. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
កង់បច្ចេកវិទ្យា​ខ្ពស់​ មានល្បឿន “លឿន” ដូចជា​ទោចក្រយានយន្ត​
September 21, 2013 (10:27:57) [ 1186 ]
 
 
តាម​គេហទំព័រ Phys.org ទោច​ចក្រយាន Velo X3 ផលិត​ដោយ​និស្សិត ២ រូប នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Delft និង VU Amsterdam បាន​បង្កើត​ឯក​ត្ត​ទក​ម្ម​ដ៏​អស្ចារ្យ នៅ​ទីតាំង​ពិសោធន៍​វាល​ខ្សាច់ Newvada អាមេរិក ក្នុង​ពិធី​ប្រលង​ល្បឿន​ពិភពលោក ២០១៣ (WHPSC) ។ ល្បឿន​វា គឺ ១៣៣,៧៨ គីឡូម៉ែត្រ​/​ម៉ោង លើសពី​ឯក​ត្ត​ទក​ម្មចាស់ ប្រមាណ ០,៦ គីឡូម៉ែត្រ​/​ម៉ោង ។​

ទោចក្រយាន​បច្ចេកវិទ្យា​ខ្ពស់ Velo X3 លើផ្លូវ​រត់ប្រណាំង នារ​ដ្ឋ Nevada អាមេរិក​ក្នុងចំណោម​បេក្ខជន​ប្រលង​ពី​ប្រទេស ៨ និង​អ្នក​ប្រលង ២៨ រូប នោះ​អ្នកបង្កើត​ឯក​ត្ត​ទ​កម្ម​ពិភពលោក​ថ្មី គឺៈ Sebastiaan Bowier នៃ​ក្រុម​សាកលវិទ្យាល័យ Deft និង​សាកលវិទ្យាល័យ VU Amsterdam ។ ប្រធាន​ក្រុម​ស្រាវជ្រាវ Wouter Lion ឲ្យ​ដឹងថា ការបង្កើត​ឯក​ត្ត​ទក​ម្ម​នៃ​ល្បឿន​បែបនេះ ពុំមែន​ជាការ​ងាយស្រួល​ទេ ។ ធាតុអាកាស​អាក្រក់ បានធ្វើ​ឲ្យ​ក្រុម​គេ​ជួប​ការលំបាក​ប៉ុន្មាន​ថ្ងៃ​មកហើយ ។ លោក​ពោល​ទាំង​រំភើប​ថាៈ ពេល​អ្នកបង្កើត​ឯក​ត្ត​ទក​ម្ម​ពិភពលោក បន្ទាប់ពី​អាកាសធាតុ​ដ៏​អាក្រក់ ៣ ថ្ងៃ ពិត​ជាមាន​អារម្មណ៍​អស្ចារ្យ​ណាស់ ។​

​ក្រុម​ស្រាវជ្រាវ​របស់​ហូ​ឡង់ ឲ្យ​ដឹងថា ដើម្បី​បង្កើត​ឯក​ត្ត​ទ​កម្មនេះ អ្នកបញ្ជារ​ទោចក្រយាន Bowier ត្រូវ​ហ្វឹកហាត់​ពី ១៥ ទៅ ២០ ម៉ោង ក្នុង​១​សប្តាហ៍ ហើយ​ពេញ​រយៈពេល ១​ឆ្នាំ ។ ពួក​កេ​បាន​ផលិត​កង់​រាង​ផ្អៀង​ខាងក្រៅ មាន​ហ៊ុំ​ព័​ទ្ទ​នូវ​ស្រោម​សំបក បំណង​បញ្ចៀស​ពី​កម្លាំង​ខ្យល់​ទប់​ជា​អតិបរមា ។​

​លោក Lion ឲ្យ​ដឹងថា ប្លង់​នៃ​កង់​របស់​យើងខ្ញុំ បាន​កាត់បន្ថយ​កម្លាំង​ទប់​នៃ​ខ្យល់ ។ ជាធម្មតា​អ្នក​ប្រណាំង​វា តែង​ពើបប្រទះ​ឲ្យ​នៅត្រឹម ១/២០ ប៉ុណ្ណោះ ។ សំបក​កង់​ធ្វើ​ពី​សារធាតុ​ពិសេស នៃ​ប្រភេទ​រថយន្ត​ប្រណាំង F1 ដើម្បី​ជួយ​ឲ្យ​កង់ Velo X3 បន្ថយ​បានការ​ទប់​នៃ​ខ្យល់ ជា​អតិបរមា ។​ ក្រៅពី​ការប្រឹងប្រែង​របស់​សាកលវិទ្យាល័យ​ទាំងពីរ ពួកគេ​នៅបាន​ទទួលបាន​ការគាំទ្រ ពី​សំណាក់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter