. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
LG បង្ហាញ​ស្មា​ត​ហ្វូ​ន G Flex ជា​សាធារណៈ
November 22, 2013 (10:11:16) [ 1213 ]
 
 
នៅពេល​ម៉ូដ​ទូរស័ព្ទ​កោង​របស់ LG ត្រូវបាន​លេច​ធ្លាយ ការឆ្លើយតប​ចំពោះ​រូបរាង​មិនធម្មតា​របស់​វា​គឺមាន​ភាព​វិជ្ជមាន​ណាស់​។ ក្រុមហ៊ុន​កូរ៉េខាងត្បូង​មិនយូរប៉ុន្មាន​ក៏បាន​ពង្រឹង​លើ​ការចាប់អារម្មណ៍​មួយ​នេះ​ដោយ​ប្រកាសថា ស្មា​ត​ហ្វូ​ន G Flex ក៏​នឹងមាន​បំពាក់​ជាមួយ​សំបក ឬ​ស្រោម​ទូរស័ព្ទ "​ជួសជុល​ដោយ​ខ្លួនឯង​"​។

​នៅពេល​ម៉ូដ​ទូរស័ព្ទ​កោង​របស់ LG ត្រូវបាន​លេច​ធ្លាយ ការឆ្លើយតប​ចំពោះ​រូបរាង​មិនធម្មតា​របស់​វា​គឺមាន​ភាព​វិជ្ជមាន​ណាស់​។ ក្រុមហ៊ុន​កូរ៉េខាងត្បូង​មិនយូរប៉ុន្មាន​ក៏បាន​ពង្រឹង​លើ​ការចាប់អារម្មណ៍​មួយ​នេះ​ដោយ​ប្រកាសថា ស្មា​ត​ហ្វូ​ន G Flex ក៏​នឹងមាន​បំពាក់​ជាមួយ​សំបក ឬ​ស្រោម​ទូរស័ព្ទ "​ជួសជុល​ដោយ​ខ្លួនឯង​"​។

វត្ថុ​ដែលមាន​អេ​ឡិច​ត្រូ​និ​ច​ផ្លា​ស្ទិ​ច​មាន​មុខងារ​អេ​ឡិច​ត្រូ​និ​ច និង អាចបំពេញ​នាទី​ជា​អ៊ី​សូ​ឡង់ (​ប្រដាប់​ទប់​ភ្លើង​), វត្ថុ​ចម្លង​កំដៅ​អគ្គីសនី​, ប្រដាប់​បញ្ចេញ​ពន្លឺ ឬ Sensor​។​

​ខណៈ LG កំពុង​ឈ្មុសឈ្មុល​ក្នុងការ​ព​ន្លឿ​ន​លើ​បច្ចេកវិទ្យា​នេះ រដ្ឋាភិបាល​អង់គ្លេស​ក៏បាន​សន្យា​ផ្តល់ប្រាក់​រាប់លាន​ផោន​ដើម្បី​ព​ន្លឿ​ន​ការស្រាវជ្រាវ​ក្នុង​បច្ចេកវិទ្យា​នេះ​ផងដែរ​។

​កាលពី​ខែ​មុន LG បានប្រកាសថា ទូរស័ព្ទ G Flex ក៏​នឹងមាន​ស្រោម​ឬ​សំបក​ដែល​អាច​ជួសជុល​ដោយ​ខ្លួនឯង​ផងដែរ​។ ក្រុមហ៊ុន​មិនបាន​ពន្យល់​ឲ្យ​បាន​ច្រើន​អំពី​របៀប​ដែល​ទ្រនាប់​ទូរស័ព្ទ​នេះ​ជួសជុល​ដោយ​ខ្លួន​វា​នោះទេ ប៉ុន្តែ​បាន​បន្ថែមថា ទ្រនាប់​ទូរស័ព្ទ​នេះ​ជួយ​រក្សា​ឲ្យ​ទូរស័ព្ទ G Flex "​មើលទៅ​កាន់តែ​ថ្មី​ទៅៗ​"​។​

ម៉ូដ​ទូរស័ព្ទ​នេះ​ក៏​ត្រូវបាន​គេ​និយាយថា​ដែរ​ថា ផ្តល់ជូន​នូវ​ការ​កាន់​យ៉ាង​ពេញដៃ និង ត្រូវ​នឹង​ហោប៉ៅ​ក្រោយ​យ៉ាង​ងាយស្រួល​ទៀតផង​។ ក៏ដូចជា​ទ្រនាប់​កោង ដែល​ផ្អិ​ប​ជាប់​ផ្ទៃមុខ​របស់​អ្នក​និយាយ​ទូរស័ព្ទ និង ធ្វើ​ឲ្យ​សម្លេង​កាន់តែ​ប្រសើរឡើង​ផងដែរ​នោះ ទូរស័ព្ទ G Flex មាន​ថ្ម​កោង ផលិតឡើង​ដោយ​សាខា​ស្រាវជ្រាវ​របស់ LG គឺ​ក្រុមហ៊ុន LG Chem​។​

​លក្ខណៈពិសេស​ដទៃទៀត​មានដូចជា​កាមេរ៉ា​ក្រោយ​ទំហំ ១៣ មេ​ហ្គា​ភិ​ច​សែ​ល​ជាមួយនឹង​ការកំណត់​ពេលវេលា​មួយ ដែល​ប្រើ​ប៊ូ​តុង​ចុច​ខាងក្រោយ ឬ Rear Key ដើម្បី​បង្ហាញថា ពេលវេលា​រាប់​ថយក្រោយ​បានចាប់ផ្តើម​ហើយ​។​

QTheater tool ផ្តល់ជូន​អ្នកប្រើប្រាស់​នូវ​ការចូល​ទៅដល់ Photos, Videos និង YouTube បាន​យ៉ាង​លឿន​ពី Lock Screen​។ ទូរស័ព្ទ G Flex របស់ LG នឹង​អាច​រក​ទិញ​បាន​ក្នុងប្រទេស​កូរ៉េខាងត្បូង​ចាប់ពី​ខែវិច្ឆិកា​នេះ​តទៅ និង​មានតម្លៃ ១,០៨ លាន​វ៉ុ​ន (១.០០៧ ដុល្លារ​)​។ ការចេញលក់​នៅ​ប្រទេស​ដទៃទៀត​នឹងត្រូវ​ប្រកាស​នៅពេល​ក្រោយ​ទៀត​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 256 នាក់
  Flag Counter
Flag Counter