. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
កំពូល​យន្តហោះ​អនាគត មាន​ស្លាប អាច​ស្វ័យ​ផ្សារភ្ជាប់​បាន​
January 22, 2014 (09:59:40) [ 1078 ]
 
 
កំពូល​យន្តហោះ​អនាគត Sky Whale នឹងមាន​ទំហំ​ធំ​ជាង​យន្តហោះ Air Bus A380 ហើយ​ស្រដៀង​នឹង​យាន អវកាស ។ ​នេះ​ជា​សមិទ្ធិផល​របស់​វិស្វករ Oscar Vinals នៅ​អេស្ប៉ាញ ហើយ​វា​ត្រូវបាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​បំផុត ព្រមទាំង​មាន​ចំណុះ​ផ្ទុក​អ្នកដំណើរ​ឡើងដល់ ៧៥៥​នាក់ ផ្តល់​ឲ្យ​ភាព​សន្សំសំចៃ​សម្រាប់​វិស័យ​អាកាសចរណ៍​ស៊ីវិល ។​

កំពូល​យន្តហោះ Sky Whale ត្រូវបាន​ផលិត​ដោយមាន​បណ្តោយ​ស្លាប ៨៨​ម៉ែត្រ ខណៈដែល​យន្តហោះ Airbus 380 បច្ចុប្បន្ន​មាន​ស្លាប​ត្រឹមតែ 80m ហើយ Boeing 747 មាន​ត្រឹម 64m ប៉ុណ្ណោះ ។ ដងខ្លួន​យន្តហោះ​ត្រូវបាន​ផលិត​ពី​សរសៃ​ចម្រុះ​។ យន្តហោះ​នេះ នឹង​ទទួលបាន​ការបំពាក់ "​ស្លាប​រស់​រវើក​" ព្រមទាំង​ប្រើ​ម៉ាស៊ីន​រុញ hybrid ដែលមាន​ប្រសិទ្ធភាព​លើសពី​យន្តហោះ​បច្ចុប្បន្ន ។​

Sky Whale ក៏​អាច​ហោះហើរ​បាន​ចម្ងាយ​ផ្លូវ​វែង​ជាង ដោយ​ពុំ​ចាំបាច់​បំពេញ​ឥន្ធនៈ​បន្ថែម ហើយ​វា​ក៏ត្រូវ​បាន​តម្លើង​បន្ថែម​នូវ​ផ្ទាំង​ថ្មពិល​ព្រះអាទិត្យ​នៅ​ពីលើ​ស្លាប ដើម្បី​យក​ថាមពល​ពី​ពន្លឺព្រះអាទិត្យ ។ តាម​វិស្វករ Oscar Vinals នោះ គ្រឿង​ម៉ាស៊ីន​របស់​យន្តហោះ​អាច​ផ្អៀង​បាន ៤៥​ដឺ​ក្រេ ធ្វើ​ឲ្យ​យន្តហោះ​អាច​ចុះចត​នៅលើ​ផ្លូវ​ឡើង​ចុះ​ដែល​ខ្លី​ហើយ​តូច ។​ ​ស្លាប​របស់ Sky Whale ត្រូវបាន​បំពាក់​បច្ចេកវិទ្យា​ស្វ័យ​ផ្សារភ្ជាប់​ពេល​រង​ការខូចខាត ។ ក្រៅពីនោះ​ប្រសិនបើ​យន្តហោះ​ជួប​គ្រោះថ្នាក់​ខ្លួន​របស់​វា​នឹង​ស្វ័យប្រវត្តិ​ផ្តាច់​ចេញពី​ស្លាប ជាហេតុ​ជួយ​កាត់បន្ថយ​ការបាត់​បង់ជីវិត ។​

​ប្រសិទ្ធភាព​នៃ​បណ្តា​បច្ចេកវិទ្យា​ត្រូវបាន​យកមកអនុវត្ត​ធ្វើ​ឲ្យ sky whale បន្ថយ​នូវ​ភាព​កកិត ឥន្ធនៈ​ត្រូវ​ផ្គត់ផ្គង់​ព្រមទាំង​ទម្ងន់​របស់​វា​នាំ​ឲ្យ​វា​ក្លាយជា​ប្រភេទ​យន្តហោះ​ស្និទ្ធស្នាល​នឹង​ធម្មជាតិ​ហើយ​អ្នក​ពុំ​នឹកស្មាន​ដល់ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 58 នាក់
  Flag Counter
Flag Counter