. . . . . .
.
ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

.
នាឡិកាឆ្លាតវៃ True Smart អាចប្រតិបត្តិការឯករាជ្យ
August 27, 2013 (09:37:52) [ 1261 ]
 
 
បច្ចុប្បន្ននេះ​ក្រុម​សេដ្ឋី​បច្ចេកវិទ្យា ជាអាទិ៍ : Samsung , Google និង Apple សុ​ទ្ទ​តែ​បានប្រកាស​ភ្លាមៗ នូវ​នាឡិកា​ឆ្លាត​វៃ ដែល​ប្រតិបត្តិការ​ពឹងពាក់​លើ​អន្តរ​កម្ម (Interraction) ជាមួយនឹង​ទូរស័ព្ទ​ឆ្លាត​វៃ ។ ​ប៉ុន្តែ Omat True Smart ដែលមាន​ស្នាក់ការ​នៅ​ញូវយ៉ក អាមេរិក កំពុងអភិវឌ្ឍន៍​វិធី​ថ្មីស្រឡាង​មួយ​សម្រាប់ True Smart ដោយ​គ្រាន់តែ​ពឹងពាក់​លើ​សមត្ថភាព​ភ្ជាប់​បណ្តាញ 3G ប៉ុណ្ណោះ ។​

ខណៈពេល​នៅសល់​ពេលវេលា​ដល់​ទៅ ២៨​ថ្ងៃ នៃ​យុទ្ធនាការ​ស្វែងរក​ថវិកា​រ លើ​គេហទំព័រ ផ្តើម​មុខ​ជំនួញ Kick- starter ក្រុមហ៊ុន Omarte បានទទួល​ថវិការ​ជំហាន​ដំបូង​លើសពី​គំរោង 100-000USD ។ Omarte នឹង​បង្ក លក្ខណៈ​ឲ្យ​ប្រើប្រាស់​វា អាច​ជ្រើសរើស​បាន​គ្រប់​ខណៈពេល​ចង​អន្តរ​កម្ម​ជាមួយ​ទូរស័ព្ទ​ឆ្លាត​វៃ​តាម​ច្រក Bluetooch 4.0 ឬ Wi-Fi ហើយក៏​អាច​ប្រើ​ធម្មតា​ដោយ​ឯករាជ្យ​តាម​បណ្តាញ 3G ។​

True Smart ប្រតិបត្តិការ​លើ​កម្មវិធី Androud 4.2 អាច​ប្រើ​សម្រាប់​ការហៅ ផ្ញើ​សារ ភ្ជាប់​ស្ថានភាព​ពី​បណ្តាញ​សង្គម ប្រតិ​ប​តិ្ត​ការរក​អាសយដ្ឋាន GPS ឬ​លេងភ្លេង​....​អ្វីៗ​ទាំងអស់​ប្រព្រឹត្ត​ទៅដោយ​ពុំ​ចាំបាច់​ភ្ជាប់​ជាម​យ​នឹង​ទូរស័ព្ទ​ឆ្លាត​វៃ ។​

​តាម​គំរោង Truesmart មានតម្លៃ​លក់ 299USD ​ទិន្នន័យ​បច្ចេកទេស​គឺ ៖
-​ ប្រើ​ប្រព័ន្ធ​បញ្ជាការ Android 4-2-2 អាច​ប្រើប្រាស់​បាន​លើ​ប្រតិបត្តិការ​រួមទាំង​ការឃ្លាំមើល ស្ថានការណ៍​សុខភាព
- ​អេក្រង់​ថាច់ ១,៥ inches
-​ ប្រឆាំង​ការ​ជ្រៀប​ទឹក ប៉ុន្តែ​ពុំ​អាច​មុជ​ចុះ​ទឹក​ជម្រៅ​ជ្រៅ​បាន​
-​ ប្រតិបត្តិ​ការគាំទ្រ GPS (​កំណត់​ទីតាំង​)
- Memory ក្នុង 4GB អាច​តម្លើង​ដល់​ទៅ 32GB តាមរយៈ​បញ្ចូល​បញ្ជី micro SD
-​ មាន​កន្លែង​ភ្ជាប់ Micro Sim ប្រតិបត្តិការ​លើ​ប្រព័ន្ធ 3G ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter