. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
ផូស៊ីល សង្គ្រាមដាយណូស័រ ត្រូវបានដាក់ដេញថ្លៃ
August 07, 2013 (12:39:08) [ 1230 ]
 
 
ផូស៊ីល​ដ៏​កម្រ​ពី​ប្រភេទ​ដាយ​ណូ​ស័​រ ២​កំពុង​ប្រយុទ្ធ​គ្នា នឹងត្រូវ​បានដាក់​លក់​ ដេញថ្លៃ​នៅ​អាមេរិក នា​ខែកញ្ញា ២០១៣ ខាងមុខ ក្នុងតម្លៃ​ប្រមាណ ៩​លាន​ដុល្លារ ។​ ផូស៊ីល​របស់​ដាយ​ណូ​ស័​រ ដែល​ត្រូវបាន​គេ​រកឃើញ​នៅ​រដ្ឋ Montane អាមេរិក នា​ឆ្នាំ ២០០៦ ក្នុង​សភាព​ស្ទើ​ដូចដើម​ទាំងស្រុង ។ ពួកវា​ស្ថិតក្នុង​អម្បូរ Nanotyrannus lancensis ស៊ីសាច់ ដែលជា​ដាយ​ណូ​ស័​រ​ សាហាវ​ប្រភេទ​តូច ជាមួយ​អម្បូរ​ដាយ​ណូ​ស័​រ​ស៊ី​ស្មៅ Chasmosaurus ceratopsian ដែលជា​សាខា​មួយ ​របស់​អម្បូរ​ដាយ​ណូ​ស័​រ​ស្នែង​៣ ។​

​តាម​គំរោង​ផូស៊ីល​ដាយ​ណូ​ស័​រ​នេះ ត្រូវបាន​លក់​ក្នុងតម្លៃ​ប្រមាណ​ពី​៧​លាន​ដល់​៩​លាន​ដុល្លារ តាមរយៈ​ការដេញថ្លៃ​នៅ​មជ្ឈមណ្ឌល​ដេញថ្លៃ Bonhams ក្រុង​ញូវយ៉ក ។​ ​ពត៌មាន​ទាំងឡាយ​ដែល​ប្រមែ​ប្រមូលបាន​ពី​ផូស៊ីល​នេះ​បង្ហាញថា រវាង​ដាយ​ណូ​ស័​រទាំង​២ បានកើត​ការប្រយុទ្ធ​ស្លា​ប់រស់ និង​មាន​របួស​ធ្ងន់ធ្ងរ​ច្រើន​អាច​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​បាន ។

ធ្មេញ​របស់​ដាយ​ណូ​ស័​រ Nanotyrannus lancensis ត្រូវបាន​រកឃើញ​ក្នុង​ប្រអប់​ខ្លួន​របស់​ដាយ​ណូ​ស័​រ Chasmosaurus ceratopsian ក្នុងពេលដែល​ប្រអប់​ខ្លួន និង​ទ្រូង​របស់​ដាយ​ណូ​ស័​រ Nanotyrannus lancensis បានខ្ទេចខ្ទាំ​ដោយ​ការបុក​ប៉ះ​ខ្លាំង​ របស់​ដាយ​ណូ​ស័​រ Chasmosaurus ceratopsian ។​

ពិនិត្យ​លើ​ស្ថានភាព​នៃ​ផូស៊ីល គេ​ជឿថា ដាយ​ណូ​ស័​រទាំង​២​បាន​ត្រូវ​ស្រទាប់ Sediments បន្ទាប់ពី​ស្លាប់​ដោយ​ស្នាមរបួស​បង្កឡើង​ដោយ​ភាគី​សងខាង ។​ តាម​របាយការណ៍​រប​ស់ Bonhams នេះ បណ្តា​ដាយ​ណូ​ស័​រ ទាំងនេះ​អាចជា​គន្លឹះ​បកស្រាយ​ពី​សំណួរ​ដ៏​ពិបាកៗ​លើ​វិស័យ​បុរាណវិទ្យា ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 207 នាក់
  Flag Counter
Flag Counter