. . . . . .
.
ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

.
ក្រុមហ៊ុន Apple បញ្ចេញ iPad Air និង​កុំព្យូទ័រ Mac ថ្មី​សម្រាប់​ថ្ងៃបុណ្យ​ណូអែល
October 24, 2013 (12:00:22) [ 1252 ]
 
 
ក្រុមហ៊ុន Apple Inc កាលពី​ថ្ងៃ​អង្គារ​ទី ២២ ខែតុលា ឆ្នាំ ២០១៣ បានផ្តល់​ជូន​ការ Upgrade (​ការធ្វើ​ឲ្យ​ប្រសើរឡើង​) ដោយ​ឥតគិតថ្លៃ​ជា​រៀងរហូត​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ និង សូ​ហ្វ​វែ​អាជីវកម្ម​របស់ខ្លួន ព្រមទាំង​បានបង្ហាញ iPad ស្តើង​ជាង​មុន និង កុំព្យូទ័រ Mac លឿន​ជាង​មុន​នៅមុន​រដូវ​ការដើរ​ទិញ​ទំនិញ​នា​ថ្ងៃ​ឈប់សម្រាក​ដ៏​ប្រកួតប្រជែង​ខាងមុខនេះ​។

ការដាក់​បង្ហាញ​ជា​លើកដំបូង​នៃ iPad Air និង កុំព្យូទ័រ MacBook Pro ទម្ងន់ ១ ផោន ឬ ០,៤៥ គីឡូក្រាម​ជាមួយនឹង​អេក្រង់ Retina គឺ​ដូចនឹង​ទម្រង់​នៃ​ការចេញ​ឧបករណ៍​នាពេល​កន្លងមក​ថ្មីៗ​នេះដែរ​ដោយមាន​ការធ្វើ​ឲ្យ​ប្រសើរ​ជាង​មុន​នៅក្នុង​បណ្តាញ​ផលិតផល​ដែលមាន​ស្រាប់​ជាជាង​ផលិតផល​ថ្មី​ទាំងស្រុង ហើយ​ភាគហ៊ុន​របស់ Apple បាន​ធ្លាក់ចុះ ០,៣ ភាគរយ​នៅ​ថ្ងៃ​ចេញ iPad ថ្មី​នេះ​។​

Apple បាន​និយាយថា ការ Upgrade ចំពោះ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Mac របស់ខ្លួន និង ឈុត​សូ​ហ្វ​វែ iWork ដែល​ប្រកួតប្រជែង​ជាមួយ​កម្មវិធី Excel, Word និង​កម្មវិធី​ដទៃទៀត​របស់ Microsoft ឥឡូវ​នឹងត្រូវ​ផ្តល់ជូន​សម្រាប់​រាល់​កុំព្យូទ័រ MacBooks និង កុំព្យូទ័រ Mac ទាំងអស់​។​

​ការផ្តល់ជូន​នេះ​នាំមក​នូវ​គំរូ​នៃ​ការ Upgrade ប្រព័ន្ធ​ដោយ​ឥតគិតថ្លៃ​នៅលើ​ទូរស័ព្ទ និង ថេ​ប្លេ​តទៅ​កាន់​ទីផ្សារ​កុំព្យូទ័រ ជាទី​ដែល​ក្រុមហ៊ុន Apple នៅតែ​ទន់ខ្សោយ​នៅឡើយ​ធៀប​នឹង​ប្រព័ន្ធ Window របស់​ក្រុមហ៊ុន Microsoft ។​

ក្រុមអ្នកវិភាគ​បាន​និយាយថា Apple ប្រហែលជា​ព្យាយាម​ការពារ​កណ្តាប់ដៃ​រប​ស់​ខ្លួន​លើ​ផ្នែក​សូ​ហ្វ​វែ​ទូរស័ព្ទ ខណៈ Microsoft កំពុង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ថេ​ប្លេ​ត Surface Pro ដំណើរការ​លើ​ប្រព័ន្ធ Window របស់ខ្លួន ដែល​ដំណើរការ​កម្មវិធី​ជាច្រើន​ដូចជា Word ឬ Excel ជាដើម ដែលជា​បទដ្ឋាន​សម្រាប់​អតិថិជន​ដែលជា​អ្នកធ្វើ​ជំនួញ​។​

​អគ្គនាយក​ក្រុមហ៊ុន Apple លោក​ធី​ម ឃុ​គ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង បណ្តា​អ្នកចាត់ការ​ផ្នែក​បច្ចេកវិទ្យា​នៅ​មជ្ឈមណ្ឌល Yerba Buena Center ក្នុង​ក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​ថា "​យើង​កំពុង​ផ្លាស់ប្តូរ​សកម្មភាព​ឧស្សាហកម្ម​បច្ចេកវិទ្យា​ក្នុង​របៀប​មួយ​ដ៏​គួរ​ចាប់អារម្មណ៍ ប៉ុន្តែ​នេះ​មិនមែនជា​ហេតុផល​ដែល​យើង​កំពុងធ្វើការ​ផ្លាស់ប្តូរ​នោះទេ​។ យើង​ចង់​ឲ្យ​អតិថិជន​របស់​យើង​មាន​សូ​ហ្វ​វែ​ថ្មីៗ​ចុងក្រោយ​របស់​យើង​"​។​

​ទីផ្សារ​បច្ចេកវិទ្យា​កំពុង​ជោរជន់​ដោយ​ឧបករណ៍​ថេ​ប្លេ​ត​តម្លៃថោក​ដំណើរការ​លើ​សូ​ហ្វ​វែ Android របស់​ក្រុមហ៊ុន Google Inc ប៉ុន្តែ​ក្រុមហ៊ុន Apple ប្រហែលជា​ផ្តោតលើ​ការទប់ស្កាត់​ការគំរាមកំហែង​ពី​បច្ចេកវិទ្យា​ខ្ពស់ Android របស់ Google ទៅវិញ​ទេ​។​

​អ្នកវិភាគ​នៅ​ក្រុមហ៊ុន Gartner ឈ្មោះ ខា​រ៉ូ​លី​ណា មី​ឡា​ណេ​ស៊ី (Carolina Milanesi) បាន​និយាយថា "​ក្នុង​ទីផ្សារ tablet PC ពួកគេ​គិតថា Microsoft គឺជា​ការគំរាមកំហែង​ធំ​ជាង Android​។ iPad Air នឹង​ប្រកួតប្រជែង​ជាមួយ Surface Pro មិនមែន​ថេ​ប្លេ​ត Android ហួស​សម័យ​នោះទេ​"​។​

ក្រុមហ៊ុន Gartner ព្យាករណ៍​ថា ចំណែក​ទីផ្សារ​ថេ​ប្លេ​ត​ទូទាំង​សកលលោក​របស់ Apple នឹង​ធ្លាក់ចុះ​ដល់ ៤៧,២ ភាគរយ​ក្នុង​ឆ្នាំ ២០១៤ ខណៈ​ថេ​ប្លេ​ត​ដំណើរការ​លើ Android ទើបតែ​វ៉ា​ដាច់​ថេ​ប្លេ​តរបស់ Apple ក្នុងឆ្នាំនេះ​។ ក្រុមហ៊ុន​ស្រាវជ្រាវ​ផ្នែក IT មួយ​នេះ​រំពឹងថា ថេ​ប្លេ​តរបស់ Microsoft នឹង​ដណ្តើម​ទីផ្សារ​បាន ៣,៤ ភាគរយ​ក្នុងឆ្នាំនេះ ពោលគឺ​កើនឡើង​លើស​ការព្យាករណ៍ ១,៧ ភាគរយ​សម្រាប់​ឆ្នាំ ២០១៣៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter