. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
រុស្ស៊ីអភិវឌ្ឍដំណោះស្រាយ​ ប្រឆាំង​ការធ្វើត្បូង​ពេជ្រ​ក្លែងក្លាយ
October 24, 2013 (12:26:08) [ 1546 ]
 
 
ក្រុម​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី បាន​រកឃើញ​វិធីសាស្ត្រ​មួយ អាច​សម្គាល់​បាន​ត្បូង​ពេជ្រ ឬ ក្លែងក្លាយ ។ ពួក​អ្នកស្រាវជ្រាវ​របស់​វិទ្យាស្ថាន​រូបវិទ្យា ចំណុះ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​រុស្ស៊ី បានលើកឡើង​នូវ​វិធីសាស្ត្រ​២ សំដៅ​សម្គាល់​ត្បូង​ពេជ្រ បាន​ក្នុង​កម្រិត Micro ។ ការ​គូសសញ្ញា​សម្គាល់​ដែល​ពុំ​អាច​សម្លឹង​ឃើញ​នេះ ត្រូវបាន​ដំណើរការ​ដោយ​បច្ចេកវិទ្យា Laser Femto វិនាទី បង្ក​ឡើងជា​រលក​អេកូ​ខ្លី អំឡុងពេល​ប្រមាណ ១០ ទៅ ១៥ នាទី ។ បុគ្គលិក​នៃ​បន្ទប់ពិសោធន៍​ឲ្យ​ដឹងថា រលក Laser នឹង​បង្កើត​ចំណុះ “​សម្គាល់​” លើ​រចនាសម្ព័ន្ធ​អង្គធាតុ ដោយ​ចរន្ត​អេឡិចត្រូនិក ឬ បណ្តា​គ្រប់​ថាមពល​កម្រិត​ខ្ពស់ ។​

​ចំណុច “​សម្គាល់​” នេះ វា​អាចជា​រូបភាព​អ្វី​ណាមួយ​នោះ សម្រាប់​ជាការ​គូស​ចំណាំ ហើយ​គេ​អាច​លុប​វា​ចោល ដោយ​ម៉ូលេគុល​នី​ត្រូ​ហ្សែ​ន ដែលមាន​នៅក្នុង​ត្បូង​ពេជ្រ ។ តាម​នោះ គេ​អាច​អាន​សញ្ញា​និម្មិត​ឡើង ក្នុង​ត្បូង​ពេជ្រ ក្នុង​កម្រិត​ម៉ា​យ​ក្រូ​វ៉េវ ។​

​បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី បាន​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​រួចហើយ ។ ចំណែក​ការ​គូសសញ្ញា​ចំណាំ​ទី​២ ក៏​ប្រើប្រាស់​បច្ចេកវិទ្យា Laser Fento វិនាទី ប៉ុន្តែ ខុសគ្នា​ត្រង់​ការ​គូស​ចំណាំ​ដោយ​គេ​បង្កើតជា​ដុំ​សញ្ញា ហៅថា ពន្លឺ​កាក​ប៊ូ​ន​ពុំ​កំណត់​រូបរាង ។ ដុំ​សញ្ញា​ដែលមាន​ពណ៌​ស្រគាំ​នេះ អាច​សម្លឹង​ឃើញ​បាន​តាមរយៈ​កែវពង្រីក ដោយ​ភ្នែក​ធម្មតា ពុំ​អាច​មើលឃើញ​បានឡើយ អាស្រ័យហេតុនេះ ពួក​អ្នក​ឆបោក​ដែល​ធ្លាប់​ទទួលបាន​ផលចំណេញ​ក្រាស់ក្រែល ពី​ការផលិត​ត្បូង​ពេជ្រ​ក្លែងក្លាយ ដោយ​ប្រើ​ត្បូង​ពេជ្រ​ឧស្សាហកម្ម​បំភ័ន្ត ធ្វើជា​ត្បូង​ពេជ្រ​ធម្មជាតិ ពុំ​អាច​បន្លែបន្លំ​បាន​ទៀតឡើយ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter