. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
បាល់​ កាមេរ៉ា​ជួយ​ឲ្យ​អ្នក​ថតរូប​បាន ៣៦០ ដឺ​ក្រេ
January 22, 2014 (09:51:52) [ 1120 ]
 
 
ឥឡូវនេះ ការទទួលបាន​នូវ​រូបភាព ស្តែងចេញ​នូវ​ទិដ្ឋភាព​ទាំងស្រុង សម្លឹង​ពីលើ​មក យ៉ាង​ងាយស្រួល ដោយ​គ្រាន់តែ​អ្នក​គប់​បាល់​កាមេរ៉ា​នេះ ឡើង​ទៅលើ​ខ្ពស់​។

រូប​បាល់​កាមេរ៉ា Panomo ត្រូវបាន​ផលិត​ពី​ប្រភេទ​ជ័រ​ថ្លា​ស្វិត​មាំ ហើយ​មាន​ទម្ងន់​តែ ៣០០ ក្រាម​ប៉ុណ្ណោះ តែ​វា​ត្រូវបាន​ពូតផ្តុំ​កាមេរ៉ា ចំនួន​៣៦ បង្ក​ជា​លក្ខណៈ​ឲ្យ​អ្នក អាច​ផ្តិត​យក​រូបភាព​ទាំងឡាយ ពី​គ្រប់​ជ្រុង​នៃ​មុំ ៣៦០ ដឺ​ក្រេ​។ វា​ក៏​ត្រូវបាន​គេ​ផលិត ដោយ​គិតគូរ​ដល់​ការ​គប់​ឡើង​ទៅលើ ហើយ​បណ្តា​កាមេរ៉ា​ទាំងនោះ នឹង​គណនា​រយៈកម្ពស់ ពេលណា​អាច​ទទួលបាន​ពិន្ទុ​ខ្ពស់បំផុត​។ ខណៈពេល​នោះឯង Panomo នឹង​ថតរូប​ភាព​៣៦​សន្លឹក​ក្នុងពេល​តែមួយ ។
​រូបភាព​ទាំងអស់ នឹង​ត្រូវបាន​បញ្ជូន មក​ទូរស័ព្ទ​ឆ្លាត​វៃ របស់​អ្នក​ប្រើ​វា ហើយ​អ្នកនោះ អាច​ពិនិត្យ​រូបភាព​តែ​សម្រួល និង​ចែករំលែក​ទៅកាន់​បណ្តាញ​សង្គម​បាន​ភ្លាម​។​

វា​មានតម្លៃ ៤៩៩ ដុល្លារ​អាមេរិក នឹងត្រូវ​បានចាត់ទុក ជា​ម៉ាស៊ីន​ថត​សកល ដំបូង​គេ មាន​កម្រិត​លើសពី ១០០ មេ​ហ្គា​ភិ​ច​សែ​ល​(megapixel) ។ វា​ត្រូវបាន​ផលិត​ដោយ​ប្រើ​ទុន​សហគមន៍ Indiegogo ។​

​តាម​ផលិតករ Jonas Pfeil នោះ មាន​មនុស្ស​ជាង ១.០០០ នាក់ ហើយ​បាន​កុម្មង់​ទិញ Panomo តាមរយៈ Indiegogo ។ លោក​ឲ្យ​ដឹង​បន្ថែមថា ឥឡូវ នៅសល់​ឱកាស​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​ដំបូង នៃ​កាមេរ៉ា ដំបូង​គេ​ដែរ ដែលមាន ១០៨ លាន ចំណុច​រូបភាព​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 84 នាក់
  Flag Counter
Flag Counter