. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
ការឡើង​កំដៅ​​នឹង​បញ្ចប់ ​ជីវិត​នៅលើ​ផែនដី
September 21, 2013 (10:41:10) [ 1206 ]
 
 
ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សកល​វិទ្យាល័យ​ University of East Anglia របស់​អង់គ្លេស បាន​ព្យាករណ៍​ថា​ការឡើង​ក្តៅ​ផែន​ខ្លាំង​បណ្តាលមកពី​កំដៅ​ព្រះអាទិត្យ​នឹង​បញ្ចប់​ជីវិត​នៅ​លើ​ផែនដី​នេះ ប៉ុន្តែ​ពេល​វេលា​នៃ​អវសាន​ពិភពលោក​នេះ​គឺ​នៅ​ឆ្ងាយ​ណាស់​។​ ​ជីវិត​សត្វលោក​នៅលើ​ផែនដី​នេះ នឹង​បន្ត​រស់នៅ​យ៉ាងតិចណាស់​​ចំនួន​១,៧៥ ទៅ ៣,៥​ពាន់​លាន​ឆ្នាំ​ទៀត​។​

ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ​ជឿថា បន្ទាប់​ពី​ពេលវេលា​នេះ​កន្លងផុត​ទៅ​នោះ ព្រះអាទិត្យ​នឹង​ចាប់ផ្តើម​មាន​កំដៅ​ដ៏​ខ្លាំង​រហូត​ដល់​ជីវិត​នៅ​ផែនដី​នេះ​មិន​អាច​រស់​បាន​។​ បើសិន ការព្យាករណ៍​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សកល​វិទ្យាល័យ​នេះ ក្លាយជា​ការពិត​នោះ ទឹក​ទាំងអស់​នៅលើ​ផែនដី​នេះ​នឹង​រីងស្ងួត​អស់​ហើយ​ជាមួយគ្នានេះដែរ ជីវិត​លើ​ផែនដី​នេះ​ក៏​ត្រូវ​បញ្ចប់​ផងដែរ​។​

ចាប់តាំងពី​មាន​ការកកើត​ផែនដី​នេះ​មក ផែនដី​នេះ​ស្ថិតនៅ​ចម្ងាយ​ឆ្ងាយ​ល្អ​ល្មម​ពី​កំដៅ​ព្រះអាទិត្យ​ដែល​ជា​អំណោយផល​ដ៏​ល្អ​ដល់​ជីវិត​សត្វលោក​នៅ​លើ​ផែនដី​នេះ​។​

​ការ​ស្ថិតនៅក្នុង​តំបន់ ​Goldilocks អាច​នាំ​អោយ​ស៊ី​តុ​ណ្ហ​ភាព​ឡើង​ក្តៅ​រហូត​ដល់​មហាសមុទ្រ​ពុះ ឬ​ទឹកសមុទ្រ​ត្រជាក់​រហូត​ដល់​កក​​ជា​អចិន្ត្រៃយ៍​។​ ​បញ្ហា​គឺ​ថា​ពពួក​ផ្កាយ​កាន់តែ​ក្តៅ​ឡើង​ពី​ពេល​មួយ​ទៅ​ពេល​មួយ​ជាហេតុ​នាំ​អោយ​ជីវិត​មិន​អាច​មាន​អត្ថិរភាព​បាន​។ ​នៅពេល​ផ្កាយ​​បញ្ចេញ​កំដៅ​ខ្លាំង​ឡើង ទឹក​នៅ​លើ​ភព​ជិត​នោះ​នឹង​រីងស្ងួត និង​បើ​គ្មាន​ទឹក ជីវិត​ក៏​មិន​អាច​រស់​បាន​ដែរ​។​ នៅ​ដំណាក់កាល​នេះ ផែនដី​នឹង​ចេញពី​តំបន់​អាច​រស់នៅ​បាន​ទោះជា​វា​ស្ថិត​នៅក្នុង​ទីតាំង​ដដែល​ក្តី​។​

​ការ​ទស្សន៍ទាយ​នេះ​ចេញមក​ពី​ពួក​អ្នកជំនាញការ​នៅ​សកល​វិទ្យាល័យ ​University of East Anglia ​ដែល​ជឿ​ថា​ផែនដី​អាច​រំពឹងថា​​នឹង​ជួប​ស្ថានភាព​ Goldilocks ​ពេល​៦,៣​ទៅ​៧,៨​ពាន់​លាន​ឆ្នាំ​ចាប់ពី​ការចាប់​កំណើត​របស់​វា​កាលពី​៤,៥៥​ពាន់​លាន​ឆ្នាំមុន​។ ​​នេះ​មានន័យ​ថា​នៅ​សល់​ពេល​តែ​១,៧៥​ទៅ​៣,៥​ពាន់​លាន​ឆ្នាំ​ទៀត​ទេ​ដែល​អាច​មាន​ជីវិត​លើ​ផែនដី​។​

​អ៊ែន​ឌ្រូ រ៉ាស់​ប៊ី អ្នកសិក្សា​ស្រាវជ្រាវ​នៅ​សកល​វិទ្យាល័យ​បាន​និយាយថា​"​បន្ទាប់​ពី​ចំណុច​នេះ ផែនដី​នឹង​ស្ថិត​នៅ​ចំណុចក្តៅ​នៃ​ព្រះ​​អាទិត្យ ដោយ​សីតុណ្ហភាព​ឡើង​ក្តៅ​រហូត​ដល់​ទឹកសមុទ្រ​រីង​ហួត​អស់​។​យើង​នឹង​ឃើញ​ការ​ផុត​ពូជ​នៃ​ជីវិត​ទាំងអស់​"៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter