. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
ស្មាតហ្វូនអេក្រង់ធំ តម្លៃទាបសមរម្យ Nokia Lumia 1320 បំពេញក្តីប្រាថ្នា និង ការនិយមនៃអ្នក ប្រើប្រាស់
January 16, 2014 (14:12:58) [ 1122 ]
 
 
ស្មាតហ្វូន Nokia Lumia ស៊េរីថ្មី ដែលមានផ្ទៃមុខ អេក្រង់ធំរហូតដល់ ៦ អ៊ីង មានកម្មវិធីជាច្រើនដែល ដូចគ្នាទៅនឹងស្មាតហ្វូន Lumia តម្លៃខ្ពស់ៗ ផ្តល់ជូនក្នុងតម្លៃទាបសមរម្យ នឹងត្រូវដាក់លក់នៅ លើទីផ្សារកម្ពុជា ចាប់ពីថ្ងៃ ២០ មករា ២០១៤ នេះហើយ ។

លោក ហ្គារី ចាន់ នាយកផ្នែក ម៉ាឃីតធីងប្រចាំនៅតំបន់ PAN ASIA បានបញ្ជាក់ថា ៖ ដោយផ្អែកទៅលើជោគជ័យ នៃ Lumia 520, យើងបាន ពង្រីកវិសាលភាព នៃកំណែច្នៃរបស់យើងបន្ថែមទៀត ដោយនាំយកបច្ចេកវិជ្ជាថ្មីៗពី Nokia និង Windows Phone មកដាក់បញ្ចូលទៅក្នុង ស្មាតហ្វូនដែលមានអេក្រង់ធំទូលាយ ហើយតម្លៃទាប សមរម្យ ថែមទៀត ។ ជាមួយនឹងអេក្រង់ធំ ការរចនាដ៏លេចធ្លោ និងកម្មវិធីថតរូបដ៏សំបូរ បែប បានធ្វើឲ្យ Nokia Lumia 1320 ក្លាយខ្លួនទៅជាសមាជិកថ្មី ដ៏មានអានុភាព ក្នុងសែស្រឡាយទូរស័ព្ទ Windows Phone ។

ខាងក្រោមនេះ គឺជាលក្ខណៈពិសេសសំខាន់ៗ មួយចំនួនដែលអ្នកប្រើប្រាស់ Nokia Lumia 1320 នឹង ទទួលបាន ភាពរីករាយពីការប្រើប្រាស់ ។ ផលិតភាពកាន់តែខ្ពស់ដោយមានកម្មវិធី Microsoft Office តម្លើងរួចជាស្រេច , Nokia Lumia 1320 ផ្តល់លទ្ធភាពឲ្យអ្នកប្រើប្រាស់ បើកឯកសារ Word, Excel និង PowerPoint ឬ កែឯកសារ ទាំងនោះបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ។ កិច្ចការនៅក្នុងកម្មវិធី Microsoft Office ផ្តល់ភាពងាយស្រួល ជាមួយ នឹង អេក្រង់ធំ ដែលទ្រទ្រង់ដោយ Processor ប្រភេទ Qualcomm Snapdragon S4 ។ អ្នកប្រើប្រាស់ថែម ទាំងអាច រក្សាឯកសារនៅក្នុង SkyDrive ដែលមានទំហំ រហូតដល់ទៅ 7GB ។

បទពិសោធន៍ រូបភាពគួរឲ្យរីករាយចិត្តNokia Lumia 1320 ធ្វើឲ្យអ្នកប្រើប្រាស់រីករាយ ចិត្តជាមួយនឹងការថតរូបភាព និង វីដេអូ ដ៏សំបូរបែប ។ កម្មវិធីថ្មី Nokia Camera ប្រជុំទៅដោយ Mode សម្រាប់ថតរូបភាព ជាច្រើនដូចជា Pro, Smart និង Video ។ ដោយឡែក កម្មវិធី Creative Studio ធ្វើឲ្យអ្នកប្រើប្រាស់អាច កែរូបភាពយ៉ាងងាយស្រួល ធ្វើឲ្យរូបភាពកាន់តែ រស់រវើកតាមរយៈ Filters ឬ Color popping effects ច្រើនប្រភេទ ។

ការកម្សាន្ត និងការលេងហ្គែម កាន់តែប្រសើរជាមួយនឹងកម្មវិធីថ្មីៗល្អៗពី Nokia និង Microsoft ដែលទ្រទ្រង់ដោយ ប្រព័ន្ធទូរស័ព្ទ LTE, អ្នកប្រើប្រាស់នឹងទទួលបានកម្សាន្តបានកាន់តែប្រសើរ ដូចជាលេងហ្គែម Xbox ថ្មីៗជាច្រើន អានទស្សនាវដ្តីពី Zinio ឬមួយមើលវីដេអូ ឬ រឿងភាគ ។ល។ ដោយសារអេក្រង់ធំ ដូច្នេះ Nokia Lumia 1320 មានចន្លោះទូលាយសម្រាប់ ឲ្យអ្នកប្រើប្រាស់ដាក់កម្មវិធី បានច្រើននៅលើ Start Screen ។ ឧទាហរណ៍ក្នុងមួយជួរ ផ្តេក អាចដាក់កម្មវិធីបានដល់ទៅ 6 កម្មវិធី ។ ស្មាតហ្វូននេះ អាចឲ្យអ្នកប្រើប្រាស់ ធ្វើកំណត់ត្រាដោយសរសេរដៃ នៅលើអេក្រង់ Super Sensitive បាន ដោយប្រើប្រាស់កម្មវិធី Papyrus ។

Nokia Lumia 1320 ថ្មកាន់ភ្លើងបានយូរ សន្ទនានៅលើប្រព័ន្ធ 3G បាន 21 ម៉ោង និងចាក់ចម្រៀងស្តាប់បានរហូត ដល់ 100 ម៉ោង ។ Nokia Lumia 1320 នឹងចាប់ផ្តើមលក់ចាប់ពីសប្តាហ៍ទី 4 នៃខែមករាខាងមុខនេះ មានពណ៌ស និងពណ៌លឿង ក្នុងតម្លៃលក់រាយប្រមាណ US$359 ៕

ប្រភព: ដើមអម្ពិល
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 47 នាក់
  Flag Counter
Flag Counter