. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
អ្នក​​វិទ្យាសាស្ត្រ​ជប៉ុន​ ប្រើ​រលក​សំឡេង​ បញ្ចេញ​អង្គធាតុ​ហោះ​បាន (វីដេអូ)
January 06, 2014 (12:21:55) [ 1305 ]
 
 
ថ្មីៗ​នេះ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជប៉ុន ​នៅ​សាកលវិទ្យាល័យ​តូក្យូ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា Nagoya បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​មួយ គឺ​អាច​ធ្វើ​ឱ្យ​អង្គធាតុ​តូច​ៗ ហោះ​បាន​ក្នុង​លំហ ​ដោយ​ប្រើ​រលក​សំឡេង។ វត្ថុ​តួចៗ​អាច​ហោះ​បាន​ នៅ​ចំ​ចំណុច​កណ្ដាល ​នៃ​ឧបករណ៍​បញ្ចេញ​សំឡេង។

នេះ​មិន​ត្រឹម​ជា​រឿង​ចម្លែក​ដែល​ការ​ប្រើ​រលក​សំឡេង​អាច​លើក​អង្គធាតុ​ស្រាលៗ​ហោះ​បាន​ប៉ុណ្ណោះ​ទេ អ្នក​ស្រាវជ្រាវ​ថែមទាំង​អាច​ឱ្យ​វត្ថុ​នោះ​ផ្លាស់ទី​បាន​ក្នុង​លំហ​ដោយ​ពឹង​លើ​លក្ខណៈ​នៃ ultrasonic ត្រង់​ចំណុច​ប្រសព្វ​គ្នា។ វត្ថុ​តូចៗ​ដែល​ក្រុម​ស្រាវជ្រាវ​យក​មក​ពិសោធ​មាន រោម​សត្វ ដំណក់​អាល់កុល​តូចៗ ពពុះ​សាប៊ូ និង​រ៉េស៊ីស្ទ័រ​អេឡិចត្រូនិក​តូច​ជា​ដើម ដែល​មាន​ទំហំ​តូច ហើយ​ស្រាល។

មើល​ពី​សម្បក​ក្រៅ​ឃើញ​ថា សមិទ្ធផល​ស្រាវជ្រាវ​នេះ​ហាក់​ដូច​ជា​ពុំ​មាន​អ្វី​អស្ចារ្យ​ជា​ដុំកំភួន​នោះ​ទេ តែ​នេះ​ជា​ជំហាន​ដ៏​ធំ​មួយ​របស់​ក្រុម​ស្រាវជ្រាវ ហើយ​គេ​ជឿ​ថា​នឹង​មាន​ប្រយោជន៍​ទៅ​ថ្ងៃ​អនាគត​ជា​មិន​ខាន៕

ចង់​ដឹង​អស្ចារ្យ​យ៉ាង​ណា​នោះ សូម​ទស្សនាវីដេអូ​ឃ្លិប​ខាង​ក្រោម៖
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter