. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
សញ្ញាយល់ដឹងអំពី មនុស្សជិតត្រូវ....រន្ទះបាញ់
August 07, 2013 (12:34:59) [ 1237 ]
 
 
រឿងរ៉ាវ​បង្កប់​ក្រោយ​រូបថត​មនុស្ស​មាន​សក់​បះ​ត្រង់​ទៅលើ​បាន​ទម្លាយ​សញ្ញា​មួយ​ជួយ​ឲ្យ​យើង​ដឹង​ពីមុខ​សញ្ញា​ជិត​ត្រូវ​រន្ទះបាញ់ ។​ ​ទីភ្នាក់ងារ​ពត៌មាន NBC ចុះផ្សាយ​ថា John Jensenius ជំនាញការ​សុវត្ថិភាព​អំពី​រន្ទះ​នៅ​នាយកដ្ឋាន​ គ្រប់គ្រង​មហាសាគរ និង​ស្រទាប់​ចក្រ​វា​ឡ​ជាតិ​អាមេរិក (NOAA) ទើបនឹង​ចុះផ្សាយ​កំណត់ត្រា របស់​បុរស​ម្នាក់​មាន​ឈ្មោះ Mc Quilken អំពី​ថ្ងៃ​ជោគវាសនា ២៨/៨/១៩៧៥ ។​

​លោក Mc Quilken បច្ចុប្បន​មាន​អាយុ​៥៦​ឆ្នាំ រៀបរាប់ថា លោក​ធ្លាប់​ដើរ​ឡើង​កំពូលភ្នំ Moro Rock ក្នុង​ឧទ្យាន ជាតិ​នៅ​កាលីហ្វ័រ​ញ៉ា​ជាមួយ​ប្អូនប្រុស​២​នាក់ Sean និង Jeff និង​ប្អូនស្រី Mary និង​មិត្តស្រី​ម្នាក់​ឈ្មោះ Margie ។​ កាំរន្ទះ​បង្កើតជា​រូបភាព​ដ៏​អស្ចារ្យ​លើ​មេឃ តែ​បង្កប់​នូវ​គ្រោះថ្នាក់​សម្លាប់​មនុស្ស​លើ​កំពូលភ្នំ ក្រុម​របស់ Mc Quilken សង្កេត ឃើញ​ធាតុអាកាស​កំពុង​អាក្រក់​ទៅ ហើយ​សក់​របស់​ពួកគេ​ចាប់ផ្តើម​បះ​ត្រង់​ខុស​ប្រក្រតី រឿង​ដែល​អ្នក​ទាំងអស់គ្នា​ពេលនោះ​សុទ្ធតែ​ចាត់ទុក​គួរ​ឲ្យ​អស់សំណើច ។

Marg ពេលនោះ​អាយុ​១៥​ឆ្នាំ បាន​ថតរូប​ភាព​មួយចំនួន​អំពី​បាតុភូត​នេះ និង​មិនដឹងថា វា​ប្រែជា​ល្បីឈ្មោះ ។ Mc Quilken រំលឹកថា គ្រាល​នោះ​ពេល​លោក​លើកដៃ​ស្តាំ​ឡើងលើ ចិញ្ចៀន​ដែល​កំពុង​ពាក់​ចាប់ផ្តើម​បញ្ចេញ​ស្នូរ​ខ្លាំងៗ​ដល់​កម្រិត​នរណា​ក៏​អាច​ស្តាប់ឮ ។​ ​ក្រុម​ក្មេងៗ​មិនបាន​ដឹងថា "​សញ្ញា​អំពី​ផ្ទៃ​" ដូចនេះ​ក្នុង​បរិយាកាស ជា​សញ្ញា​ព្រមាន​ត្រូវ​រក​កន្លែង​ជ្រក​លាក់ខ្លួន​មួយ​រំពេច ។ ពួកគេ​ចាក​ចេញពី​កំពូលភ្នំ តែ​ពេល​សីតុណ្ហភាព​ធ្លាក់ចុះ ហើយ​មេឃ​ចាប់ផ្តើម​ភ្លៀង​ទឹកកក ។ ប៉ុន្តែ​ពួកគេ​ដើរ​មិនបាន​ឆ្ងាយ​ឡើយ​មុនពេល​គ្រោះមហន្តរាយ​កើតឡើង ។​

