. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ទស្សនា​​បច្ចេកវិទ្យា Samsung នេះ​ហើយ ប្រិយមិត្ត​ប្រាកដជា​​មិន​សរសើរ​មិន​បាន
January 06, 2014 (12:31:45) [ 1303 ]
 
 
នៅ​ចាំ​បាន​ទេ​ ពី​បច្ចេកវិទ្យា​អេក្រង់​បត់បែន​​របស់ Youm ដែល​ក្រុមហ៊ុន​ទូរសព្ទ​កូរ៉េ​ដ៏​ល្បី​ Samsung ​បង្អួត​នៅ​ព្រឹត្តិការណ៍ CES ដើម​ឆ្នាំ ២០១៣ នេះ។ ប្រាកដ​ណាស់ មើល​ទៅ Samsung ហាក់​ផ្ដោត​យក​ចិត្ត​ទុកដាក់យ៉ាង​​ខ្លាំង​សម្បើមចំពោះ​បច្ចេកវិទ្យា​លើ​អេក្រង់។ ជាក់​ស្ដែង ថ្មីៗនេះ គេហទំព័រ​អូស្ត្រាលី oled.at បាន​បង្ហាះ​រូប​ព្រម​ទាំង​វីដេអូ​អំពី​បច្ចេកវិទ្យា​អេក្រង់​ពី Samsung Display ដែល​ធ្វើ​ឱ្យ​ប្រិយមិត្ត​បន្ទាប់​ពី​ទស្សនា​ហើយ មិន​សរសើរ​មិន​បាន​ជា​មិន​ខាន។

វីដេអូ​ចំនួន ២ខាង​ក្រោម​នេះ នឹង​បង្ហាញ​ពី​បច្ចេកវិទ្យា Samsung Display យ៉ាង​ទំនើប​បំផុត នៅ​ថ្ងៃ​អនាគត។ អេក្រង់ touchscreen ថ្លា ​អាច​បត់បែន​បាន​យ៉ាង​អស្ចារ្យ​នឹង​ចូល​ខ្លួន​មក​បម្រើ​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​មិន​ថា​នៅ​គេហដ្ឋាន​ប៉ុណ្ណោះ​ទេ តែ​នៅ​សាលារៀន កន្លែង​ការងារ ការ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ និង​តែ​សូម្បី​តែ​ជណ្ដើរយន្ត ភោជនីយដ្ឋាន ក៏​បំពាក់​សុទ្ធតែ​បច្ចេកវិទ្យា​មិន​ធម្មតា​ដែរ។

មិន​តែ​ប៉ុណ្ណោះ គេ​អាច​អាន​កាសែត​អេឡិចត្រូនិក​បាន​ទៀត​ផង។ អេក្រង់​ថ្លា​ជា​ប្រភេទ OLED display ពត់ពែន​បាន។ នេះ​ចាត់​ទុក​ជា​មហិច្ឆតា​ដ៏​ធំ​របស់ Samsung ព្រោះ​កន្លង​ទៅ​ក្រុមហ៊ុន​នេះ​បាន​វិនិយោគ​លើ​កម្លាំង​ស្រាវជ្រាវ​រិះរក​គំនិត​អភិវឌ្ឍន៍​ថ្មី​ដើម្បី​បំពាក់​លើ device របស់​ខ្លួន។

យ៉ាងណាក៏ដោយ​នេះ​ស្ថិត​នៅ​ជា​គំរូ​ក្ដី​ស្រមៃ​ថ្ងៃ​អនាគត​ប៉ុណ្ណោះ។ Samsung កន្លង​ទៅ​បាន​ចេញ Smartphone អេក្រង់​កោង Galaxy Round រួច​មក​ហើយ។ នេះ​អាច​ជា​ជំហាន​ដំបូង​របស់​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​កូរ៉េ​ខាង​ត្បូង​នេះ​ក៏​ថា​បាន៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter