. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
BlackBerry​ ប្រុង​កាត់បន្ថយ​បុគ្គលិក​ដ៏​ច្រើន នៅ​ពេល​ខ្លួន​បញ្ចេញ​ទូរស័ព្ទ​ថ្មី​
September 21, 2013 (10:23:52) [ 1137 ]
 
 
ក្រុមហ៊ុន BlackBerry Ltd មាន​ផែនការ​កាត់បន្ថយ​បុគ្គលិក​រាប់ពាន់​នាក់​នៅ​ចុងឆ្នាំ​២០១៣ នេះ​បើ​តាម​របាយការណ៍​ក្នុង​កាសែត​ ​Wall Street Journal កាលពី​ថ្ងៃ​ពុធ នៅ​ពេល​ក្រុមហ៊ុន​បញ្ចេញ​ទូរស័ព្ទ​ថ្មី​ដើម្បី​តស៊ូ​នៅក្នុង​ទីផ្សារ​ស្មា​ត​ហ្វូន​។​ យោងតាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ កាសែត​បាន​និយាយថា BlackBerry​ ​អាច​កាត់បន្ថយ​កម្លាំង​ពលកម្ម​ដល់​ទៅ​៤០%​នៅ​គ្រប់​​ផ្នែក​នៃ​ក្រុមហ៊ុន​។​

Blackberry ដែល​គ្រាមួយ​នោះ​បាន​គ្រប់គ្រង​សង្វៀន​ស្មា​ត​ហ្វូននោះ នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​បាន​ខិតខំ​ត្រដ​រស់ ចំ​ពេល​ខ្លួន​ជួប​ការបាត់​​បង់​ចំណែក​ទីផ្សារ​ទៅខាង​ក្រុមហ៊ុន​ប្រជែង​ Apple Inc និង Samsung Electronics Co Ltd​។​

​ក្រុមហ៊ុន​ដែល​ធ្លាប់​កាត់បន្ថយ​បុគ្គលិក​រួចមកហើយ បាន​បដិសេធ​មិន​ព្រម​ធ្វើ​អត្ថាធិប្បាយ​អំពី​របាយការណ៍​របស់​កាសែត​។​ក្រុមហ៊ុន​​ដែល​ពីមុន​មាន​កម្មករ​ជិត​២០.០០០​នាក់ បាន​ជួល​មនុស្ស​១២.៧០០​នាក់​នៅ​ត្រឹម​ខែ​មីនា​ឆ្នាំ​នេះ ​។​ ​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​បាន​និយាយថា​"​យើង​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ពាក្យ​ចចាមអារ៉ាម​ឬ​ការ​ស្មាន​ទេ​។​យើង​កំពុង​ស្ថិតនៅ​ដំ​​ណាក់​កាល​ទី​២​នៃ​ការផ្លាស់ប្តូរ​"​។​

​របាយការណ៍​នេះ​បាន​កើតឡើង​ចំ​ថ្ងៃ​ដែល​ក្រុមហ៊ុន​កាណាដា​នេះ​បាន​បញ្ចេញ​ទូរស័ព្ទ​ឆ្លាត​Z30 ជា​ទូរស័ព្ទ​ធំ លឿន​និង​ទំនើប​បំផុត​​របស់​ខ្លួន​ក្នុង​បំណង​ប្រជែង​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូន​សាជាថ្មី​។​ ​ស្មា​ត​ហ្វូន ថាច់ ទាំងអស់នេះ មាន​ស្គ្រីន ៥​អ៊ិង និង​ថ្ម​BlackBerry​ធំ​បំផុត និង​ប្រព័ន្ធ​ដំណើរការ​BlackBerry 10៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 21 នាក់
  Flag Counter
Flag Counter