. . . . . .
.
ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

.
BarCamp Sihanoukvilles 2013 ជំនួប​ចែករំលែក​បទពិសោធន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​ក្រុងព្រះសីហនុ
December 08, 2013 (04:49:31) [ 1153 ]
 
 
BarCamp Sihanoukvilles 2013 (​បារ​ខែម​ក្រុងព្រះសីហនុ​) ជា​ព្រឹត្តិការណ៍​ប្រមូលផ្ដុំ​អ្នកមាន​បទពិសោធន៍​ក្នុង​ការងារ​ក្នុង​វិស័យ​បច្ចេកវិទ្យា បទពិសោធន៍​ធ្វើ​អាជីវកម្ម ដើម្បី​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ទាំងនោះ​ដល់​សិស្ស​និស្សិត បុគ្គលិក​អង្គការ ក្រុមហ៊ុន​នានា ក្នុង​ទី​រួម​ខេត្ត​ព្រះសីហនុ ជាមួយ​ប្រធានបទ​ទាក់ទង​ទៅនឹង បច្ចេកវិទ្យា និង​សហគ្រិនភាព ក៏ដូចជា​ចំណេះដឹង​អ៊ីនធឺណិត​និង​ព័ត៌មាន​សង្គម​ជាដើម​ ។​ល​។

​នេះ​ជា​ឱកាស​ពិសេស​សម្រាប់ យុវជន​/​យុវនារី ក្នុង​ខេត្ត​ព្រះសីហនុ ជួប​ជាមួយ​វាគ្មិន​ដែល ដែល​អញ្ជើញ​មកពី​បណ្ដា​ស្ថាប័ន​នានា ក៏ដូចជា​បណ្ដា​ប្រទេស​ក្នុង​តំបន់​មាន ថៃ វៀតណាម សិង្ហ​បុរី ម៉ាឡេស៊ី ជាដើម​។ ព្រឹត្តិការណ៍​នេះ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ៧ និង ៨ ខែ ធ្នូ ឆ្នាំ ២០១៣ នៅសាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្ត​ព្រះសីហនុ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​បារ​ខែម​ក្រុងព្រះសីហនុ បាន​បង្ហាញថា ក្រោម​ការឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID) កម្មវិធី​បាន​ដឹកនាំ​វាគ្មិន​មក​ចូលរួម​ចំនួន ៥០​នាក់ និង​មាន​ប្រធានបទ​សរុប​រយៈ ពេល ២ ថ្ងៃ សម្រាប់​ចែករំលែក ចំនួន ៦៤ ប្រធានបទ និង​មាន​អ្នកចូលរួម​ជាង ៥០០​នាក់​។​

​សេចក្ដីប្រកាស​ព័ត៌មាន​បាន​បន្តថា កម្មវិធី​នេះ​ដំណើរការ​ទៅបាន​ដោយ ការចូលរួម​ឧបត្ថម្ភ និង​គាំទ្រ​កម្មវិធី​មានដូចជា សាកលវិទ្យាល័យ​បៀ​ល​ប្រាយ អង្គការ USAID ក្រុមហ៊ុន Cellcard, NOKIA, ONLINE, Sabay, Khmer79, InSTEDDiLab South-East, Microsoft, TITB, ទស្សនាវដ្ដី​ទូរស័ព្ទ​, ទស្សនាវដ្ដី​ពិភព​អេឡិចត្រូនិក​, វិទ្យាស្ថាន​បើកទូលាយ​, YCC និង​សមាគមន៍​យុវជន​ខ្មែរ (KYA), Porpok, Phnom Penh GBG ជាពិសេស​ការចូលរួម​ជួយ​ជ្រោមជ្រែង​ពី​សំណាក់ ថ្នាក់ដឹកនាំ នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ សាខា​ខេត្ត​ព្រះសីហនុ ព្រមទាំង​រៀបចំ​ដោយ​ក្រុម​អ្នកស្ម័គ្រចិត្ត​មិន​ស្វែងរក​ប្រាក់ចំនេញ​មួយក្រុម​ដែលមាន​ទស្សនៈវិស័យ​រួមគ្នា​ក្នុង​ការធ្វើ​ឲ្យ​កើតឡើង​នៅ​ឱកាស​ពិសេស​សម្រាប់​សិស្ស និស្សិត បុគ្គលិក​ក្រុមហ៊ុន អង្គការ​និង​អ្នក​អាជីព​ខ្មែរ​យើង​នៅ​ខេត្ត​ព្រះសីហនុ បាន​យល់ដឹង​ពី​វិស័យ​បច្ចេកវិទ្យា​និង​អាជីវកម្ម​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 29 នាក់
  Flag Counter
Flag Counter