. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
ពោង​សុវត្ថិភាព​ពី​ក្រៅ​ ជិត​ផលិត​ចេញ​ហើយ
October 08, 2013 (13:30:00) [ 1289 ]
 
 
ពោង​សុវត្ថិភាព​ខាងក្រៅ​ដែល​ផ្ទុះឡើង​នៅ​ចំហៀង​រថយន្ត​ជា​គំនិត​ច្នៃប្រឌិត​អំពី​សុវត្ថិភាព​ថ្មី​បំផុត​។​ វា​កំពុង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ឧស្សាហកម្ម​យានយន្ត​។​

​ពោង​នេះ​នឹង​ប៉ោង​ចេញពី​ទ្វារ​ចំហៀង​រថយន្ត​តែ​ក្នុង​រយៈពេល​២០​ទៅ​៣០​មី​លី​វិនាទី ​(milliseconds)​ និង​ការពារ​ចំហៀង​រថយន្ត​ពី​​ការប៉ះទង្គិច​។​ ពួក​អ្នក​រចនា​ម៉ូត​នៅ​ក្រុមហ៊ុន ​TRW Automotive ​កំពុង​ធ្វើការ​លើ​រ៉ា​ដា​និង​ប្រព័ន្ធ​កាមេរ៉ា​ដើម្បី​ស្ទង់​ចាប់​ពេល​ជាក់លាក់​បំផុត​ដែល​ពោង​សុវត្ថិភាព​ត្រូវ​ផ្ទុះ​ឡើង​។​

​ដោយ​ប្រើ​រ៉ា​ដា​និង​ប្រព័ន្ធ​កាមេរ៉ា ពោង​សុវត្ថិភាព​នឹង​បាញ់​ចេញ​ភ្លាម​តែ​ក្នុង​រយៈពេល​មួយ​ចំណិត​នៃ​វិនាទី​មុនពេល​មានការ​ប៉ះ​ទង្គិច ដោយ​ជួយ​កាត់បន្ថយ​របួសស្នាម​ដល់​អ្នក​នៅ​ក្នុង​រថយន្ត​។​

​គំរោង​អភិវឌ្ឍន៍​នេះ​ត្រូវបាន​ផ្តល់​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប និង​បាន​ចាប់ផ្តើម​កាលពី​បី​ឆ្នាំ​មុន​នៅអេ​ស្ប៉ាញ​។​ បើ​ការសាកល្បង​ទទួលបាន​ជោគជ័យ បច្ចេកវិទ្យា​ថ្មី​នេះ​នឹង​ត្រូវ​គេ​យក​ទៅប្រើ​ក្នុង​រថយន្ត​ទំនើប​អាល្លឺម៉ង់​នៅ​មុន​ដំណាច់​ទសវត្សរ៍​​នេះ​។​ ​កាលពី​ឆ្នាំមុន ក្រុមហ៊ុន​រថយន្ត​ Volvo បាន​បញ្ចេញ​ពោង​សុវត្ថិភាព​ខាង​ក្រៅ​លើកដំបូង​សំរាប់​រថយន្ត​V40​ របស់ខ្លួន​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter