. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិនា ឆ្នាំ២០២៤

.
Samsung ចេញ​ទូរទស្សន៍​ថ្មី​ អាច​បត់បែន​បាន ​ច្រើន​ប្រភេទ​នៅ​ពិ​ព័រ​ណ៌ CES 2014
January 08, 2014 (10:45:33) [ 1237 ]
 
 
កាលពី​ចុង​សប្តាហ៍​មុនពេល​ពិ​ព័រ​ណ៌​គ្រឿង​អេ​ឡិច​ត្រូ​និ​ច (CES) ក្នុង​ទីក្រុង​ឡាស​វេស​ហ្គាស ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និ​ច​កូរ៉េ Samsung បានបង្ហាញ​ទូរទស្សន៍​គំរូ​អាច​បត់បែន​បាន ដែល​ប្រើ​ស្ពឺចក្រ​នៅ​ខាងក្រោយ​អេក្រង់​ទូរទស្សន៍​ដើម្បី​ប្តូរ​ទីតាំង​ស្គ្រី​ន​សំប៉ែត​ទៅជា​ស្គ្រី​ន ដែល​កោង​ទៅខាង​ដែលមាន​អ្នកទស្សនា​។

ទូរទស្សន៍​គំរូ​នេះ​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​គ្រប់គ្រង​គ្រប់​កំរិត​នៃ​ភាព​កោង និង​សម្រាប់​ឲ្យ​អ្នកប្រើប្រាស់ ដែល​ចង់​រីករាយ​ទម្រង់​រូបភាព​ពី​ចំហៀង​ទាំងសងខាង​។

​ទាំង​ក្រុមហ៊ុន Samsung និង LG ក៏បាន​បង្អួត​ទូរទស្សន៍ UHD (Ultra High Definition) អេក្រង់​កោង​ទំហំ ១០៥ អ៊ី​ញ​ដំបូង​របស់ខ្លួន​ផងដែរ​។ ដោយ​អាច​រកបាន​នូវ​ប្រភេទ Resolution 5,120 x 2,160 និង​សមាមាត្រ 21:9 អេក្រង់​របស់​ទូរទស្សន៍​ទាំងពីរ​នេះ​មាន​សភាព​ភ្លឺ​ច្បាស់​ជាង​ទូរទស្សន៍ Full HD បច្ចុប្បន្ន​រហូតដល់​ទៅ ៦ ដង​។

ក្នុង​ពិ​ព័រ​ណ៌ CES 2014 ក្រៅពី​ទូរទស្សន៍ UHD ១០៥ អ៊ី​ញ Samsung ក៏បាន​បង្ហាញ​ស៊េរី​ទូរទស្សន៍ UHD ៨៥ អ៊ី​ញ​ផងដែរ​។ ទូរទស្សន៍​សំខាន់​រប​ស់​ក្រុមហ៊ុន គឺ UHD TV ១១០ អ៊ី​ញ និង ៨៥ អ៊ី​ញ ជា​ប្រភេទ​ស៊េរី S9 ក៏ត្រូវ​បានបង្ហាញ​ក្នុង​ពិ​ព័រ​ណ៌​នៅ​អាមេរិក​នេះដែរ​។​

​ទូរទស្សន៍ UHD មិនមែនជា​ទូរទស្សន៍​តែមួយ​ម៉ូ​ដែល​សម្រាប់​ជ្រើសរើស​នោះទេ Samsung ក៏មាន​ផ្តល់ជូន​ទូរទស្សន៍​ស៊េរី U8550 ដែលមាន​ម៉ូ​ដែល ៥៥ អ៊ី​ញ ៦០ អ៊ី​ញ ៦៥ អ៊ី​ញ និង ៧៥ អ៊ី​ញ​ផងដែរ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter