. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
Google អភិវឌ្ឍន៍​កញ្ចក់​បង្ក​ប់​ក្នុង​ភ្នែក ដើម្បី​ដឹង​ពី​រោគ​ទឹកនោមផ្អែម​
January 22, 2014 (09:08:42) [ 1095 ]
 
 
ពេល​និយាយ​ដល់ google ភ្ជាប់​ជាមួយ​ផលិតផល​ទាក់ទង​ដល់​ភ្នែក​នោះ អ្នក​ប្រាកដជា​គិតពី​វ៉ែនតា​ឆ្លាត​វៃ Google Glass ។ ប៉ុន្តែ​ថ្មីៗ​នេះ google បាន​បង្កើត​ការភ្ញាក់ផ្អើល​មួយ ខណៈពេល​ប្រកាសថា ពួកគេ​កំពុង​ពិសោធន៍​ប្រភេទ​កញ្ចក់​បង្កប់​ក្នុង​ភ្នែក (Contact Lenses) ដែលមាន​សមត្ថភាព​ជួយ​ដល់​អ្នកប្រើប្រាស់​វា ប្រឆាំង​ជាមួយ​រោគ​ទឹកនោមផ្អែម ។​

​បរិមាណ glusose ក្នុង​សរីរាង្គ​តែង​ប្រែប្រួល​ជាប្រចាំ នៅពេល​យើង​ធ្វើ​ចលនា​ផ្សេងៗ​ជាអាទិ៍ ការលេង​កីឡា ហាត់ប្រាណ បរិភោគ​ឬ នៅពេលដែល​បែកញើស​ព្រោះ​ក្តៅ​ពេក​ក្តី ។ ​កញ្ចក់ contact lenses បច្ចេកវិទ្យា​ខ្ពស់​របស់ google នឹង​វាស់​បិ​មាណ glucose មាន​ក្នុង​ទឹកភ្នែក​របស់​អ្នក​ប្រើ​វា​ក្នុង​១​វិនាទី​ម្តង ។ គេ​ប្រើ​សំណុំ​ឈី​ប​គ្មាន​ខ្សែ និង sensor glucose ដ៏​តូចឆ្មារ​១ ដាក់​ចន្លោះ​កណ្តាល​នៃ​ផ្ទាំង​កញ្ចក់​២​របស់ contact lenses ។ ក្រៅពីនោះ google នៅមាន​បំណង​បំពាក់​បន្ថែម​នូវ​អំពូល LED តូច​មួយ​សម្រាប់​ប្រកាសប្រាប់​ឲ្យ​អ្នកប្រើប្រាស់​បានដឹង​ពី​បរិមាណ glucose វា​លើស​ខ្លាំង​ឬ​ចុះ​ទាប​ជាង​ការកំណត់ ។​

google ឲ្យ​ដឹងថា កញ្ចក់​វ៉ែនតា​នេះ​កំពុងស្ថិត​ក្នុងដំណាក់កាល​ពិសោធន៍ ។ បណ្តា​ដៃគូ​របស់​ក្រុមហ៊ុន​ក៏​នឹង​ទទួលបាន​ការផ្តល់​ឲ្យ​នូវ​លេខ​កូដ សម្រាប់​អភិវឌ្ឍន៍​ប្រតិបត្តិការ​នេះ​បម្រើ​ឲ្យ​អ្នកប្រើប្រាស់​វា​ក៏ដូចជា​វេជ្ជបណ្ឌិត​ដែលមាន​ភារៈ​តាមដាន​អ្នកជំងឺ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter