. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
KIROBO មនុស្ស​យន្ត​ ចេះ​និយាយ​លើកដំបូង ​ដែល​ធ្វើដំណើរ​ ទៅកាន់​អវកាស
August 07, 2013 (12:43:07) [ 1321 ]
 
 
ជប៉ុន​បាន​បង្ហោះ​មនុស្ស​យន្ត​ ចេះ​និយាយលើកដំបូង ​របស់​ពិភពលោក​ ចូលក្នុង​អវកាស​ ដើម្បី​បំរើការ​ជា​សហសេវិក រ​បស់​អវកា​សយា​​និក កូជិ វ៉ា​កាតា ដែល​នឹង​ចាប់ផ្តើម​បេសកកម្ម​ របស់​លោក​នៅ​ខែវិច្ឆិកា​។​ មនុស្ស​យន្ត​នេះ​បាន​ចេញដំណើរ​ពី​កោះ ​Tanegashima​ តាម​រ៉ុក្កែត​គ្មាន​មនុស្ស​បញ្ជា​មួយ ​ដែល​ក៏​ផ្ទុក​គ្រឿង​ផ្គត់ផ្គង់​សំរាប់​នាវិក​នៅ​​លើ​ស្ថានីយ​អវកាស​អន្តរជាតិ​(ISS)​។​

​មាន​ប្រវែង​៣៤​សង់ទីម៉ែត្រ មនុស្ស​យន្ត​ Kirobo ត្រូវ​ទៅ​ដល់ ​ISS​ នៅ​ថ្ងៃ​៩​សីហា​។ ​វា​ជា​ផ្នែក​នៃ​ការសិក្សា​ស្រាវជ្រាវ​មួយ​ដើម្បី​ពិនិត្យ​​មើល​អោយ​ដឹងថា​គ្រឿង​ម៉ាស៊ីន​ផ្តល់​ការគាំទ្រ​ផ្លូវ​អារម្មណ៍​ដល់​មនុស្ស​ដែល​នៅ​ឯកោ​ដ៏​យូរ​ត្រឹម​កំរិត​ណា​។​

​ការបាញ់​បង្ហោះ​រ៉ុក្កែត​ H-2B​ ត្រូវបាន​ផ្សព្វផ្សាយ​តាម​អន​ឡាញ​ដោយ​ទីភ្នាក់ងារ​សិក្សា​ស្រាវជ្រាវ​អវកាស​ជប៉ុន​។​រ៉ុក្កែត​គ្មាន​មនុស្ស​​ទៅ​ជាមួយ​នេះ​ក៏​ដឹក​ទឹក សម្លៀក​បំពាក់​និង​គ្រឿង​បរិក្ខា​ការងារ​ទៅ​អោយ​សមាជិក​៦​នាក់​ដែល​ប្រចាំការ​នៅ​ស្ថានីយ​អវកាស​។​

​ឈ្មោះ​របស់ ​Kirobo ចេញមក​ពី​ពាក្យ​"​សង្ឃឹម​"​និង​"​មនុស្ស​យន្ត​"​។​ វា​មាន​ទម្ងន់​១​គីឡូក្រាម​និង​មាន​ចលនា​រាងកាយ​បាន​មួយចំនួន​​ធំ​។​វា​ត្រូវ​បាន​ផលិត​ឡើង​តាម​តួ​ក្នុង​ភាពយន្ត​គំនូរជីវចល ​Astro Boy​។​

Kirobo ត្រូវបាន​គេ​បញ្ចូល​កម្មវិធី​ជា​ភាសា​ជប៉ុន​និង​រក្សា​កំណត់ត្រា​នៃ​ការសន្ទនា​ជា​មួយ​លោក​វ៉ា​កាតា​ដែល​នឹង​បញ្ជា​ស្ថានីយ​ISS​នៅ​ចុងឆ្នាំ​នេះ​។​ក្រៅពីនេះ វា​ត្រូវ​គេ​រំពឹងថា​នឹង​បញ្ជូនបន្ត សារ​ពី​បន្ទប់​ត្រួតត្រា​បញ្ជា​ទៅកាន់​អវកាសយានិក​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter