​ក៏​វា​​មាន ​ភាព​ប្លែក​មួយ​ចំណុច​ផង​ដែរ ​ធ្វើ​ឱ្យ​អតិថិ​ជន​ពេញ​ចិត្ត​ គឺវា​មានពណ៌​មាស ។ ​ប៉ុន្តែ​បាន​ជាមិន​សូវ​ភ្ញាក់​ផ្អើល ដោយ​សារ​តែ​​រាង​រៅ​ខ្នាត​ប្រវែង​របស់ iPhone 5S ស៊េរី​ក្រោយ​នេះ ហាក់​ដូចជា​គ្មាន​​អ្វី​ផ្លាស់​ប្តូរ​ខុស​ពី iPhone 5 ​​ឱ្យ​ច្រើនចំណុច​សោះ ដែល​រឿង​នេះ​ពិត​ជា​ធ្វើ​ឱ្យក្តីសង្ឃឹមរបស់​អ្នក ​ប្រើ​ប្រាស់​ដេញ​ស៊េរី​ខកចិត្ត ព្រោះ​តែ​គេ​រំពឹង​​ថា iPhone 5S ​នឹង​មាន​ទំហំ​អេក្រង់​ធំ​ជាងមុន ហើយ​ប្រព័ន្ធ​ដំណើរ​ការ​ទំនើប​ងាយ​ស្រួល​​ជាង​មុន ។

​ក្រុម​អ្នក​​លេង​ស៊េរី​ទូរស័ព្ទ​​វិភាគថា ប្រសិន​បើរូប​រាង​​នេះគ្រាន់តែ​ជា​គំរូ​ស្មាត​ហ្វូន​​​ស៊េរី​ក្រោយ​របស់ Apple ​មុន​ពេល​ចេញលក់​ ហើយ​នៅ​​មាន​ការ​កែកុន​បន្តិច​ទៀត​នោះ គឺ​​អាច​​នៅ​មាន​សង្ឃឹម​ថា iPhone 5S ពណ៌មាស​នេះ នឹង​មាន​លក្ខណៈ​ទំនើប​ងាយ​​ស្រួល និងអេក្រង់​ធំជាង​មុន ។ ​តាម​ពិត​​​ទៅ iPhone 5S ​ពណ៌​មាស ​ស៊េរី​ក្រោយ​នេះ កាន់​តែ​ធ្វើ​ឱ្យ​ស្មាត​ហ្វូន​របស់​ក្រុម​ហ៊ុន Apple ​​ស្រស់​ឡូយ​ឆាយ និង​ប្លែក​ភ្នែក ​ប្រសិន​បើ​មាន​ការ​កែ​ប្រែ​ទំហំ​អេក្រង់​ឱ្យ​ធំ​​ជាង​មុន​បន្តិច និង​ប្រព័ន្ធដំណើរ​ការ​ឱ្យ​មាន​លក្ខណៈ​ងាយ​ស្រួល​​ជាង​​ iPhone 5 បន្តិច​​នោះ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 197 នាក់
  Flag Counter
Flag Counter