. . . . . .
.
ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

.
យាន Jade Rabbit របស់​ចិន​បញ្ជូន​រូបភាព​ដំបូង​របស់ខ្លួន​ពី​ឋាន​ព្រះ​ចន្ទ
December 27, 2013 (02:48:44) [ 1181 ]
 
 
យាន​មនុស្ស​យន្ត Jade Rabbit បាន​បញ្ជូន​រូបភាព​ត្រឡប់​មកពី​ឋាន​ព្រះ​ចន្ទ​វិញ​កាលពី​ថ្ងៃអាទិត្យ​ទី ១៥ ខែធ្នូ ឆ្នាំ ២០១៣ បន្ទាប់ពី​ការចុះ​ចត​ដោយ​សន្សឹមៗ​ជា​លើកដំបូង​ក្នុង​រយៈពេល ៤ ទសវត្សរ៍​មកនេះ បានកត់សម្គាល់​ពី​ភាពជឿនលឿន​យ៉ាងខ្លាំង​ក្នុង​កម្មវិធី​អវកាស​ប្រកបដោយ​មហិច្ឆតា​របស់​ប្រទេសមួយ​នេះ​។

​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួរ​បាន​និយាយថា យាន Yutu ឬ Jade Rabbit ត្រូវបាន​ដាក់​នៅ​ឋាន​ព្រះ​ចន្ទ​នៅ​ម៉ោង ៤ និង ៣៥ នាទី​ព្រឹក​ថ្ងៃ​សៅ​រី​ទី ១៤ ធ្នូ រាប់​ម៉ោង​បន្ទាប់ពី​យានអវកាស Chang'e-3 បាន​ចុះចត​នៅលើ​ឋាន​ព្រះ​ចន្ទ​។

​យាន​មនុស្ស​យន្ត Jade Rabbit និង យានអវកាស Chang'e-3 បានចាប់ផ្តើម​ថតរូប​គ្នា​ទៅវិញទៅមក​នៅ​យប់​ថ្ងៃអាទិត្យ ក្នុងនោះ​រួមមាន​រូប​មួយ បានបង្ហាញ​រូប​ផ្កាយ​ក្រហម និង​លឿង​ភ្លឺ​ចិញ្ចែងចិញ្ចាច​នៃ​ទង់ជាតិ​ចិន​នៅលើ​យាន Jade Rabbit ខណៈដែល​យាន​នេះ​ឈរ​នៅលើ​ផ្ទៃ​នៃ​ឋាន​ព្រះ​ចន្ទ​។

ស៊ិន​ហួរ​បា​និយាយថា ការថត​រូបភាព​បាន​ចាប់ផ្តើម​នៅ​ម៉ោង ១១ និង ៤២ នាទី​ល្ងាច បន្ទាប់ពី​យាន Jade Rabbit ធ្វើ​បំលាស់​ទី​ប៉ុន្មាន​ម៉ែត្រ​ឃ្លាត​ពី​យានអវកាស Chang'e-3​។

​រូបភាព​ពណ៌​ធម្មជាតិ​នេះ​ត្រូវបាន​បញ្ជូន​ដោយ​ផ្សាយ​បន្ត​ផ្ទាល់​មកកាន់​មជ្ឈមណ្ឌល​គ្រប់គ្រង​អវកាស​ចិន ជា​កន្លែង​ដែល​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង និងនាយករដ្ឋមន្ត្រី លោក លី ខឹ​ឆាង បាន​ទស្សនា​ការផ្សាយ​ផ្ទាល់​នេះ​។

​ចិន​គឺជា​ប្រទេស​ទី​បី​ហើយ​ដែល​បានបញ្ចប់​បេសកកម្ម​យាន​ឡើងលើ​ឋាន​ព្រះ​ចន្ទ បន្ទាប់ពី​អាមេរិក និង អតីត​សហភាពសូវៀត ពោលគឺ​មួយ​ទសវត្សរ៍​បន្ទាប់ពី​ចិន​បាន​បញ្ជូន​អ្នក​អវកាស​ដំបូង​របស់ខ្លួន​ចូលទៅ​ទី​អវកាស​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ផែនការ​បង្កើត​ស្ថានីយ​អវកាស​អចិន្ត្រៃយ៍​មួយ​នៅត្រឹម​ឆ្នាំ ២០២០ និង ទីបំផុត​នឹង​បញ្ជូន​មនុស្ស​ទៅ​ឋាន​ព្រះ​ចន្ទ​តែម្តង​។ បេសកកម្ម​មួយ​នេះ​ហាក់ជា​និមិត្តរូប​មួយ​នៃ​កេ​រិ៍្ត​ឈ្មោះ​កំពុង​ល្បី​រន្ទឺ​លើ​សកលលោក​របស់​ចិន ក៏ដូចជា​ភាពជោគជ័យ​របស់​បក្ស​កុំម្មុយនីស្ត​ចិន​ក្នុងការ​កែប្រែ​ជោគវាសនា​របស់​អតីត​ប្រទេស​ក្រីក្រ​មួយ​នេះដែរ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 45 នាក់
  Flag Counter
Flag Counter