. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
រកថ្នាំ​ព្យាបាល​គ្រុនឈាមលើ “កណ្តុរឯកជនរូបនីយ៍កម្ម”
September 21, 2013 (10:38:14) [ 1263 ]
 
 
តាំងពី​យូរ​មកហើយ ការរកឃើញ​ថ្នាំ​ព្យាបាល​ជំងឺគ្រុនឈាម​ប្រសិទ្ធិភាព ពុំមាន​ការរីកចំរើន​ច្រើន និង​ចំណាយ​អស់​ច្រើន ដោយសារ​ថ្នាំ​ជាច្រើន ទោះបី​មាន​ប្រសិទ្ធិ​ភាពល្អ ក្នុង​បន្ទប់ពិសោធន៍ និង​លើ​សរីរាង្គ​សត្វ តែ​បែរជា​បរាជ័យ ពេល​ពិសោធន៍​លើ​មនុស្ស ដែល​មូលហេតុ​សំខាន់ គឺ​ដោយ​សារភាព​ខុសប្លែកគ្នា ក្នុង​កោសិកា ។​

​ប៉ុន្តែ បញ្ហា​នេះ ឥឡូវ​អាច​ត្រូវបាន​ជំនះ ក្រោយពេល​ពួក​អ្នកស្រាវជ្រាវ​មួយក្រុម នៅ​សិង្ហ​បុរី បាន​រកឃើញ​រូបគំនូ​ពិសោធន៍​មួយ​ប្រសិទ្ធិភាព​ជាង ក្នុង​ដំណើរ​ការផលិត​ឱសថ​ព្យាបាល​គ្រុនឈាម​ប្រសិទ្ធិភាព នោះ​គឺ​កណ្តុរ​មាន​កោសិកា​អង្គ​បដិបក្ខ​របស់​មនុស្ស ។ តាមរយៈ​នោះ ក្រុម​ស្រាវជ្រាវ បាន​ផ្សាំ​កោសិកា​ដើម​ថ្លើម​មនុស្ស ទៅក្នុង​សត្វ​កណ្តុរ ត្រូវ​ប្រែប្រួល​ហ្សែ​ន សំដៅ​ទប់ស្កាត់​វា ស្វ័យ​បង្កើត​កោសិកា​អង្គ​បដិបក្ខ ។ ពពួក “​កណ្តុរ​ត្រូវបាន​ឯកជន​រូបនីយ៍កម្ម (Privazation)” នេះ បន្ទាប់មក ត្រូវបានធ្វើ​ឲ្យ​ឆ្លង​វីរុស​គ្រុនឈាម ។

ទៅតាម​ពេលវេលា ពួកវា​សុទ្ធតែ​ស្តែងចេញ​រោគសញ្ញា ៤ របស់​ជំងឺគ្រុនឈាម​សំខាន់​នៅ​មនុស្ស ជាពិសេស​គឺ ការ ថយចុះ​កោសិកា​ក្រហម ។ នេះ​ជា​លើកដំបូង រោគសញ្ញា​នេះ ត្រូវបាន​កត់ត្រា​នៅ​សត្វ​លើ​ពិភពលោក ។ រឿងនេះ បានអនុញ្ញាត​ឲ្យ​ក្រុម​ស្រាវជ្រាវ​កំណត់​បាន​មូលហេតុ​ថយចុះ​កោសិកា​ក្រហម គឺ​ដោយសារ​ការអាក់ខាន ក្នុង​ការកកើត​កោសិកា​ក្រហម​នៅ​ខួរឆ្អឹង ដើម្បី​ផ្តើម​ពី​នោះ រកឃើញ​ថ្នាំ​ប្រសិទ្ធិភាព​ទប់ស្កាត់​ស្ថានភាព​នេះ ។​

​តាម​ពួក​អ្នកវិទ្យាសាស្ត្រ មាន​ដល់ ៧០% នៃ​ពពួក​ថ្នាំ​ព្យាបាល​គ្រុនឈាម ពិសេស​បាន​បរាជ័យ នៅ​ដំណាក់កាល​សាកល្បង​ទី​១ និង​ទី​២ លើ​សរីរាង្គ​មនុស្ស ដោយសារ​ពុល​ពេក ឬ ពុំ​សូវ​ប្រសិទ្ធិភាព ។ មិនតែប៉ុណ្ណោះ សូម្បីតែ​ប្រភេទ​ពិសោធន៍​ជោគជ័យ​ក្នុង​បន្ទប់ពិសោធន៍ និង​លើ​សរីរាង្គ​សត្វ ក៏​មិនអាច​អនុវត្ត​ទូលំទូលាយ ដោយសារ​គម្លាត​ដ៍​ធំ រវាង​បរិស្ថាន​ពិសោធន៍ ជាមួយ​បរិស្ថាន​ជាក់ស្តែង ក្នុង​សរីរាង្គ​មនុស្ស ។​

​អាស្រ័យហេតុនេះ “​កណ្តុរ​ត្រូវបាន​ឯកជន​រូបនីយ៍កម្ម​” និង​ជា​ឧបករណ៍​ពិសោធន៍​មួយ​ល្អ​ជាង បង្ហាញថា ថ្នាំ​មួយ​ប្រភេទ នឹងមាន​ប្រសិទ្ធិភាព​យ៉ាងដូចម្តេច មុនពេល​ត្រូវបាន​ពិសោធន៍​ជាក់ស្តែង លើ​សរីរាង្គ​មនុស្ស ។ រឿងនេះ នឹង​ជួយ​អ្នកស្រាវជ្រាវ​សន្សំសំចៃ ចំណាយ និង​ពេលវេលា ។ បច្ចុប្បន្ន ជា​មធ្យម ឱសថ​មួយ​ប្រភេទ ត្រូវ​ចំណាយពេល​ពី ១០ ទៅ ១២ ឆ្នាំ ដើម្បី​ផ្សំ​ជោគជ័យ ។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១១ កញ្ញា បណ្ឌិត Aishwarya Sridharan អ្នក​រៀបរៀង​សំខាន់​របស់​ក​ម្រោ​ង​ស្រាវជ្រាវ​ខាងលើ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន ក្រុម​ស្រាវជ្រាវ ទើបតែ​ពិសោធន៍ ចំពោះ​អម្បូរ DEN-2 -​អម្បូរ​ទូទៅ​បំផុត ក្នុង ៤ អម្បូរ​វីរុស​គ្រុនឈាម នៅ​សិង្ហ​បុរី ។ ក្រុម​របស់លោក ក៏​កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​មួយចំនួន ដើម្បី​ចាប់ផ្តើម​សាកល្បង​វិធានការ​ព្យាបាល​ប្រិ​សិទ្ធ​ភាព ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter