. . . . . .
.
ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

.
បំណកស្រាយទម្លាប់ ញៀន ថតរូបអាហារ មុនពេលបរិភោគ
August 07, 2013 (12:49:05) [ 1273 ]
 
 
ការថតរូប​មុខម្ហូប ភេសជ្ជៈ​មុនពេល "​ក្លែម​" ​វា រួច​បង្ហោះ​ផ្សាយ​លើ​បណ្តាញ​សង្គម​ដូចជា Face book , Twitter , Instagram... បច្ចុប្បន្នកំពុង​ក្លាយជា​ទម្លាប់ ឬក៏​ជា "​កិច្ច​" មួយ​ត្រូវអនុវត្ត​ប្រចាំថ្ងៃ ​របស់​មនុស្ស​មិនតិច​នាក់​ទេ ។ តាម​ការសិក្សា​​ថ្មីមួយ ចំណូលចិត្ត​បែបនេះ វា​នឹង​ជួយ​កែសម្រួល​អារម្មណ៍​ ទទួល​អាហារ​ទាំង​នោះ បាន​ប្រសើរ​ផងដែរ ។​

អ្នកស្រាវជ្រាវ​មកពី​សាលា ​គ្រប់គ្រង Carlson នៃ​សកល​វិទ្យាល័យ Minnesota (​អាមេរិក​) បាន​រកឃើញថា ការ អនុវត្ត "​កិច្ច​" មួយណា​ក៏ដោយ រួមទាំង​ការលើក​កែវ​ ជល់​ស្វាគមន៍​គ្នា នឹង​ជួយ​ធ្វើ​ឲ្យ​អាហារ​ កាន់​តែមាន​ក្លិនពិដោរ រស់ជាតិ​ល្អ និង​ឆ្ងាញ់​ជាង​មុន ។​

​តាម​ការលើកឡើង​រប​ស់​ពួកគេនោះ​ ទង្វើ​ថតរូប​មុនពេល "​កម្ទេច​" វា​នឹង​បង្ក​ជា​អារម្មណ៍​ ស្វាហាប់​សម្រាប់​អ្នក និង​រំញោច​ដល់​វិញ្ញាណ​ទាំង​៥​ផងដែរ ។ ក្នុង​កម្រិត​ណាមួយ​នោះ អ្នក​ថតរូប​អាហារ ​នឹង​ទទួល​ដឹង​ការ​ខុសប្លែកគ្នា ​នៃ​អាហារ​បង្កើតជា​កម្លាំង ​ជំរុញ​ឲ្យ​គេ​បន្តធ្វើ​បែបនេះ​ទៀត ។​ ព្រម​ស្រាវជ្រាវ​បាន​ចំណី​ការពិសោធន៍​៤​ផ្សេងៗ​ពីគ្នា សំដៅ​ស្វែង​រកមើល​បណ្តា "​កិច្ច​" ពេលខ្លះ​គួរ​ឲ្យ​អស់សំណើច​មុនពេល​បរិភោគ​ទាំងនោះ តើ​មាន​ឥទ្ធិពល​អ្វីខ្លះ​ដល់​អារម្មណ៍​នៃ​ការបរិភោគ ឬ​ផឹក​វា ។​

ការពិសោធន៍​ដំបូង​នោះ​អ្នកស្ម័គ្រចិត្ត​បាន​ត្រូវ​សំណូមពរ​ឲ្យ​បរិភោគ​សូកូឡា​មួយ​បន្ទះ​ជាមួយ​ការ​ណែ​នាម​ថា "​មិន​ហែក​ស្រោម​វា​ចេញ​អស់ ហើយ​កាន់​វា​ជា​២ ។ បន្ទាប់មក​បកសំបក​ក្រៅ​ដែល​នៅសល់ រួច​បរិភោគ​ឲ្យ​អស់ ។ រួច​ទើប​បក សំបក​១​កំណាត់​ទៀត ដែល​នៅសល់​ដើម្បី​បរិមាណ ។ អ្នកស្ម័គ្រចិត្ត​ដទៃទៀត​ទទួលបាន​សំណូមពរ​សាមញ្ញ​ជាង គឺ​សំណូមពរ​ឲ្យ​សម្រាក​ឲ្យ​ស្រួល​រួច​ចាប់យក​សូកូឡា​ណា​ដែល​ចង់​មក​បរិភោគ ។​

​លទ្ធផល​បង្ហាញថា អ្នកប្រតិបត្តិ​តាម "​របៀបវារៈ​" ដែល​ណែនាំ​វាយតម្លៃថា បន្ទះ​កូកាកូឡា​នេះ ឈ្ងុយ​ហើយ​ឆ្ងាញ់ ហើយ​ចង់​ទិញ​បរិភោគ​បន្ថែម ។​ ​លទ្ធផល​របស់​ក្រុមទី​២ បាន​អះអាង​ឲ្យ​លទ្ធផល​ក្រុមទី​១​ខាងលើ នៅពេលដែល​ពួកគេ​ពុំមាន​អារម្មណ៍​ចង់​បរិភោគ​ទៀត ដោយសារ​ទង្វើ "​ស្រេច​តែ​ចិត្ត​" ពុំ​បង្ក​នូវ​អារម្មណ៍​អ្វី​សោះឡើយ ។​ ​ក្នុងការ​ពិសោធន៍​២​ចុងក្រោយ ក្រុម​ស្រាវជ្រាវ​ពិនិត្យឃើញថា ការចូលរួម​ដោយផ្ទាល់​របស់​បុគ្គល​ណាមួយ​ក្នុង "​កិច្ច​"​អ្វីមួយ​នោះ​មាន​សារៈ​សំខាន់បំផុត ព្រោះថា​ការសង្កេតមើល​អ្នកណាម្នាក់​លាយ​ទឹក​ក្រូចឆ្មារ តាម "​ស្តងដារ​" ពុំបាន​ធ្វើ​ឲ្យ​ភេសជ្ជៈ​មាន​ក្លិន ឬ​ឱជា​រស​ឆ្ងាញ់​ជាង​ឡើយ ។​

​លើសពីនោះ​ទៀត អ្នកស្រាវជ្រាវ​នៅបាន​រកឃើញថា "​ការចាប់​ចិត្ត​ពី​ខាងក្នុង​" ជាដើម​ហេតុ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់ ត្រូវ​ស្រូប​ទាញ​នៅក្នុង "​កិច្ច​" របស់គេ​ផ្ទាល់​បង្ក​ប្រតិកម្ម សកម្ម ក្នុង​ដំណើរ ទទួលយក​អារម្មណ៍​ឆ្ងាញ់​ពិសារ​របស់​អាហារ ឬ​ភេសជ្ជៈ ។​ ថ្វីត្បិតតែ "​កិច្ច​" ខាងលើ​ច្រើន​ប្រតិបត្តិ​ការណ៍​មុនពេល​បរិភោគ ប៉ុន្តែ​ពួក​អ្នកស្រាវជ្រាវ​វាយ តម្លៃថា វា​អាច​ពង្រីក​ប្រសិទ្ធភាព​ក្នុងករណី​ដទៃទៀត​ដែរ ។ ពួកគេ​កំពុង​គិតដល់​ការ​សំណូមពរ​ឲ្យ​អ្នកជំងឺ​ចូលរួម​ក្នុង "​កិច្ច​" ណាមួយ​នោះ​ផ្ទាល់ មុនពេល​វះកាត់ ហើយ​ក្រោយមក​ធ្វើ​ការវាស់ស្ទង់ កម្រិត​ឈឺចាប់ ក៏ដូចជា​ល្បឿន​នៃ​ការ​ជាសះស្បើយ នៃ​មុខរបួស​ក្រោយ​ការវះកាត់​រួចមក ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter