. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
ផ្សិត​ Chaga “អាចព្យាបាល​រោគ​ AIDs” បាន
September 29, 2013 (10:36:02) [ 1305 ]
 
 
ក្រុម​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី ប្រកាសថា ប្រភេទ​ផ្សិត Chaga ដែល​ដុះ​លើដី Birch នៅ​ស៊ី​ប៊េ​រី អាចបង្កើត​បានជា​ឱសថ​ថ្មី សម្រាប់​ព្យាបាល​ជំងឺ AIDs ។ ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន Vector ជិត​ទីក្រុង Novosibirsk ឲ្យ​ដឹងថា មាន​ផ្សិត ៣ ប្រភេទ អាច​ប្រើប្រាស់​សម្រាប់​ធ្វើជា​ឱសថ​ប្រឆាំង​មេរោគ AIDs បាន តែ​ផ្សិត Chaga មាន​ប្រសិទ្ធិភាព​ខ្លាំងជាង គេ ។​

​គេ​ហំ​ទំព័រ Daily Mail បាន​ដកស្រង់​សម្តី​របស់​បុគ្គលិក​វិទ្យាសាស្ត្រ Vector ម្នាក់ ប្រាប់ថាៈ ប្រភេទ​ផ្សិត​នេះ បាន​ពិនិត្យឃើញថា មាន​សារធាតុពុល​ទាប និង​ប្រិ​សិទ្ធ​ភាព ប្រឆាំង​វី​រ៉ុ​ស​ខ្លាំ​ក្លា ។ វា​អាចមាន​ប្រសិទ្ធភាព​ជាមួយ​រោគ​ផ្កា​សាយ​, ក​ញ្ជ្រិ​ល និង​វីរុស HIV ព្រោះ វា​មាន​ផ្ទុក​អាស៊ីដ betulinic ដែលមាន​ឋា​ម​ពល​ប្រឆាំង​វីរុស និង​ការ​រលាក ។​

​ប្រភេទ​ផ្សិត​នេះ ធ្លាប់បាន​ប្រើ​ក្នុង​វិធី​ព្យាបាល​ជំងឺ​បែប​ប្រពៃណី នៅ​ស៊ី​ប៊ី​រី ច្រើន​សតវត្ស​មកហើយ ។ ផ្សិត Chaga ត្រូវបាន​ពិនិត្យ​ប្រៀបធៀប​ជាមួយ​វិធីសាស្ត្រ​ព្យាបាល​មហារីក ក្នុង​សៀវភៅ Cancer Ward របស់ Alexander Solzhenitsyn ដែល​បោះ​ពុ​ម្ភ​ផ្សាយ​តាំងពី​ឆ្នាំ​១៩៦៧ ។ ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​មជ្ឈមណ្ឌល Memorial Sloan-Kellering នា​បុរី​ញូវយ៉ក លើកឡើងថា ពុំទាន់​មានការ​អនុវត្ត​សាកល្បង​លើ​មនុស្ស ដើម្បី​វាយតម្លៃ​ពី Chaga ថា​តវា​មាន​សុវត្ថិភាព និង​ប្រសិទ្ធិភាព​ដែរ ឬទេ​? ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 9 នាក់
  Flag Counter
Flag Counter