. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិនា ឆ្នាំ២០២៤

.
ស្រោម​ទូរស័ព្ទ iPhone តម្លៃ ៣៥០ ដុល្លារ អាច​ប្រែក្លាយ​ទូរស័ព្ទ​ទៅជា​កាមេរ៉ា​ ថត​ពេលយប់​បាន​
January 10, 2014 (14:20:27) [ 1251 ]
 
 
កាមេរ៉ា​ដែល​អាច​ស្វែងរក​អ្វីៗ​ដែលមាន​កំដៅ និង វ៉ែនតា​សម្រាប់​ពាក់​មើល​ពេលយប់ គឺជា​វត្ថុ​ទូទៅ​ហើយ​ក្នុងចំណោម​កងកម្លាំង​ប៉ូលិស​, សេវា​ពន្លត់អគ្គីភ័យ និង ក្រុមហ៊ុន​សន្តិសុខ ប៉ុន្តែ​រហូតមកទល់​ឥឡូវនេះ វា​មិនមាន​សម្រាប់​អតិថិជន​នោះទេ​។​ ​ដោយហេតុថា កាមេរ៉ា​ស្មា​ត​ហ្វូ​ន​អាច​សម្រាប់​អ្វីៗ​គ្រប់យ៉ាង​បាន អ្នកឯកទេស​ខាង​រូបភាព​មាន​កម្តៅ​មួយក្រុម​បាន​បង្កើត​ស្រោម​ទូរស័ព្ទ iPhone បំពាក់​ជាមួយនឹង​ឧបករណ៍​ អាច​ស្វែងរក​អ្វីៗ​ដែលមានកំដៅ​តូច ​មួយ​។​

ដោយ​ត្រូវគេ​ហៅថា ស្រោម FLIR One ស្រោម​ទូរស័ព្ទ​នេះ និង កាមេរ៉ា​អាច​ត្រូវបាន​ប្រើ​ដើម្បី​ស្វែងរក​ប្រភព​ផ្សេងៗ​ដែលមាន​កំដៅ​អាច​មើលឃើញ​បាន និង​ដែល​លាក់ខ្លួន ហើយ​វា​ត្រូវបាន​បំពាក់​កាមេរ៉ា​មើល​យប់​បន្ថែម​មួយទៀត​ផងដែរ ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់​មើលឃើញ​សូម្បី​ក្នុង​ទី​ងងឹត​ទាំងស្រុង​។

​ឧទាហរណ៍​ជាក់ស្តែង ស្រោម​ទូរស័ព្ទ​នេះ​អាចជួយ​ម្ចាស់ផ្ទះ​កំណត់​ឃើញថា​តើ​កំសួល​កំដៅ​ចេញ​មកពី​ទីណា ឬ​រកមើល​ចំណុច​សើម និង​ដុះ​ផ្សិត មុនពេល​វា​លូតលាស់​ចេញមក​។ ​លើសពីនេះ​ទៀត វា​អាច​ប្រើ​ដើម្បី​កំណត់​មើល​ការបាត់បង់​កំដៅ​នៅ​ជុំវិញ​បង្អួច និង​ទ្វារ ព្រមទាំង​ចំណុច​ត​ភ្ជាប់​អគ្គីសនី និង​សៀគ្វី​អគ្គីសនី​។

ស្រោម​ទូរស័ព្ទ​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន FLIR Systems ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ Oregon សហរដ្ឋអាមេរិក​។ អ្នកប្រើប្រាស់​ត្រូវដាក់​ទូរស័ព្ទ iPhone ចូលក្នុង​ស្រោម​នេះ រួច​ដោ​ន​ឡូត​កម្មវិធី FLIR One ហើយ​បន្ទាប់មក​បែរ​កាមេរ៉ា​ដាក់​វត្ថុ​ប្រើប្រាស់​ប្រចាំថ្ងៃ​សាកមើល​ចុះ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter