. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
Samsung គ្រោង​ចេញ​ស្មា​ត​ហ្វូ​ន​ កញ្ចក់​កោង​ក្នុង​ខែតុលា​ខាងមុខនេះ
September 29, 2013 (10:21:31) [ 1194 ]
 
 
ក្រុមហ៊ុន Samsung Electronics Co Ltd បាន​និយាយថា ខ្លួន​នឹង​ណែនាំ​នូវ​ស្មា​ត​ហ្វូ​ន​មួយ​ដែលមាន​កញ្ចក់​កោង​ក្នុង​ខែតុលា​ខាងមុខនេះ ខណៈដែល​ក្រុមហ៊ុន​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​កំពូល​របស់​ពិភពលោក​មួយ​នេះ​កំពុង​ស្វះស្វែង​ក្នុងការ​បោះជំហាន​ទៅមុខ​លើ​ការច្នៃប្រឌិត​ខាង​ហាដវែ (Hardware) និង រក្សា​ឧត្តមភាព​របស់ខ្លួន​នៅក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ប្រកបដោយ​ការប្រកួតប្រជែង​យ៉ាងខ្លាំង​ក្លា​មួយ​នេះ​។

កញ្ចក់​កោង​នេះ​គឺជា​ដំណាក់កាល​ដំបូង​ក្នុង​បដិវត្តន៍​ផ្នែក​អេក្រង់ ដែល​នឹង​ផ្លាស់ប្តូរ​ទៅរក​ការ​រចនា​ម៉ូដ​អាច​បត់បែន​បាន ឬ រមូល​ចូលគ្នា​បាន ដោយ​ទីបំផុត​នឹង​អនុញ្ញាត​ឲ្យ​ទូរស័ព្ទ និង ឧបករណ៍​ពាក់​នៅ​នឹង​ដៃ​បានចាប់ផ្តើម​មាន​ទម្រង់​ថ្មី ដែល​អាច​នឹង​ផ្លាស់ប្តូរ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​បច្ចេកវិទ្យា​ខ្ពស់​ទាំងស្រុង​តែម្តង​។​

​លោក D.J. Lee ប្រធាន​យុទ្ធសាស្ត្រ​ទី​ផ្សារលើ​ផ្នែក​ទូរស័ព្ទដៃ​របស់ Samsung បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ក្នុង​ព្រឹត្តិការណ៍​ដាក់លក់​ទូរស័ព្ទ Galaxy Note 3 ក្នុង​ក្រុង​សេ​អ៊ូ​ល​ថា "​យើង​មាន​ផែនការ​ណែនាំ​ស្មា​ត​ហ្វូ​ន​មួយ​ដែលមាន​កញ្ចក់​កោង​ក្នុង​ក្រុង​សេ​អ៊ូ​ល​ក្នុង​ខែតុលា​ខាងមុខនេះ​"​។​

​ក្នុង​ខែមករា Samsung ដែល​បាន​វ៉ា​ដាច់​ក្រុមហ៊ុន Apple Inc ក្នុងនាម​ជា​ក្រុមហ៊ុន​នាំមុខ​ខាង​ស្មា​ត​ហ្វូ​ន​លើ​សកលលោក​នោះ បានបង្ហាញ​ផលិតផល​គំរូ​ជាច្រើន​ដែលមាន​អេក្រង់​អាច​បត់បែន​បាន និង អេក្រង់​ដែល​លាតសន្ធឹង​តាំងពី​គែម​របស់​ទូរស័ព្ទ​។​

​ប៉ុន្តែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​នេះ​មិនទាន់បាន​ដោះស្រាយ​អំពី​របៀប​ក្នុង​ការផលិត​ផលិតផល​ទាំងនេះ​ក្នុង​ទ្រង់​ទាយ​ធំ​ក្នុង​តម្លៃថោក និង មិនទាន់​រកឃើញ​បន្ទះ​អេក្រង់​ដែលមាន​កម្រាស់​ស្តើង​ដូច​ក្រដាស និង អាច​ទ្រាំទ្រ​នឹង​កំដៅ​ខ្លាំង​បាន​នៅឡើយ​ទេ​។

​កញ្ចក់​កោង​អាច​រកបាន​ក្នុង​ទូរទស្សន៍​អេក្រង់​ធំ​រួចទៅហើយ​។ ក្រុមហ៊ុន Samsung និង គូប្រជែង​ក្នុងស្រុក​របស់ខ្លួន​គឺ​ក្រុមហ៊ុន LG Electronics Inc បានចាប់ផ្តើម​លក់​ទូរទស្សន៍ OLED ក្នុងឆ្នាំនេះ​រួចហើយ​ក្នុងតម្លៃ ៩ ពាន់​ដុល្លារ​ក្នុង​មួយគ្រឿង​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 127 នាក់
  Flag Counter
Flag Counter