. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
NOKIA ASHA 502 ដ៏​ឆើតឆាយ មាន​បំពាក់​កាមេរ៉ា​ 5MP មកដល់​កម្ពុជា​ហើយ​
December 27, 2013 (02:52:47) [ 1240 ]
 
 
ការិយាល័យ ​Nokia ​ប្រចាំ​នៅ​កម្ពុជា​បានប្រកាសថា ស្មា​ត​ហ្វូ​ន​ស៊ីម​ពីរ Nokia Asha502 បានដាក់​លក់​នៅលើ​ទីផ្សារ កម្ពុជា​ហើយ​។ ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​នេះ ផ្តល់ជូន​អតិថិជន​នូវ​ភាព​ច្នៃប្រឌិត​លើសពី​ការរំពឹងទុក ទាំង​តម្លៃ​, ការ​រចនា​, កាមេរ៉ា​ថតរូប​,UI​ទំនើប​, និង​ការផ្សារភ្ជាប់​យ៉ាង​រលូន​ទៅនឹង​បណ្តាញ​សង្គម​។

​តម្លៃ​ទាប​សមរម្យ រីឯ​ការ​រចនា​ល្អ​ឆ្នើម​ក្រោម​ការផលិត​ឡើង​ប្រកបដោយ​គុណភាព​ខ្ពស់ និង បំពាក់​ដោយ​ថ្ម​កាន់​បានយូរ​, ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​នេះ​ផ្តល់ជូន​នូវ​បទពិសោធន៍​ប្រើប្រាស់​យ៉ាង​ល្អប្រសើរ ក្នុងតម្លៃ​លក់​ប្រមាណ ៩២ ដុល្លា​សហរដ្ឋ​។ ការ​រចនា​មាន​ភាពល្អ​វិចិត្រ មាន​រំលេច​ពណ៌​នៅ​ស្រទាប់​ខាងក្នុង​នៃ​តួ​ទូរស័ព្ទ ដែល​ស្រោប​ពី​ក្រៅ​ដោយ​ស្រទាប់​មួយទៀត មាន​ពណ៌​ភ្លឺ​ថ្លា​ដូច​កញ្ចក់​។​

​មាន​ភ្លើង LED FLASH សម្រាប់​ថតរូប និង កម្មវិធី​កែ​រូប​ជាច្រើន ។ Nokia Asha 502 គឺជា​ទូរស័ព្ទ​ដំណើរការ​ដោយ ប្រព័ន្ធ ប្រតិបត្តិការ Asha ដំបូង ដែល​បាន​ត្រូវ​បំពាក់​ដោយ​កាមេរ៉ា 5MP​និង​ភ្លើ​ហ្វ្លា​ស់ LED​។ នៅពេល​ចង់​ថតរូប​ចំពេល​ទូរស័ព្ទ​កំពុង​ជាប់​សោរ គ្រាន់តែ Touch​ផ្ទៃមុខ​នៃ​ទូរស័ព្ទ​រួច​រំកិល​ទៅខាង​លើ គឺជា​ការ​ស្រេច​សម្រាប់​ការបើក​ដំណើរការ​កាមេរ៉ា​។ រូបភាព​ដែល​ទើប​ថត​បាន អាច​បង្ហោះ​ចូលទៅក្នុង​បណ្តាញ​សង្គម​បាន​ភ្លាមៗ ដោយ Touch​លើ​អេក្រង់​តែម្តង​ប៉ុណ្ណោះ​។​

Nokia Asha 502 ក៏មាន​កម្មវិធី​កែ​រូបភាព ដែល​ផ្តល់ជូន​អ្នកប្រើប្រាស់​នូវ​ជម្រើស​កែច្នៃ​ជាច្រើន ។ កម្មវិធី​រូ​ភាព ថ្មី ៗ ដូចជា​កម្មវិធី​Picfeed​ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​មើលឃើញ​ទិន្នន័យ​នៃ Instagram, កម្មវិធី Pictag​សម្រាប់ Tag នៅក្នុង​បណ្តាញ​សង្គម និង កម្មវិធី Photfunia​សម្រាប់​បន្ថែម Effects សុទ្ធ​តែមាន​ដាក់​ទុក​ជូន​អ្នក​ដែល​និយម​ថតរូប​ទាញយក​ដោយ​ឥតគិតថ្លៃ​ពី​ក្នុង Nokia Store​។​

​ព័ត៌មាន​ថ្មី​ពី​បណ្តាញ​សង្គម​ផ្សាយ​ផ្ទាល់​, ថែមទាំង​មានកម្ម​វិធី WhatsApp ទៀត​​ជាមួយនឹង UI​ថ្មី​, Nokia Asha មាន​ទំព័រ​Home Screen​ទី​ពីរ​ឲ្យ​ឈ្មោះថា Fastlane​ដែល​ស្ថិតនៅ​ខាងស្តាំ​ដៃ ទំព័រ​Home Screen​ខាងដើម ។​Fastlane​គឺ​ជាទី​ផ្ទុក​កម្មវិធី​ទូរស័ព្ទ​ដែល​បាន​បើក​រួច និង ជា​ក្តារខៀន​ផ្តល់ដំណឹង​ស្តីពី​សកម្មភាព​នៅពេល​ខាងមុខ ដូចជា​កាល វិភាគ​ណាត់ជួប​ជាដើម ។ វា​ផ្តល់​ភាពងាយស្រួល​ក្នុងការ​បន្ត​ប្រើ​កម្មវិធី​ណាមួយ​ដែល​យើង​បាន​បើក​ហើយ ៗ វា​ក៏​ជា​មណ្ឌល​បណ្តាញ​សង្គម​នៃ Nokia Asha 502​ដែរ​។​ការ​វេញ​ក្រង​បញ្ចូល​គ្នា​បានល្អ​រវាង​ទូរស័ព្ទ​និង​កម្មវិធី​បណ្តាញ​សង្គម​បានធ្វើ​ឲ្យ​មានការ​ផ្សាយ​ព័ត៌មាន​,Likes​ឬ Comments​ដោយផ្ទាល់​នៅក្នុង​ទំព័រ Fastlane​។​

​ជា​លើកទីមួយ​ហើយ​ដែល​កម្មវិធី Whatsapp ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Asha ។ បច្ចុប្បន្ន ប្រព័ន្ធ​ប្រតិបត្តិការ Asha​មានកម្ម​វិធី Whatsapp បន្ថែម​ពីលើ​កម្មវិធី​ជជែក​កម្សាន្ត​ដទៃទៀត​ដូចជា WeChat, Line, eBuddy​និង Nimbuzz​។ ក្រៅពីនេះ នៅមាន​កម្មវិធី ហ្គែ​ម និង មុខងារ​ដទៃ​រាប់ពាន់​ទៀត​នៅក្នុង Nokia Store​។​

​ព័ត៌មាន​សង្ខេប​អំពី Nokia Asha 502 :

- អេក្រង់ ៖ ប្រភេទ​QVGA មាន​ទំហំ 3 អ៊ីង ។​
- ទម្ងន់ ៖ 100​ក្រាម (​ទាំង​ទូរស័ព្ទ និង ថ្ម​)
- អំឡុងពេល​ដំណើរការ ៖ 24​ថ្ងៃ (​បើក​ទុកចោល​)
- ប្រព័ន្ធ​ទូរស័ព្ទ ៖ 2G
- កាមេរ៉ា ៖ 5MP មាន​ភ្លើង flash
- Bluetooth 3.0 និង​មាន​កម្មវិធី SLAM
- ពណ៌​សម្រាប់​ជ្រើសរើស​: ខៀវ​ស្រាល ស និង ខ្មៅ ។​
- ភ្ជាប់​មកជា​មួយ micro SD​ផ្ទុក​ទិន្នន័យ​បាន 4GB និង​ទ្រទ្រង់ Memory​រហូតដល់ 32 GB៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 178 នាក់
  Flag Counter
Flag Counter