Mc Quilken បច្ចុប្បន្ន​ជា​វិស្វករ​ផ្នែក​ទន់ ពណ៌នា​ថា នៅពេល​រន្ទះបាញ់ ពេលវេលា​ហាក់ដូច​យឺត​មកវិញ ពន្លឺ​ភ្លឺ​ច្រាល​លេចឡើង​រួមជាមួយ​អារម្មណ៍​គ្មាន​ទម្ងន់ និង​ស្នូរ​ផ្ទុះ​មួយ​ហ៊ឹង​ត្រចៀក ។ ពេល​ដឹងខ្លួន​ឡើ​វិញ​លើ​ផ្ទៃដី Mc Quilken ឃើញ​ប្អូនប្រុស Sean ត្រូវ​រន្ទះបាញ់​ដួលសន្លប់ ផ្សែងហុយ​ចេញពី​ខ្នង​គេ ។ Mc Quilken ប្រញាប់​រត់​ទៅដល់​កន្លែង​ប្អូនប្រុស និង​ត្រួតពិនិត្យ​ដ​ង្កើ​ម​ក៏​ដូច​ជីពចរ​របស់គេ ។ សំណាង​ណាស់​ដែល Sean នៅរស់​ហើយ​អ្នក​ផ្សេងទៀត​ក្នុង​ក្រុម​បាន​នាំ​គេ​ត្រឡប់​ទៅ​កន្លែង​ចត​រថយន្ត​ចេញដំណើរ ទៅកាន់​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់​ទាន់ពេល ។ Sean ត្រូវ​រលាក​កម្រិត​៣ នៅ​ខ្នង និង​កួយដៃ តែ​សំណាង​នៅមាន​ជីវិត​ដោយសារ​មិន​ប៉ះ​ដី​ទាំងស្រុង​ពេល​ត្រូវ​រន្ទះបាញ់ ។​

ថ្វី​ត្បិត​ដូច្នេះ បុរស​ម្នាក់​ក៏ត្រូវ​រន្ទះបាញ់ នៅ​ជិត​នោះ​មិនបាន​ឆ្លង​ផុតពី​សេចក្តីស្លាប់ ដោយសារ​ស្នាម​រលាក​តូច​១​នៅ​ជិត​បេះដូង ។ បុរស​ម្នាក់​ផ្សេងទៀត​នៅ​ជិត​កំពូលភ្នំ និង​ត្រូវ​រន្ទះបាញ់​នៅពេល​នោះបាន​សន្លប់ និង​មិនដឹង​ខ្លួន​ឡើងវិញ ប្រមាណ​៦​ខែ​បន្ទាប់ពីនោះ​ទោះបី​នៅមាន​ជីវិត ។​

Mc Quilken និយាយ​លេង​ថា លោក​និង​ប្អូនប្រុស​មិន​ទទួលបាន​ថាមពល​អភិធម្ម​ជាតិ​ណា​ក្រោយពេល​ត្រូវ​រន្ទះបាញ់ ។ ប៉ុន្តែ ពួកគេ​បានដឹង​ពី​សារសំខាន់​អំពី​ការរកឃើញ​កត្តា​ហានិភ័យ​ក៏​ដូច​ចេះ​ប្រយ័ត្នប្រយែង​ពេល​ឡើងលើ​កំពូលភ្នំ​ណា​នោះ​ពេល​មេឃ​មាន​សញ្ញា​ព្យុះភ្លៀង ។​ ​ដូច​ការបញ្ជាក់​ក្នុង​រឿងរ៉ាវ NOAA ទូន្មាន​ថា ប្រសិន​សក់​របស់​អ្នក​ត្រូវ​បះ​ឈរ​ពេល​កំពុងមាន​វត្តមាន​លើ​កំពូលភ្នំ ឬ ទួល ចូរ​រក​កន្លែង​ជ្រក​ពួន​ភ្លាម​មួយ​រំពេច​ព្រោះ​អ្នក​មានការ​ប្រឈម​ត្រូវ​រន្ទះបាញ់ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 208 នាក់
  Flag Counter
Flag Counter