. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
ប្រេ​ស៊ីល​សាកល្បង ​វ៉ាក់សាំងថ្មី​ ទប់ស្កាត់​ជំងឺ​អេដស៍​
August 07, 2013 (12:53:58) [ 1226 ]
 
 
យោង​​តាម​អ្នក​វិទ្យា​សាស្ត្រ​ មក​ពី​វិទ្យា​ស្ថា​ន​ស្រាវ​ជ្រាវ​មួយ ​របស់​ប្រេ​​ស៊ីល​បាន​ឲ្យ​ដឹង​ថា អ្នក​វិទ្យា​សាស្ត្រ​ប្រេស៊ីល ​នឹង​សាក​ល្បង​ប្រើ​ប្រាស់​​ វ៉ាក់សាំ​ង​ប្រឆាំង​នឹង​ជំងឺ​អេដស៍ ​ហើយ​គម្រោង​នេះ ​នឹង​ចាប់​ផ្តើម​ពិសោធ ​​​ទៅ​លើ​សត្វ​ស្វា​នៅ​ក្នុង​ឆ្នាំនេះ​​ ។ បើ​យោងតាម​មូល​និធិ​ស្រាវ​ជ្រាវ​ រដ្ឋ​សាវ​ប៉ូឡូ​ (FAPESP)​ បាន​ឱ្យ​ដឹង​ថា វ៉ាក់​សាំង​ថ្មី​នេះ​មាន​ឈ្មោះ​ថា ​HIVBr18​ ជា​វ៉ាក់សាំង​ប្រឆាំង​មេរោគ​អេដស៍ ​ត្រូវ​បាន​អភិ​វឌ្ឍ​​ និង​ធ្វើ​ការ​សាក​ល្បង ​ដោយ​ក្រុម​និស្សិត ​មក​ពី​មហា​វិទ្យា​ល័យ​វិទ្យា​​សាស្ត្រ​ នៃ​សាកល​វិទ្យា​ល័យ​សាវប៉ូឡូ​​ ។

អ្នក​វិទ្យា​សាស្ត្រនិយាយ​ថា ​នៅ​ដំណាក់​កាល​អភិ​វឌ្ឍន៍​ បច្ចុប្បន្ននេះ​វ៉ាក់​​សាំង ​នឹង​មិន​អាច​សម្លាប់​មេ​រោគ ​លើ​សារ​ពាង្គ​កាយ​បាន​ទេ​ ។​ ប៉ុន្តែ​វ៉ាក់សាំង​ថ្មី​នេះ​ នឹង​មាន​សមត្ថ​ភាព​ អាច​ធ្វើ​ឲ្យ​មេរោគ​នោះ​ ស្ថិត​​​នៅ​កម្រិត​ទាប ​ដែល​អ្នក​ផ្ទុក​មេរោគ នឹង​មិន​វិវត្តន៍​ការ​បាត់​បង់​ភាព​សុំា ​ឬ​ក៏​ចម្លង​មេរោគ​បាន​ ។​

អ្នក​ស្រាវ​ជ្រាវ​​​និយាយ​ថា​ ការ​​សាក​ល្បង​លើ​សត្វ​ស្វា​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​មាន​រយៈ​ពេល​២​ឆ្នាំ ។ លោក​Cunha​ Neto​​អ្នក​ស្រាវ​ជ្រា​វ​ម្នាក់​និយាយ​ថា ​គោល​ដៅ​របស់​យើង​ គឺ​ត្រូវ​សាក​ល្បង​​​វិធី​សាស្ត្រ​ ការ​ធ្វើ​ឲ្យ​ស៊ាំនឹង​ជំងឺ​ ដើម្បី​ជ្រើស​រើស​វិធី​សាស្ត្រមួយ ​ដែល​អាច​ជំរុញ​ឲ្យ​មាន​ការ​ឆ្លើយ​តប​ ទៅ​នឹង​ប្រព័ន្ធ​ភាព​សុំា​ កាន់​តែខ្លាំ​ងក្លា ហេតុ​ដូច្នេះ​យើង​អាច​យក​វា​ទៅ​សាក​ល្បង​ លើ​មនុស្ស​បាន​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter