. . . . . .
.
ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

.
ចិន​នឹង​បញ្ជូន​យានអវកាស ​គ្មាន​មនុស្ស​បើក​លើកដំបូង​របស់ ខ្លួន​ទៅ​ឋាន​ព្រះ​ចន្ទ​នៅ​ខែក្រោយ​
December 03, 2013 (11:11:11) [ 1186 ]
 
 
ក្រុមមន្ត្រី​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៣ ថាពួកគេ​មានបំណង​បញ្ជូន​យានអវកាស​គ្មាន​មនុស្ស​បើក​ដំបូងបង្អស់​របស់​ប្រទេស​នេះ​ទៅ​ឋាន​ព្រះ​ចន្ទ​នៅ​ខែក្រោយ​នេះហើយ​។​

​យានអវកាស​នេះ​ត្រូវបាន​ដាក់ឈ្មោះថា Yutu ឬ "Jade Rabbit" (​ទន្សាយ​ចន្ទ​) យកតាម​ឈ្មោះ​តួអង្គ ដែល​រឿងព្រេង​និទាន​ចិន​និយាយថា រស់​នៅលើ​ផ្ទៃ​ព្រះ​ចន្ទ​។

ក្នុង​ប៉ុន្មាន​ឆ្នាំ​មកនេះ ប្រទេស​ចិន​បានធ្វើ​ឲ្យ​មានការ​រីកចម្រើន​យ៉ាងខ្លាំង​ក្នុង​កម្មវិធី​អវកាស​របស់ខ្លួន​។ ក្នុង​ខែមិថុនា អ្នក​អវកាស​ចិន​បីនាក់​បាន​ចំណាយពេល ១៥ ថ្ងៃ​ក្នុង​ដង​តារាវិថី និង បាន​សំចត​យាន​របស់​ពួកគេ​នៅ​មន្ទីរពិសោធន៍​ក្នុង​ទី​អវកាស​មួយ​។​

​ក្នុង​ឆ្នាំ ២០០៧ ប្រទេស​នេះ​បាន​បញ្ជូន​យានអវកាស​គ្មាន​មនុស្ស​បើក​ហៅថា​យាន Chang'e ដើម្បី​គោចរ​ជុំវិញ​ព្រះ​ចន្ទ​។ យាន​នេះ​បាន​ស្ថិតនៅក្នុង​ទី​អវកាស​រយៈពេល ១៦ ខែ​មុនពេល​បំ​បុក​ចូល​ផ្ទៃ​ព្រះ​ចន្ទ​ដោយ​ចេតនា​។

​កាលបរិច្ឆេទ​ជាក់លាក់​សម្រាប់​ការ​បង្ហោះ​យាន​ចុង​ក្រោយនេះ ដែល​គេ​ប្រកាស​ដំបូង​ក្នុង​ខែសីហា​កន្លងទៅ មិនទាន់​ត្រូវបាន​ផ្តល់​ឲ្យ​នៅឡើយ​ទេ ប៉ុន្តែ​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា យាន​នេះ​អាច​នឹង​ចេញដំណើរ​នៅ​ដើមខែ​ធ្នូ​នេះហើយ​។​

​ប្រសិនបើ​អ្វីៗ​ទាំងអស់នេះ​ដំណើរការ​តាម​ការគ្រោងទុក យានអវកាស​ទៅ​ភព​ព្រះ​ចន្ទ​នេះ​នឹង​ចុះចត​នៅលើ​ភព​ព្រះ​ចន្ទ​ក្នុងពេល​ណាមួយ​ក្នុង​ពាក់កណ្តាល​ខែធ្នូ​តែម្តង​។ យាន​សម្រាប់​ចុះចត​មួយ​នឹង​ដឹក​យាន​គ្មាន​មនុស្ស​បើក​ខាងលើ ដែល​វា​នឹងធ្វើ​ការរុករក​នៅ​តំបន់​មួយ​ហៅថា Bay of Rainbows ដោយ​ធ្វើការ​អង្កេត​មើល​លើ​ផ្ទៃ​ខាងលើ​របស់​ព្រះ​ចន្ទ​រយៈពេល​បី​ខែ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 34 នាក់
  Flag Counter
Flag Counter